"ពិបាកក្នុងការប្រកែក"

Start from the beginning
                                        

«បងសុំទៅមើលជីមីនសិនហើយ ប្អូនក៏គួរតែសម្រាកដែលទៅ ទើបតែមកពីធ្វើការហត់ផង បងទៅហើយ» លោកស្រីផាកបន្លឺប្រយោគចុងក្រោយហើយ ក៏ប្រញាប់រត់ទៅតាមកូនប្រុស ធ្វើជាម្តាយតែងមើលដឹងថាកូនប្រុសកំពុងតែជួបប្រទះរឿងអ្វីមួយហើយ បានជាថ្ងៃនេះស្ងាត់ស្ងៀមចម្លែក មិននិយាយស្តីដាក់គាត់សូម្បីតែមួយម៉ាត់កុំថាឡើយតែលោកស្រីចននោះ

«ចម្លែកដល់ហើយ មានរឿងអីជាមួយជុងហ្គុកទេដឹង?» លោកស្រីចនបន្លឺប្រយោគនេះឮតែម្នាក់ឯង សម្លឹងមើលទៅលោកស្រីផាកដែលកំពុងរត់តាមកូនប្រុសទៅនោះដោយការសង្ស័យ គាត់មិនដែលទុកចិត្តជុងហ្គុកម្តងណាឡើយ ព្រោះគេជាមនុស្សដែលប្រែប្រួលមិនទៀង ជួនកាលក៏ល្អណាស់ ហើយជួនកាលក៏អាចប្រែជាអាក្រក់បានភ្លាមៗនៅក្នុងពេលតែមួយដូចគ្នា...

ងាកមកកាន់ផ្ទះតូចរបស់លោកស្រីផាកឯណេះវិញ ពេលដែលបើកទ្វារក្រាកចូលផ្ទះឡើងមកក៏បានឃើញកូនប្រុសរបស់ខ្លួនកំពុងអង្គុយក្រាបនៅលើតុស្ងប់ស្ងាត់ដោយគ្មានសម្លេងអ្វីទាំងអស់ ធ្វើអោយក្នុងចិត្តរបស់គាត់ជាម្តាយនេះមានអារម្មណ៍ថាថ្ងៃនេះជីមីនហាក់ខុសប្លែកពីរាល់ថ្ងៃខ្លាំងណាស់

«មានរឿងអីមែនទេ?ប្រាប់ម៉ាក់បាន ឬកូនទាស់សម្តីជាមួយនឹងអ្នកប្រុសតូចទៀតហើយ?» លោកស្រីផាកដើរមកពីក្រោយខ្នងរាងតូចដែលកំពុងអង្គុយក្រាបក្បាលនឹងតុយ៉ាងស្ងប់ស្ងាត់។ លោកស្រីអង្អែលខ្នងរបស់កូនប្រុសតិចៗដោយការរង់ចាំចម្លើយពីកូនប្រុសតែម្នាក់គត់របស់គាត់ ទោះដឹងហើយថាជីមីនជាមនុស្សពូកែលាក់រឿងក្នុងចិត្តខ្លាំងកម្រិតណាក៏ដោយចុះ ប៉ុន្តែទើបតែថ្ងៃនេះទេ ដែលគាត់មានអារម្មណ៍ថាជីមីនកំពុងតែចង់បង្ហាញពីរឿងសោកសៅអ្វីម្យ៉ាងចេញមកហើយ ដែលធ្វើអោយគាត់គិតថារឿងនេះប្រហែលជាពិបាកទ្រាំខ្លាំងហើយទើបគេដូចជាបង្ហាញការឈឺចាប់ឡើងមកយ៉ាងនេះ!

«ម៉ាក់! បើសិនជាម៉ាក់វិញ នៅពេលដែលម៉ាក់បានឃើញមនុស្សដែលម៉ាក់លួចស្រឡាញ់ជាយូរ បែរជារៀបការជាមួយនឹងប្រុសផ្សេង តើម៉ាក់នឹងមានអារម្មណ៍បែបណា?» រាងតូចមិនព្រមងើបមុខមកប្រសព្វជាមួយនឹងអ្នកម៉ាក់ឡើយផ្ទុយទៅវិញបែរជាសួរអ្នកម៉ាក់ដោយសំណួរមួយនេះ ដែលវាពិតជាចម្លែកខ្លាំងណាស់សម្រាប់លោកស្រីផាក

«ម៉ាក់ប្រាកដជាកាត់ចិត្តព្រោះការរៀបការមិនមែនចេះតែអាចប្រព្រឹត្តឡើងបានទាល់តែមានក្តីស្រឡាញ់ទើបអាចមានការរៀបការ ហេតុអីកូនសួរសំណួរមួយនេះ?» មែនហើយជម្រើសល្អនៅក្នុងរឿងនេះគឺមានតែកាត់ចិត្តតែប៉ុណ្ណោះ ព្រោះបើគេជ្រើសយកអ្នកផ្សេងដែលមិនមែនជាយើងទៅហើយ មានមូលហេតុអ្វីដែលយើងត្រូវតាមស្រឡាញ់គេទៀតនោះ?វាគ្មានទៀតឡើយ

«រួចចុះខ្ញុំនោះអ្នកម៉ាក់!? ការរៀបការរបស់ខ្ញុំជាមួយនិងជុងហ្គុក តើវាជាការរៀបការបែបណាទៅ?គ្មានក្តីស្រឡាញ់ ហើយក៏គ្មានក្តីមេត្តា តើការរៀបការមួយនេះគេហៅថាជាការរៀបការអ្វីទៅ?» សំណួរបន្ទាប់ត្រូវបានសួរទៅកាន់លោកស្រីផាក ដែលមានតែគាត់ប៉ុណ្ណោះដែលត្រូវឆ្លើយនឹងសំណួរមួយនេះ។ គាត់និយាយថាការរៀបការទាល់តែមានក្តីស្រឡាញ់ទើបអាចប្រព្រឹត្តបាន រួចចុះគេនោះ?គ្មានក្តីស្រឡាញ់ហើយក៏គ្មានក្តីមេត្តា តើនេះជាការរៀបការប្រភេទអ្វីទៅ?

«ម៉ាក់មិនបានបង្ខំកូនទេ កូនអាចបដិសេធបានចំពោះរឿងនេ...»

«ម៉ាក់ចង់អោយខ្ញុំបដិសេធជាមួយនឹងលោកស្រីចនដែលជួយគ្រប់សព្វ សឹងតែជាទេវតាសង្គ្រោះជីវិតនិងទ្រក្រពះពួកយើងទាំងពីរសព្វថ្ងៃនេះមែនទេ?ម៉ាក់គិតថាកាលដែលប្រកែកមិនចង់រៀបការអីបែបនេះវាជារឿងត្រឹមត្រូវមែនទេ?ខ្ញុំដឹងថាម៉ាក់មិនបង្ខំខ្ញុំទេ ប៉ុន្តែខ្ញុំខ្លួនឯងគ្មានជម្រើសទេម៉ាក់ ពេលរៀបការរួច ខ្ញុំគ្រាន់តែសង្ឃឹមថាខ្ញុំអាចនាំម៉ាក់អោយរស់ស្រួលជាងនេះតែប៉ុណ្ណោះ ព្រោះរាល់ថ្ងៃនេះរស់នៅក្រោមបង្គាប់របស់គេ គ្មានក្តីសុខសូម្បីតែបន្តិច ទោះពេលនេះខ្ញុំពិបាកទទួលយកក្នុងរឿងមួយនោះយ៉ាងណាក៏ដោយ ក៏ខ្ញុំគ្រាន់តែសង្ឃឹមថាពេលរៀបការរួចម៉ាក់នឹងអាចរស់ស្រួលជាងនេះតែប៉ុណ្ណោះ» បញ្ចប់ប្រយោគសោកសៅនៅក្នុងចិត្តរួចហើយ រាងតូចបង្វែរខ្លួនងាកមកអោបអ្នកម៉ាក់យ៉ាងណែនដៃ ទឹកភ្នែករាប់រយដំណក់ហូរស្រក់ចុះមកដោយពេលនេះអាចបញ្ជាក់បានថាជាពេលដែលគេឆ្អែតដល់កហើយ ទើបគេដាច់ចិត្តទម្លាយរឿងនេះអោយអ្នកម៉ាក់បានស្តាប់ ព្រោះកាលដែលបៀមទុក្ខសោកជាប់នៅក្នុងទ្រូងតែម្នាក់ឯង វាពិតជាសម្ពាធខ្លាំងណាស់

___________________

ស្រម៉ៃមិនចេញនោះទេ ថាក្រោយពេលរៀបការរួចនឹងត្រូវជួបរឿងអ្វីខ្លះ....
To be continue...

#lysin

ស្វាមីផ្តាច់ការ♣️Where stories live. Discover now