22: Loving you is a losing game

Start from the beginning
                                    

«ថេយ៍...!»ដោយគ្មានពាក្យនិយាយកម្លោះតូចបម្រុងនឹងចាកចេញហើយតែសំឡេងហៅក៏កាត់ដំណើរគេ ជុងហ្គុកសម្លឹងផែនខ្នងនាយរលីងរលោង ក្នុងចិត្តមានរឿងជាច្រើនចង់និយាយ គេចង់សុំទោសដែលមិនបានស្វែងយល់សខ្មៅ បែរជាធ្វើឲ្យនាយកាន់តែពិបាកថែម។ បំពង់កទាំងមូលហាក់កំពុងបៀមទៅដោយគ្រួសថ្មរាប់តោនដែលមិនអនុញ្ញាតឲ្យគេពោលពាក្យអ្វីបាន។

«យប់ហើយ ឆាប់ត្រឡប់ទៅផ្ទះវិញទៅ!»ថេយ៉ុងពោលមួយម៉ាត់រួចទម្លាក់ឆ័ត្រគៀនទ្វាម៉ាតឲ្យនាយ ចំណែកគេក៏លើកមួកជាប់អាវមកពាក់ហើយរត់កាត់ទឹកភ្លៀង។ជុងហ្គុកទាញឆ័ត្រដែលមានតំណក់ទឹកសើមមកមើល នាយញញឹមលាយឡំនឹងភាពខូចចិត្ត

«នៅតែគិតពីអ្នកដទៃជាងខ្លួនឯងដដែលក្មេងល្ងង់ហ្អើយ!» ជុងហ្គុកជ្រួញចិញ្ចើមជាថ្មីពេលនឹកដល់កំប៉ុងថ្នាំងងុយគេងដែលជ្រុះមុននោះ។
នាយកាន់ឆ័ត្រដើរយឺតៗមកជិះផ្ទះដែលបិទភ្លើងងឹតអស់ទៅហើយ។ ភ្លើងអំពូលរាត្រីសាធារណ:បំភ្លឺបង្ហាញរូបរាងខ្ពស់ស្រឡះឈរស្ងៀមងើយមុខឡើងសម្លឹងទៅបន្ទប់ខាងលើដោយមិនបានដឹងថាមានខ្សែភ្នែកមួយគូទៀតកំពុងមើលមកគេដែរនោះទេ។

ថេយ៉ុងញញឹមស្របជាមួយទឹកភ្នែកស្រក់បន្តដំណាលជាមួយទឹកភ្លៀងហូរកាត់កញ្ចក់បង្អួច ដៃដែលលេចដោយឆ្អឹងលើកប៉ះផ្ទៃកញ្ចក់ដែលត្រជាក់ស្រេបដល់ឆ្អឹង ។

"អរគុណ..." អ្នកទាំងពីរពោលពាក្យអរគុណដំណាលគ្នាលាយឡំដោយអារម្មណ៍ឈឺមិនចាញ់គ្នា។

ម្នាក់ឈឺចាប់និងស្ដាយក្រោយពេលវេលាដែលគេចំណាយដោយល្ងង់ខ្លៅ ស្ដាយពាក្យសម្ដីដែលនិយាយទៅហួសហើយមិនអាចលេបវិញបាន ស្តាយណាស់ដែលមិនបាននៅក្បែរអ្នកពេលអ្នកត្រូវការបំផុត ស្ដាយណាស់ដែលតែងតែធ្វើឲ្យអ្នកខកចិត្តម្តងហើយម្តងទៀតមិនរាងចាល។
ឯម្នាក់ទៀតឈឺចាប់តែមិនស្ដាយក្រោយ អ្វីដែលគេធ្វើហើយគេមិននឹកស្រណោះហើយក៏ពេញចិត្តដែលគេបានធ្វើវា។

គ្មានការសម្រេចចិត្តដែលត្រូវខុសទេ ឲ្យតែប្រាកដថាជម្រើសអ្នកនឹងមិនធ្វើឲ្យអ្នកស្ដាយក្រោយគឺគ្រប់គ្រាន់ហើយ

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now