11: If this is Love.

Start from the beginning
                                    

ក្រោយផ្លាស់នាងទៅបន្ទប់សម្រាកធម្មតាវិញរួចរាល់ ពួកគេក៏ទាក់ទងទៅប៉ាម៉ាក់នាងដើម្បីជូនជាដំណឹង ប៉ុន្តែនៅមិនទាន់និយាយរឿងនាងមានកូននិងញៀនថ្នាំនោះទេ ។

3ថ្ងៃក្រោយមក..
នៅសាលាជិតដល់ថ្ងៃប្រកួតបោះបាល់ហើយ ប៉ុន្តែថេយ៉ុងតែងតែអវត្តមានក្នុងការហាត់សមជារឿយៗ ហេតុផលគឺគេមិនហ៊ានប្រឈមមុខនឹងគ្រប់គ្នា ហើយពេលនេះគេកំពុងតែគិតសុំលោកគ្រូចាកចេញពីក្រុម។
រយ:ពេលយូរហើយដែលខានឃើញថេយ៉ុងមិនមកហ្វឹកហាត់ ជុងហ្គុកតែងដៀងភ្នែករកមើលគេរហូតដែរប៉ុន្តែហាក់ដូចជាគ្មានស្រមោលគេសោះ។
ជ្រីក....
លោកគ្រូកីឡាផ្លុំកញ្ចែរជាសញ្ញាឲ្យសិស្សចូលតាមជួរដើម្បីស្ដាប់ការណែនាំផ្សេងៗ ។
"ការប្រកួតគឺនៅថ្ងៃស្អែកនេះហើយ សូមអ្នកទាំងអស់គ្នាប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីមុខមាត់ដល់សាលាយើងផងឮទេ?"

"បាទ!!" សិស្សទាំងអស់ឆ្លើយតបដោយភាពជឿជាក់ ពួកគេមានសង្ឃឹមយ៉ាងមុតមាំថានឹងយកជ័យជំនះបាន
"ប៉ុន្តែលោកគ្រូ! គីមថេយ៉ុងមិនដែលឃើញមកហាត់ទេ បែបនេះយើងយកឈ្នះមិចនឹងកើត?" ជុងហ្គុកងាកមើលមុខសិស្សម្នាក់ដែលស្រែកនិយាយនោះបន្តិច
"ថេយ៉ុងបានមកសុំលោកគ្រូដកបេក្ខភាពកាលពីព្រឹកមិញដែរ មូលហេតុគឺគេថាគ្មានភាពជឿជាក់ គេមិនចង់ធ្វើជាដើមហេតុឲ្យក្រុមចាញ់ទេ ហេតុនេះគ្រូក៏បានដកយុនហ្គីពីក្រុមបាល់ទាត់មកជំនួសនិងយកអ្នកបម្រុងឲ្យចូលជំនួសយុនហ្គី" គ្រប់គ្នាហាក់សប្បាយចិត្តព្រោះដឹងច្បាស់ថាយុនហ្គីល្បីឈ្មោះខាងលេងបាល់បោះ មានតែជុងហ្គុកដែលរក្សារទឹកមុខមាំគិតដល់សម្ដីលោកគ្រូ។
"ក្រែងយើងប្រាប់ឲ្យឯងជឿជាក់លើខ្លួនឯងនោះអី?" ជុងហ្គុករអ៊ូរង៉ូវម្នាក់ឯង កំពុងបន្ទោសថេយ៉ុងពីក្រោយខ្នង គេខំពន្យល់ណាស់ទម្រាំនាយយលើព្រមចូលរួមហើយពេលនេះមកសម្រេចចិត្តដកថយងាយៗបែបនេះ? គួរឲ្យខឹងមែន!

ការប្រកួតចូលមកដល់ហើយ! សិស្សភាគច្រើនគឺនាំគ្នាមកលើកទឹកចិត្តកីឡាករអស់ហើយ មិនមាននរណារៀនទេ។ តែក៏មានសិស្សដែលមិនចាប់អារម្មណ៍នឹងរឿងអស់ទាំងនោះដូចគ្នា។
ថេយ៉ុងពាក់ Hoodieពណ៌ខ្មៅគ្របមួកជិតព្រមទាំងពាក់ម៉ាសនិងស្លៀកខោក្រណាត់រលុងពណ៌ខ្មៅ។  នាយចង់មកមើលជុងហ្គុកប្រកួតប៉ុន្តែមិនហ៊ានឲ្យអ្នកផ្សេងឃើញមុខគេនោះទេ ជាពិសេសជុងហ្គុកហ្នឹងឯង ព្រោះខ្លាចថាគេនឹងមានអារម្មណ៍មិនល្អលេងបាល់មិនកើត។
ការប្រកួតចាប់ផ្តើមទៅយ៉ាងរលូន សិស្សជាច្រើនជាពិសេសស្រីៗតែងតែស្រែកហ៊ោពេលយុនហ្គីនិងជុងហ្គុកបោះបាល់ចូលម្តងៗ។ជុងហ្គុកតែងងាកមកមើលហ្វូងមនុស្សម្តងម្កាល ហើយចេះតែលួចសង្ឃឹមថានឹងបានឃើញថេយ៉ុង ប៉ុន្តែហេតុអ្វីទៅ? ហេតុអ្វីក៏ចង់ឃើញមុខគេដែរ?
ដឹប!
"អូយ!"
រវល់តែនឹកគិតខាងក្រុមសាលាផ្សេងនោះក៏មានចេតនាបោះបាល់ឲ្យហោះទៅចំភ្នែកជុងហ្គុកមួយទំហឹង។
សិស្សទាំងអស់នាំគ្នាក្រោកឈរចំហរមាត់បារម្ភទៅជុងហ្គុកដែលអង្គុយចុះខ្ទប់ភ្នែករបស់គេ ជាធម្មតាបាល់បោះគឺរឹងនិងមានទម្ងន់ធ្ងន់ស្រាប់ហើយបើសិនជាបោះដោយចេតនាទៀតប្រាកដជាឈឺណាស់ហើយ។
ថេយ៉ុងក្តាប់ម្រាមដៃទាំងអស់ចូលគ្នា គេចង់ចូលទៅមើលងាយណាស់ប៉ុន្តែអ្នកផ្សេងក៏នៅជុំជិតទៅហើយមានតែឈរបារម្ភមិត្ត អត់ទេមិនត្រូវទេ..អតីតមិត្តពីចម្ងាយ។

បេះដូងគ្មានសំឡេង| TaeKook | ចប់On viuen les histories. Descobreix ara