14: All my love is gone.

Start from the beginning
                                    

«ច្រណែនគេ?»យុនហ្គីសើចឌឺអ្នកដែលជាមិត្ត

«បើច្រណែនយកខ្ញុំសិនក៏បាន!»ណាមជុនញ៉ោះគេម្នាក់ទៀតហើយ កុំឲ្យតែមានអ្នកផ្តើមដឹងតែមានអ្នកបន្ថែមល្បោយតែម្ដង!

«សុំអង្វរកុំអី»ជីនសំពះណាមជុន ពួកគេលេងសើចជាមួយគ្នាដោយមិនដឹងថាមានមនុស្សកំពុងតឹងសរសែរកដាក់គ្នាទេ។

ជុងហ្គុកមុខប្រែក្រញ៉ូវក្រោកចេញបាត់ ថេយ៉ុងខាំបបូរមាត់អោនមុខចុះ គេតែងតែបែបនេះ គឺខ្លាចនេះខ្លាចនោះមិនចេះចប់បែបហ្នឹងហើយទើបបញ្ហាក៏មករកគេមិនចប់ដូចគ្នា មនុស្សទាល់តែគិតអ្វីល្អៗទើបរឿងល្អៗរត់មករកដូចគ្នា។

«ណែ!មានរឿងអី?»ជីមីនដើរមកអង្គុយជិតថេយ៉ុងព្រោះទឹកមុខគេមើលទៅតានតឹងណាស់ ថេយ៉ុងមុខស្ងួតពិចារណាតើគួរនិយាយអ្វី

" មិនមានរឿងអីទេ កុំបារម្ភអី"
ពេលវេលារំកិលទៅកាន់តែយប់ជ្រៅ អ្នកខ្លះក៏វិលត្រឡប់ទៅផ្ទះវិញ អ្នកខ្លះក៏នៅបន្ត ចំណែកថេយ៉ុងបម្រុងថានឹងទៅជាមួយក្រុម ជីមីន ហ៊ូស៊ុក ណាមជុន យុនហ្គីនិងជីនដែរប៉ុន្តែមិនឃើញជុងហ្គុកទើបរារែកមិនចង់ទៅវិញ។

"កុំបារម្ភអីវាប្រហែលទៅបន្តនៅក្លិបតាមទម្លាប់វាហើយ" យុនហ្គីប្រាប់ទៅកាន់អ្នកដែលឈរមើលឆ្វេងស្ដាំរកមើលមនុស្សដែលខឹងដាច់ក្បាលកន្ទុយរត់ទៅណាបាត់ក៏មិនប្រាប់។

"អ្នកទាំងអស់គ្នាទៅមុនចុះ! ខ្ញុំប្រាប់ប៉ាឲ្យមកយកហើយ" ពួកគេក៏ងក់ក្បាលបំបែកគ្នាត្រឡប់ទៅផ្ទះវិញរាងខ្លួន។
រាងខ្ពស់ដើររេរារកមើលជុងហ្គុកនៅហ្វូងអ្នកញ៉ាំអី អ្នករាំច្រៀង ក៏មិនឃើញ លោកគ្រូអ្នកគ្រូក៏ទៅវិញអស់ហើយ នាយបម្រុងទាញទូរស័ព្ទខលទៅគេតែក៏នឹកឃើញថាទូរស័ព្ទរបស់រាងក្រាសបាត់។

"នៅបន្ទប់ទឹកទេដឹង?" ថេយ៉ុងនិយាយជាមួយខ្លួនឯងតិចៗរួចឈានជើងសម្តៅទៅបន្ទប់ទឹក។

"ហូយអាណាលើកផ្លូវយើងទៅណាហើយ!" សិស្សប្រុសៗស្រវឹងដូចមិនដែលបានផឹក ពួកគេដើរចេញមកត្រេតទ្រោតពេញតែផ្លូវ។ ថេយ៉ុងបើកទ្វាចូលទៅឃើញថាមិនមាននរណាម្នាក់នៅទីនេះទេ បែបនេះក៏ឆ្ងល់ឡើងភ្លាម  ឬមួយក៏គេទៅក្លិបពិតមែន?
ថេយ៉ុងចេញពីបន្ទប់ទឹកប្រុសបម្រុងនឹងទៅរកគេនៅក្លិបហើយតែសំឡេងមួយក៏កាត់ផ្ដាច់។

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now