ជីវិតគឺឋិតនៅលើយើងទេ ពេលខ្លះមកពីយើងនាំទុក្ខអោយខ្លួនឯងគិតអំពីរឿងដដែលៗច្រើនពេក ទើបភ្លេចស្វែងរកសេចក្តីសុខឲ្យខ្លួនឯងបែបនេះ។មានវិធីច្រើនយ៉ាងដែលអាចធ្វើឲ្យយើងសប្បាយចិត្តបាន ហេតុអីយើងចាំបាច់គិតរឿងនោះច្រើនម្លេះ?វាដូចជាខ្ជះខ្ជាយពេលវេលាពេកហើយ
ព្រះអាទិត្យរះសារជាថ្មី បញ្ជាក់មកបានថាវាជាថ្ងៃថ្មីហើយ ក៏ថ្ងៃល្អសម្រាប់មនុស្សពីរនាក់ដែលពិធីរៀបការនឹងមកដល់ឆាប់ៗដូចគ្នា ។ ពេលនេះផងដែរបុគ្គលិកជាច្រើនបានមកដល់ភូមិគ្រឹះលោកស្រីចនហើយ គឺដើម្បីរៀបចំរោងមង្គលការរបស់ពួកគេទាំងពីរ លោកស្រីចនសម្រេចចិត្តថានឹងធ្វើពិធីមង្គលការនៅផ្ទះរបស់គាត់នេះតែម្តង ដើម្បីកុំឲ្យអ្នកកាសែតពិបាករកផ្ទះរបស់គាត់
«ជួយសារ៉េត្រង់នោះចេញបន្តិចទៅ មានអារម្មណ៍ថាអក្សរវិចហើយ» លោកស្រីចនដើរសម្លឹងពីចម្ងាយនៃអក្សររបស់កូនកម្លោះនិងកូនក្រមុំ ទើបជួយឲ្យបុគ្គលិកសារ៉េចេញអោយបានស្អាត គ្រប់យ៉ាងត្រូវតែល្អឥតខ្ជោះហើយរៀបរយ មិនត្រូវមានកន្លែងណាធ្លោះថ្លោយបានឡើយ
«បានហើយៗ ស្មើគ្នាហើយ ជួយរៀបចំអោយបានល្អផងណា ខ្ញុំទៅត្រង់នោះមួយភ្លេត» និយាយចប់លោកស្រីចនក៏ដើរតម្រង់មករកលោកស្រីផាកដោយស្នាមញញឹម មុននឹងសម្លឹងមើលមករោងមង្គលការរបស់កូនទាំងពីរយ៉ាងមានក្តីសុខ
«រោងមង្គលនេះធំហើយវែងខ្លាំងណាស់ នេះប្អូនបម្រុងហៅអ្នកណាមកខ្លះ?បានជាធ្វើធំយ៉ាងនេះ?» លោកស្រីផាកសម្លឹងមើលទៅក៏ដឹងថាវាធំហើយអស្ចារ្យណាស់ដែរ លោកស្រីចនមើលទៅដូចជាចង់លេងមែនទែនហើយ គាត់កំពុងតែធ្វើតាមសម្តីរបស់គាត់ហើយមែនទេ?
«ខ្ញុំធ្វើព្រោះខ្ញុំមានតែកូនប្រុសតែម្នាក់ ហើយមួយវិញទៀតក៏ចង់ធ្វើដើម្បីកូនប្រសារ ភ្ងៀវខ្ញុំច្រើនណាស់ចាំមើលតែដល់ថ្ងៃមង្គលទៅ ប្រហែលភ្ងៀវខ្លះត្រូវឈរហើយមើលទៅ ហាសហា» លោកស្រីចនបន្តបន្ថែម ត្រូវហើយកាលដែលរៀបធំហើយវែងបែបនេះព្រោះដើម្បីទុកកន្លែងខ្លះឲ្យអ្នកកាសែតហើយក៏អោយអ្នកដែលចូលរួមបានអង្គុយគ្រប់គ្នាហើយក៏សប្បាយទាំងអស់គ្នានេះដែរ ណាមួយគាត់មានកូនប្រុសតែម្នាក់ ដូច្នេះមានពិធីម្តងត្រូវរៀបឲ្យអធិកអធមបែបនឹងហើយ
YOU ARE READING
ស្វាមីផ្តាច់ការ♣️
Randomផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន
"គេមិនខ្មាស់អៀនទេ?"
Start from the beginning
