ជាសំណាងដែរដែលថ្ងៃនេះជាថ្ងៃអាទិត្យ ទើបជុងហ្គុកនឹងមិនបាច់ទៅសាលាទាំងមុខជាំបែបនេះ ពុំនោះទេច្បាស់ជាខ្មាសគេស្លាប់ហើយ។ ជុងហ្គុកអង្គុយបឺតមីពីចានគ្រូកៗហាក់ឃ្លានដាច់ដាបណាស់អ៊ីចឹង ខណ:ថេយ៉ុងមើលមុខគេទាំងចម្ងល់ណែនណាន់ពេញខួរ។
"សម្រេចថាឯងមិនចាំអីសោះមែនទេ?" ជុងហ្គុកស្រាប់តែឈប់ស្ងៀមទាំងចាប់ផ្តើមសង្ស័យ ឬមួយរឿងដែលគេស្រម៉ៃឃើញមុននោះជាការពិត?
"កាលពីយប់យើងបានធ្វើអីមែនទេទើបសួរយើងដដែលមិនឈប់បែបនេះ?" ជុងហ្គុកបែកញើសលើថ្ងាសតិចៗ ភ័យដែរហ្នឹងណា៎បើសិនជាការពិតតើគេយកមុខទៅទុកទីណាទៅ?
"គឺ...គឺឯងក្អួតដាក់ខ្ញុំ! ពេញមួយតួរខ្លួនដឹងទេ? នៅឲ្យយើងនេះ! អៀវឯងទៅផ្ទះទៀត មាឌឲ្យប៉ុនដំរីទឹកចេះធ្វើខ្លួនឲ្យអ្នកដទៃពិបាកទៅកើត" ថេយ៉ុងជ្រើសយកនិយាយបន្លប់ប្រសើរជាងសើរើ ព្រោះនាយក៏ដឹងហើយមិនចឹងថាជុងហ្គុកមិនមែនជាហ្គេយ៍ទេ បើសិនជាគេដឹងថាខ្លួនឯងនេះគិតអីផ្តេសផ្តាសលើសពីមិត្តគេអាចនឹងបាត់បង់សូម្បីតែមិត្តភាពតែមួយនេះផងក៏មិនដឹង។
"ស្អីគេ! ខ្ពើមធ្វើអី?កម្អួតមិត្តខ្លួនឯងសោះ" ជុងហ្គុកសម្លក់ថេយ៉ុងរួចអោនញ៉ាំមីស៊ុបបន្ត ហីយ៉ា! ហាងតាមផ្លូវបែបនេះឆ្ងាញ់ម្ល៉េះពេលខ្វះលុយហ្នឹង!

ក្រោយពេលញ៉ាំអីរួចពួកគេត្រឡប់ទៅផ្ទះរាងៗខ្លួននឹងបានសម្រាកបន្ថែមផង។ ថេយ៉ុងគេងបម្រាស់ចុះឡើងលើគ្រែទាំងរសាប់រសល់ នាយស្ទុះចុះទៅទាញសៀវភៅកំណត់ហេតុរបស់ខ្លួនមកសរសេររៀបរាប់អារម្មណ៍របស់ខ្លួន។
"តើគ្រប់គ្នានឹងមានប្រតិកម្មបែបណាបើរឿងខ្ញុំ...ខ្ញុំ..ហឺយ...មិនមែនទេដឹង?" ថេយ៉ុងក្រវាត់ប៊ិកទៅម្ខាងព្រោះតែស្មុគស្មាញសរសេរអ្វីមិនចេញនោះទេ។

ថ្ងៃបន្ទាប់..
ដោយសារតែម្សិលមិញជាថ្ងៃអាទិត្យទើបការចុះឈ្មោះចូលក្រុមបាល់លើកមកថ្ងៃច័ន្ទវិញ ក្នុងចំណោមនោះមានជុងហ្គុកនិងថេយ៉ុងផងដែរ។ ដោយសារតែនៅដិតដាមរឿងអស់ទាំងនោះទើបថេយ៉ុងមិនសូវហ៊ានមើលមុខជុងហ្គុកប៉ុន្មានទេពេញមួយថ្ងៃនេះ ឯជុងហ្គុកគឺក៏មិនសូវខ្វល់អីដែរ។
ម៉ោងអាហារថ្ងៃត្រង់..
ព្រោះតែពេលនេះជុងហ្គុកចូលរៀនបំប៉នជាមួយគេឯងទើបនាយត្រូវញ៉ាំបាយសាលាដែលបានរៀបចំឲ្យសិស្ស។ គេក្រោកចេញពីតុបបួលថេយ៉ុងដែលគេងផ្កាប់មុខលើតុសរសេររបស់ខ្លួន។
"ភ្នែកបួន! ទៅស៊ីបាយទេ?" នាយកេះថេយ៉ុងតិចៗ
"ជុងហ្គុក!" សំឡេងរបស់ហ៊ីហ្គេនក៏កាត់ផ្តាច់មុនថេយ៉ុងឆ្លើយតបទៅទៀត គេរេកែវភ្នែកទៅមើលដៃដែលអោបក្រសោបដលមដៃរបស់ជុងហ្គុក
"តោះទៅញ៉ាំបាយ!" ហ៊ីហ្គេនញញឹមស្រស់តាមទម្លាប់របស់នាងពេលនៅជាមួយជុងហ្គុកនេះឯង
"ទៅជាមួយគ្នាទេ?" ថេយ៉ុងភ្ញាក់ព្រើតព្រោះវាជាលើកទីមួយហើយដែលហ៊ីហ្គេនមកបបួលគេទៅញ៉ាំបាយជាមួយគ្នា ហើយជាធម្មតានាងមិនបាននៅដល់ពេលថ្ងៃនោះទេ
"នេះមិនទៅផ្ទះទេហ្អេស?" ជុងហ្គុកងាកមកសួរនាង
"ទៅយ៉ាងមិច? ក្រែងល្ងាចនេះបងត្រូវហាត់បាល់នោះអី? ហ៊ីហ្គេនចង់នៅបងនិងផ្តល់កម្លាំងចិត្តដល់បង!" ថេយ៉ុងមានអារម្មណ៍ថាខ្លួនដូចជាជនទីបីយ៉ាងមិចក៏មិនដឹងទេ។
"អ្នកទាំងពីរទៅចុះ..ខ្ញុំមិនឃ្លានទេ" ថេយ៉ុងអោនមុខចុះរួចដើរចេញទៅក្រៅបាត់។

បេះដូងគ្មានសំឡេង| TaeKook | ចប់Dove le storie prendono vita. Scoprilo ora