"តើឯងជា ផាក ជីមីនមែនទេ?"

Start from the beginning
                                        

          រាងក្រាស់ស្ងប់ស្ងាត់រហូតឡានរំកិលជូនគេមកដល់គេហដ្ឋានវិញហើយ គេអោនគោរពអរគុណលោកពូអ្នកបើកឡាននោះជាការគួរសមហើយក៏ដើរចូលទៅផ្ទះតែម្នាក់ឯង ព្រោះលោកពូអ្នកបើកឡានត្រូវទៅយកអ្នកម៉ាក់របស់គេទៀត ដូច្នេះគេត្រូវដើរចូលមកក្នុងផ្ទះតែម្នាក់ឯង តែក្នុងខួរក្បាលកំពុងគិតសម្តីលោកពូជាមួយនិងអ្នកម៉ាក់គ្មានល្ហែមួយចន្លោះណាឡើយ ចំមែន! រឿងតូចតាចបែបនេះ បែរជាត្រូវអោយគេយកមកគិតស្ទើរក្រញ៉ាញ់ខួរទៅហើយ គេពីមុនមិនមែនបែបនឹងទេ ប៉ុន្តែក្រោយពេលរៀនចប់ភ្លាម គិតច្រើនបែបនេះតែម្តង
 
          ទម្រាំមកដល់ផ្ទះវិញ មេឃត្រូវប្តូរវេនទៅជាពេលល្ងាចទៅហើយ រាងក្រាស់ដើរមិនទាន់ចូលទៅក្នុងផ្ទះស៊ុបផងក៏បានឃើញមនុស្សប្រុសរាងតូចជាអ្នកបម្រើដែលគេចង់ដឹងថាជាអ្នកណានោះកំពុងស្រោចផ្កានៅខាងមុខផ្ទះដោយបែរខ្នងដាក់គេ ជាឱកាសល្អសម្រាប់គេហើយ ដែលត្រូវដឹងអោយប្រាកដថាអ្នកណាអោយប្រាកដ?តើវាដូចការសង្ស័យរបស់គេទេ?

           បុឹបៗៗ សម្រឹបជើងដើរមកកាន់តែជិតនឹងត្រចៀករបស់រាងតូចដែលកំពុងភិតភ័យ ខ្លាចជុងហ្គុកអាចដឹង តើគេនឹងធ្វើបែបណាបន្ត អារម្មណ៍ភ័យខ្លាចកើនឡើងជាលំដាប់ ពេលបានដឹងកាន់តែជាក់ថាគេកំពុងដើរសម្តៅមករកខ្លួនហើយ
  
        «ខ្ញុំគួរតែចេញពីទីនេះ» រាងតូចបន្លឺប្រយោគស្ងាត់ៗម្នាក់ឯង ពេលឮសម្រឹបជើងដើរមកកាន់តែកៀក គេកាន់តែធ្វើអ្វីមិនត្រូវជាមួយនឹងបុរសម្នាក់នេះ តើនឹងត្រូវប្រឈមមុខជាមួយនឹងគេបែបណាទៅ?ត្រូវនិយាយដាក់គេថាមិច?វិលវល់អស់ហើយវិនាទីនេះ
  
         «ឈប់! ឈប់ត្រង់នឹងហើយ កុំដើរចេញទៅណាអោយសោះ» ពេលដើរមកកាន់តែជិតនឹងកាយតូចល្អិតម្នាក់នោះទៅហើយ បែរជាឃើញថាបុរសមាឌតូចម្នាក់នោះចង់ដើរចេញពីគេ ទើបគេនិយាយបញ្ជាភ្លាមៗមិនអោយរាងតូចទៅណា ថ្ងៃនេះគេត្រូវតែដឹងអោយបានថាពិតឬមិនពិត
  
         អឹក! រាងតូចលេបទឹកមាត់ផ្សើមបំពង់ក.នៅពេលឮបញ្ជារបស់គេទៅហើយ អ្នកណាទៅហ៊ានជំទាស់នឹងចៅហ្វាយរបស់ខ្លួនឯងទៅ?រាងតូចឈរបែរខ្នងរក្សាលំនឹងខ្លួនឯងនៅនឹងដដែល ខណៈអារម្មណ៍ពេលនេះកំពុងត្រៀមនឹងទទួលអ្វីដែលមានបន្ទាប់ពីពេលវេលានេះទៅ
  
         «ឯងជា ផាក-ជី-មីន មែនទេ?» សំណួរសួរទៅកាន់រាងតូចបែបអាក់ៗព្រោះក្នុងចិត្តគេមិនទាន់គិតទេថាម្នាក់ដែលគេសង្ស័យនឹងជាជីមីនពិតមែនឬយ៉ាងណា?គេសង្ស័យនឹងរាងកាយមួយនេះ ព្រោះកាន់តែមើលកាន់តែមានអារម្មណ៍ថាដូច បើគេបានហិតក្លិនតែបន្តិច គេនឹងកាន់តែដឹងថាម្នាក់ដែលគេសង្ស័យនេះជាផាក ជីមីនពិតមែន ឬគ្រាន់តែជាការស្រមើស្រម៉ៃដ៏សែនឆ្កួតឡប់របស់គេទេ?ប៉ុន្តែគេធ្វើមិនបាន ព្រោះខ្លាចការគិតខុស ហើយណាមួយជាកូនប្រុសរបស់អ៊ុំស្រីដែលគេគោរពស្មើម្តាយថែមទៀត កាន់តែធ្វើអោយគេលែងហ៊ាន
  
         រាងតូចឮសំណួរនេះហើយ ចាប់បើកភ្នែកធំៗឡើងដោយការនឹកស្មានមិនដល់ គេសួរបែបនេះបានន័យថាគេនៅចាំរឿងនៅយប់នោះ?គេមិនទាន់បំភ្លេចទេឬ?បើតាមគិតវាកន្លងផុតទៅមួយអាទិត្យទៅហើយ ហេតុអីមនុស្សប្រុសដូចជាគេ បែរជាចងចាំរឿងអតីតដ៏សែនឆ្កួតឡប់បែបនេះទៅវិញ

          «ឮខ្ញុំសួរទេ?ឯងជាផាក ជីមីន ឬមិនមែន?ហេតុអីមិនឆ្លើយនឹងសំណួររបស់ខ្ញុំ?ឬចង់អោយខ្ញុំចាប់បង្វែរឯងមកក្រោយ?»គេនៅបន្តសួរសំណួរដដែល ដែលគេចង់ដឹងវាតាំងពីម្សិលមិញមកម្លេះ ទោះយ៉ាងណាក៏ដោយគេត្រូវតែដឹងនិងប្រាកដចិត្តនៅក្នុងថ្ងៃនេះ ជាជីមីន ផាក ជាជានរណាផ្សេងដែលគ្រាន់តែស្រដៀងទៅនឹងជីមីននោះទេ?

         ជីមីនកាន់តែមានអារម្មណ៍ភ័យខ្លាំងឡើងពេលដែលគេនៅទទូចនិយាយពាក្យដដែលៗនេះដល់ទៅពីរដង បញ្ជាក់បានថាគេចង់ដឹងខ្លាំងណាស់ ថាខ្លួនពេលនេះជាផាក ជីមីនឬនរណា?ពេលនេះគេចលែងផុតហើយមែនទេ?ជម្រើសចុងក្រោយ គឺមានតែបង្ហាញផ្ទៃមុខអោយគេឃើញប៉ុណ្ណោះ
  
         រាងកាយតូចល្អិត បែរក្រោយមកសន្សឹមៗជាមួយនឹងកាយវិការស្ងប់ស្ងាត់ជាទីបំផុត ខណៈជុងហ្គុកកំពុងរង់ចាំអ្នកដែលគេចង់ដឹងនោះឡើងចំហរមាត់ទៅហើយ ទម្រាំបែរមកគេត្រូវគាំងស្មារតី ពេលឃើញថាម្នាក់ដែលកំពុងឈរនៅចំពោះមុខរបស់គេនេះពិតប្រាកដដូចការគិតរបស់គេពិតមែន គេនោះគឺជា៖

          «ផាក..ជីមីន!!?»

_________________
To be continue...

     ភាគបន្ទាប់ តើនឹងមានរឿងអ្វីកើតឡើង?

#lysin

ស្វាមីផ្តាច់ការ♣️Where stories live. Discover now