(ជួបហើយ ប៉ុន្តែគាត់មិនបានពេញចិត្តនឹងអូនទេ ថែមទាំងស្តីអោយអូនខ្លាំងៗដោយសារតែក្មេងប្រុសបម្រើម្នាក់នោះទៀតផង ហ្អឹកៗ)
«ពិតមែនហ្អេស?កុំខូចចិត្តអី មកពីគាត់មិនចង់អោយបងមានសង្សារនៅវ័យសិក្សានោះទេ ប៉ុន្តែពេលនេះបងរៀនចប់ហើយ បងនឹងប្រាប់អ្នកម៉ាក់អោយចូលដណ្តឹងអូន តែប្រហែលត្រូវចាំបន្តិច ព្រោះទាល់តែបងមានដំណែងនៅក្រុមហ៊ុនរបស់អ្នកម៉ាក់សិន ទើបបងអាចរៀបការជាមួយនឹងអូនបាន» នឹកឃើញដល់រឿងអស់ទាំងនេះគេពិបាកចិត្តឡើងមកភ្លាម អ្នកម៉ាក់តឹងតែងពេក ទោះបីជារឿងតូចតាច ពេលធ្វើក៏ត្រូវតែសុំអនុញ្ញាតពីគាត់ដែរ ដូច្នេះហើយគេមិនដែរគិតទេថាម៉ាក់គេនឹងអនុញ្ញាតឲ្យគេរៀបការជាមួយនឹងអេលីឬអត់?បើអេលីសុិចសុីយ៉ាងហ្នឹង? មានភាគរយតិចណាស់ដែលគាត់នឹងយល់ព្រមអោយគេរៀបការជាមួយអេលីនោះ គេស្រម៉ៃមិនឃើញនោះទេថាបើថ្ងៃណាមួយអ្នកម៉ាក់បានជួបអេលីពិតប្រាកដ ហើយគេនិយាយប្រាប់ថាអេលីជាសង្សាររបស់គេ តើអ្នកម៉ាក់នឹងមានប្រតិកម្មបែបណាទៅ?
(មិនអីទេ អូនរង់ចាំបាន បងខំប្រឹងធ្វើការទៅ ពួកយើងស្រឡាញ់គ្នាមកយូរឆ្នាំទៅហើយ រឿងទាំងនេះអូនអាចរង់ចាំបាន ដើម្បីបង)
«ល្អណាស់អញ្ចឹង បងនឹងខំប្រឹងទៅលើការងារផ្សេងៗបន្ថែមទៀត ដើម្បីអោយអ្នកម៉ាក់យល់ព្រមឲ្យពួកយើងរៀបការជាមួយគ្នា ប៉ុណ្ណឹងសិនចុះ បងត្រូវងូតទឹកដើម្បីសម្រាកសិន ស្អែកបងត្រូវទៅទទួលសញ្ញាប័ត្រពីខាងសាលាទៀត រាត្រីសួស្តី បងស្រឡាញ់អូនអេលី~~» ពោលពាក្យស្រឡាញ់ទៅកាន់នាងរួចហើយ គេក៏ចុចបិទទូរស័ព្ទដោយស្នាមញញឹម មាននាងក៏ដូចជាកម្លាំងចិត្តដ៏ធំមួយសម្រាប់គេយ៉ាងអញ្ចឹង ហេតុផលនេះហើយ ដែលពួកគេស្រឡាញ់គ្នាបានដល់ទៅបីឆ្នាំ ក៏ព្រោះតែនាងជាមនុស្សដែលពូកែយកចិត្តទុកដាក់ ទោះរករឿងក៏មិនធ្វើអោយគេឈឺក្បាលពេករហូតដោះស្រាយរឿងនោះលែងចេញដែរ នេះហើយជាមូលហេតុដែលគេស្រឡាញ់នាងខ្លាំងយ៉ាងនេះ
«ទៅងូតទឹកសិន អារម្មណ៍ល្អណាស់ថ្ងៃនេះ» គិតដល់រឿងរៀបការជាមួយនឹងនាងពេលណា គេសប្បាយចិត្តលើកនោះ គេតែងស្រម៉ៃចង់ចូលពិធីមង្គលជាមួយមនុស្សដែលគេស្រឡាញ់ គ្រងឈុតរៀបការមានកូន សាងសុភមង្គលជាមួយគ្នា នេះហើយជាអ្វីដែលគេចង់បាន ហើយគេក៏គិតថា ក្តីស្រម៉ៃទាំងអស់នោះនឹងជិតបំពេញនៅក្នុងពេលឆាប់ៗនេះដូចគ្នា មិនយូរទេ គេប្រាកដជាបានរៀបការជាមួយនឹងអេលីយ៉ាងមានសេចក្តីសុខជាក់ជាមិនខាន
BINABASA MO ANG
ស្វាមីផ្តាច់ការ♣️
Randomផ្តាច់ការស្នេហ៍ ហួងហែង ប្រច័ណ្ឌគ្រប់រឿង!! ទង្វើស្តែងចេញឲ្យឃើញថាស្រឡាញ់ តែបែរជាគំនុំមកបាំងមុខ បង្កជាបញ្ហាវិប្បដិសារីរាប់មិនអស់... Start: 13/11/22 FB: KM Novel សរសេរដោយ លីសុីន
"គេចផុតលើកនេះចាត់ទុកថាសំណាងហើយ"
Magsimula sa umpisa
