22: So I'm gonna love u

Start from the beginning
                                    

«បើចឹងគេអាចជាមនុស្សចូលចិត្តពណ៌ដែលភ្លឺថ្លាប៉ុន្តែមិនដិតខ្លាំងហើយ អាចជាពណ៌លឿងស្រាលឬពណ៌ទឹកសមុទ្រ»ជុងហ្គុកជ្រួញចិញ្ចើមហាក់មិនសូវយល់ស្របជាមួយគេ ព្រោះបើឲ្យគេទាយថេយ៉ុងច្បាស់ជាចូលចិត្តពណ៌ប្រផេះឬបៃតងមិនខានព្រោះភាគច្រើនគេប្រើប្រាស់របស់មានពណ៌ទាំងពីរនេះ។

«ឯងជាអ្នកជំនាញមែនឬអត់?»នាយតូចមុខក្រញ៉ូវឡើងភ្លាម

«ខ្ញុំលក់ផ្កាមក២ឆ្នាំដែរហើយលោក ការទស្សទាយរៀបចំដេគ័រផ្កាឲ្យភ្ញៀវ គឺខ្ញុំពូកែណាស់ ទុកចិត្តចុះមិត្តប្រុសលោកគេនឹងញញឹមបិទមាត់មិនជិតជាមិនខាន»ជុងហ្គុកទម្លាក់ទឹកមុខបន្តិច

«គឺគេ..មិន...»នាយកម្លោះសម្លឹងតាមទឹកមុខគេទើបនាយដឹងថាមិនមែនជាការទិញក្នុងឳកាសណាមួយទេ ប្រហែលជារឿងសោកសៅ

«សុំទោសបើនិយាយប៉ះពាល់ គឺលោកអង្គុយលេងសិនទៅខ្ញុំនឹងទៅរៀបចំជូន»ជុងហ្គុកអង្គុយចុះឆ្លៀតពេលកំពុងរង់ចាំផ្កាឲ្យរួចរាល់នាយក៏ទាញទូរស័ព្ទមកមើលមេរៀន នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះការប្រឡងថ្នាក់ជាតិក៏ឈានចូលមកដល់ហើយ គ្មានថេយ៉ុងនៅជិតចាំជួយគេដូចមុនទៀតទេ ពេលនេះគឺត្រូវចេះពឹងខ្លួនឯង។

ក្រាក...

រាងក្រាសដាក់បាច់ផ្កាលើតុរួចទាញកៅអីមកអង្គុយជិតរាងកាយស្ដូកស្ដឹងគ្មានវិញ្ញាណ ទឹកមុខស្លេកស្លាំងរាងកាយរស់នៅពឹងលើជាតិថ្នាំនិងសេរ៉ូមរណេងរណោង។ ដៃធំលូកទៅចាប់ដៃតូចដែលមានឆ្អឹងមកកាន់រួចថើបអឹបជាប់បបូរមាត់ នាយបិតភ្នែកព្យាយាមរំងាប់ចិត្តនឹកដែលមានចំពោះនាយម្នាក់នេះ។

«ជិតមួយខែហើយថេយ៍..អូនគេងយូរយ៉ាងនេះមិនខ្លាចមុខប្រែជាហើមលែងស្អាតទេហ្អេស?»ជុងហ្គុកសម្លឹងទៅផ្ទៃមុខសៗរបស់ថេយ៉ុងមុននឹងលូកដៃទៅអង្អែលថ្ពាល់គេថ្នមៗ

«តែកុំភ័យអីទោះមុខអូនហើមដល់ណាក៏បងនៅតែស្រឡាញ់ ជឿបងទេ?បងដឹងច្បាស់ថាអូនមិនជឿទេស្រួលមិនស្រួលសើចចម្អកបងទៀតផង»

«តែបងលែងនិយាយតែមាត់ទៀតហើយ បងនឹងបង្ហាញអូនតាមរយៈទង្វើវិញម្តង»នាយញញឹមស្រាលអោនថើបថ្ងាសថេយ៉ុង

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now