07: pretty on the outside.

Start from the beginning
                                    

«នោះមកល្មម!»ជីនបូញមាត់ចង្អុលទៅជុងហ្គុកដែលញញឹមរាក់ទាក់គេគ្រប់គ្នាមុននឹងដាក់ខ្លួនអង្គុយជាមួយពួកគេ

«មនុស្សមានស្នេហាគេដើរញញឹមបែបនេះមែនទេ?»ដាក់គូទអង្គុយមិនទាន់ស្រួលបួលផង ណាមជុនក៏និយាយបង្អាប់ទៅហើយ

«និយាយចឹងឯងពិតជាមានទំនាក់ទំនងជាមួយសិស្សស្រីដែលល្បីប្រចាំសាលាននោះមែនហ្អេស?»ជីនក៏ជជីកសួរទៅអ្នកដែលមិនខ្វល់នោះ

«បើមែនមិនល្អទេហ្អេស?គិតទៅមើលយើងក៏ល្បីនាងក៏ល្បីច្បាស់ជាបានផ្អើលពេញសាលាមិនខាន»ជុងហ្គុកសើច

«តែយើងដឹងមកថានាងមានទំនាក់ទំនងជាមួយ ផាក ជូយ៉ុង ជើងកាងប្រចាំសាលាផង!»យុនហ្គីក៏បន្ថែម

«អឺណា!វាគ្មានអីទេ!ពួកហ្នឹងសុទ្ធតែអ្នកលេងកំប៉ិកកំប៉ុកហ្នឹងឯង» គ្មានអ្វីត្រូវខ្លាចទេរឿងវៃដំនេះមិនមែនពួកគេមិនធ្លាប់ឯណា!

«ចុះនាយវែនតារបស់ឯងនោះ!»ជីមីនញញឹមចុងមាត់តែក៏ត្រូវយុនហ្គីសម្លក់

«ហើយគេមកពាក់ព័ន្ធអីដែរ?»ជុងហ្គុកសួរទាំងមិនយល់

«អៅ!គឺយុនហ្គី»

«៥០០០០វ៉ុន!បិទមាត់របស់ឯងភ្លាមទៅផាកជីមីន!»យុនហ្គីចង្អុលមុខជីមីននាយក៏សើចរួចនិយាយបន្លប់វិញ

«គ្មានអីទេ!គ្រាន់តែ...(យុនហ្គីបានឃើញពួកឯងថើបគ្នាប៉ុនហ្នឹង)»ជីមីនបង្ហើយចុងប្រយោកនៅក្នុងចិត្ត។

«ធុញពួកឯងណាស់យើងទៅវិញហើយ!»ជុងហ្គុកក៏ក្រោកចេញរួចទាញទូរស័ព្ទមកមើលក៏ឃើញថាម៉ោង១២ជិត១ទៅហើយ ស្លាប់ហើយៗគេខំប្រាប់ឲ្យថេយ៉ុងទៅចាំញ៉ាំអីជាមួយគ្នានៅលើដំបូលអគារសាលាផង មិនចាំយូរគេក៏រត់យ៉ាងលឿនស្ទើរដាច់ខ្យល់។

បើនិយាយពីហ៊ីហ្គេនវិញនាងកំពុងសប្បាយចិត្តណាស់ព្រោះថាភាពល្បីល្បាញគឺជាអ្វីដែលនាងរំពឹងចង់បានពីទំនាក់ទំនងមួយនេះ។

«អួយ!»ដើមដៃរបស់នាងត្រូវបានកន្ត្រាក់ដោយទាញនាងចូលទៅក្នុងបន្ទប់សម្ភារៈ

«លែង!ណែ!អ្នកណា!»នាងខំរើបម្រាស់ពីកម្លាំងរបស់មនុស្សម្នាក់ទៀតតែមិនបានផលទាល់តែសោះ

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now