«កើតអីមែនទេម៉ាក់?បានជាមករកខ្ញុំដល់បន្ទប់?» ដោយឃើញថាអ្នកម៉ាក់ដូចជាមិននិយាយអ្វីសោះគិតតែពីសម្លឹងគេគ្មានព្រិចភ្នែកសោះបែបនេះ គេក៏ជាអ្នកផ្តើមសន្ទនាមុនតែម្តងទៅ ព្រោះគេត្រូវប្រញាប់ងូតទឹកដើម្បីសម្រាកដូចគ្នា
«កូនមានធ្វើស្អីប្អូនទេ?បានជាមើលទៅមុខប្អូនដូចជាមិនសប្បាយចិត្តសោះអញ្ចឹង?» លោកស្រីចនដើរចូលបន្ទប់របស់គេដោយមិនភ្លេចបិទទ្វារអោយជិតផងដែរ មុននឹងដាក់ខ្លួនទៅលើសាឡុង គងទាក់ខ្លាសម្លឹងមើលកូនប្រុសជាការរង់ចាំចម្លើយ
«ខ្ញុំទៅធ្វើស្អីទៅម៉ាក់?ប្រហែលជាគេមិនចង់រៀបការជាមួយខ្ញុំទេដឹង?» ជុងហ្គុកក៏ដាក់ខ្លួនទៅអង្គុយលើគ្រែគេងរបស់គេផងដែរ គេឆ្លើយដោយប្រមូលកំហុសគ្រប់យ៉ាងទៅលើជីមីនទាំងស្រុងដោយគិតថាប្រហែលជាលោកស្រីចននេះមិនស្គាល់ជីមីនហើយមើលទៅ
«ម៉ាក់ស្គាល់ប្អូនច្បាស់ បើមិនមែនរឿងដែលធ្វើអោយឈឺក្បាលទេ ប្រហែលជាមិនមុខស្រពោនដល់ថ្នាក់នឹងទេ និយាយតាមត្រង់មកឯងធ្វើស្អីប្អូនខ្លះ កុំអោយម៉ាក់ស៊ើបខ្លួនឯងអោយសោះ បណ្តាញម៉ាក់ច្រើនណាស់គ្រាន់តែប្រាប់» លោកស្រីចនបន្លឺបន្តតបទៅកាន់គេវិញ រឿងអីដែលគាត់មិនស្គាល់ជីមីននោះ គេនិយាយនេះធ្វើមើលតែគាត់នេះទើបតែស្គាល់ជីមីនយ៉ាងអញ្ចឹង
«ហ៊ើយអ្នកម៉ាក់ គិតល្អលើខ្ញុំខ្លះផង ខ្ញុំនេះហ្អេសទៅអង្គុយរករឿងគេរាល់ថ្ងៃអោយឈឺក្បាលនោះ?»
«វាក៏ពិតមែន មកពីឯងនេះមិនចង់រៀបការនោះហើយ ឈប់សិនជុងហ្គុក ដៃរបស់កូន មានចិញ្ជៀនរៀបការហ្អេស៎?» ខណៈពេលកំពុងនិយាយនោះលោកស្រីក៏ចាប់បានថាក្នុងដៃឆ្វេងម្រាមទីបួនដែលតំណាងឲ្យអ្នកដែលរៀបអាពាហ៍ពិពាហ៍ហើយទើបពាក់ចិញ្ជៀននេះ គឺមានចិញ្ជៀននៅលើដៃមួយនោះ។ បើថានេះជាការពាក់លេងរបស់ជុងហ្គុកប្រហែលជាមិនអាចនោះទេ ព្រោះគាត់ក៏ធ្លាប់កម្ម៉ង់ចិញ្ជៀនអោយគេពាក់ដូចគ្នា គេក៏មិនបានពាក់ចុះម្តេចពេលនេះមកពាក់ចិញ្ជៀននៅលើម្រាមនោះទៅវិញ?
«ខ្ញុំពាក់លេងទេអ្នកម៉ាក់ ភ្លេចដោះទុក» ជុងហ្គុកចាប់ផ្តើមភ័យខ្លួនព្រោះអម្បាញ់មិញគេភ្លេចខ្លួនច្រឡំលើកដៃមកជោគសក់អោយអ្នកម៉ាក់ឃើញ ចប់មិនខានទេ បើសិនជាអ្នកម៉ាក់បានដឹងអំពីរឿងនេះ ត្រូវអ្នកម៉ាក់សម្លាប់ចោលជាមិនខាន
«ទៅទិញចិញ្ជៀនតាំងពីពេលណា?មិចក៏ម៉ាក់មិនដឹង?» លោកស្រីចនងើបដើរទៅជិតកូនប្រុសទាញដៃរបស់គេមកពិនិត្យមើលចិញ្ជៀននោះ ព្រោះចង់ដឹងថាវាជាពេជ្រឬត្រឹមជារបស់ជ័រលេងធម្មតាទេ តែបើតាមមើលពីចម្ងាយអម្បាញ់មិញក៏បញ្ជាក់បានថាវាចែងចាំងណាស់ ប្រាកដណាស់ថាវាមិនមែនជារបស់ជ័រនោះទេ
«គឺឃើញក្មេងៗលក់តាមផ្លូវ ខ្ញុំក៏ជួយទិញទៅទេ ម៉ាក់កុំចាប់អារម្មណ៍អី ខ្ញុំដោះទុកហើយ» ជុងហ្គុកប្រញាប់ដកដៃចេញពីអ្នកម៉ាក់មកវិញ ដោះចិញ្ជៀនមួយនោះទៅទុកក្នុងហោប៉ៅភ្លុក សម្លឹងមើលអ្នកម៉ាក់វិញដោយស្នាមញញឹមកំពុងលាក់ពុត ខុសពីលោកស្រីចនដែលកំពុងមានមន្ទិលលើគេជាខ្លាំង
«មិនមែនជាពេជ្រឯណាហី?ម៉ាក់មានទៅថាស្អី បើចង់ពាក់ក៏ពាក់ទៅតែកុំពាក់ដៃនាងនេះអី គឺវាទុកសម្រាប់ថ្ងៃរៀបការរបស់ឯងមិនមែនចេះតែពាក់ទេ ម៉ាក់ទៅបន្ទប់គេងវិញហើយអញ្ចឹង សម្រាកអោយបានច្រើនទៅ រាត្រីសួស្តី~» លោកស្រីចនមើលដឹងថាកូនប្រុសកំពុងមានពិរុទ្ធ ទើបភ្លាមៗមិនចង់អោយគេចាប់បានថាគាត់សង្ស័យគេ ទើបគាត់ប្តូរប្រធានបទដោយចេញពីបន្ទប់របស់គេវិញ ហើយរឿងដែលទាក់ទងនឹងចិញ្ជៀនមួយនេះ គាត់នឹងអោយគេស៊ើបមើលទាក់ទងនឹងម៉ូតចិញ្ជៀនរបស់គេពាក់ ច្បាស់ណាស់ថាវាជាពេជ្រមិនមែនជារបស់ជ័រនោះទេ
«ពិតជាបុិនធ្វើពុតពិតមែន បង្ករឿងអោយយើងរហូត ផាក ជីមីន!» ក្រោយអ្នកម៉ាក់ចេញពីបន្ទប់ផុតហើយ ក្នុងចិត្តក៏ចាប់ផ្តើមឆេះឆួលឡើងដោយកំហឹង ព្រោះអោយតែអ្នកម៉ាក់បន្ទោសគេលើកណាក៏ដោយសារតែកាន់ជើងជីមីនមករហូត គេនេះចាំតែខុស ធ្វើអីក៏ខុសនៅក្នុងភ្នែករបស់អ្នកម៉ាក់ជានិច្ច
_______________
គ្រាន់តែអញ្ចឹងក៏ខឹងគេទៀត🙂
#lysin
STAI LEGGENDO
ស្វាមីផ្តាច់ការ♣️
Casualeផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន
"មានចិញ្ជៀនរៀបការមកពីណា?"
Comincia dall'inizio
