ទឹង!
សំឡេងសារលោតមកនាំឲ្យថេយ៉ុងចម្លែកចិត្តព្រោះជាធម្មតាគេមិនដែលទទួលបានសារពីអ្នកណាទេក្រៅពីហ៊ូស៊ុក តែយប់ថ្មើនេះទៅហើយគេមិនសមមិនទាន់ចូលគេងទេ។
ថេយ៉ុងចុចមើលក៏ឃើញថាជាសារក្នុង Instagramទទួលបានពី account Jk_97 គេក៏ចុចចូលមើលឃើញថាជា accountរបស់ជុងហ្គុកសោះ។ នាយក៏ចុច follow វិញទើបចូលទៅមើលសារដែលគេផ្ញើមក
"គេងឬនៅ?" ជុងហ្គុកដេកគងថ្ងាសហាក់ស្តាយក្រោយមិចក៏ផ្ញើសារទៅអាល្អិតនោះ?
ថេយ៉ុងញញឹមរួចចុចឆ្លើយតបទៅវិញមិនចាំយូរ។
ទឹង!
ជុងហ្គុកស្ទុះក្រោកសឹងបាក់កចូលមើលប្រអប់សារដែលអ្នកខាងនោះតប
"នៅទេ កំពុងធ្វើលំហាត់" ជុងហ្គុកស្ទុះក្រោកទៅតុរៀនរួចថតលំហាត់ថ្មីដែលគ្រូដាក់ឲ្យផ្ញើទៅថេយ៉ុង
"ជួយបង្រៀនបន្តិចមក ខ្ញុំមិនចេះទេ" ជុងហ្គុកដាក់ emoji ពេបមាត់ដែលមើលទៅគួរឲ្យស្អប់មែន គេកើតស្អីនៀកកក។
"អាចចេញក្រៅបានទេ?" ជុងហ្គុកក៏សរសេរបន្ថែមផ្ញើទៅ ។  ថេយ៉ុងមើលម៉ោងក្នុងទូរស័ព្ទឃើញថាម៉ោង9កន្លះយប់ទៅហើយ ប៉ុន្តែទម្លាប់គេនេះដែលបដិសេធនរណាបានទៅ?
"អូខេ! នៅឯណា?"

ម៉ាត24ម៉ោង..
ដោយសារតែយប់ជ្រៅហាងកាហ្វេមិនបើកទេទើបពួកគេជ្រើសរើសមករៀននៅម៉ាតមួយកន្លែង មនុស្សក៏មិនសូវមានដែរ។
ថេយ៉ុងពាក់អាវ Hoodieពណ៌ប្រផេះជាមួយនិងខាវប៊យខ្មៅអង្គុយចាំជុងហ្គុកមកដល់។
សម្រិបជើងធ្ងន់ៗដើរមកជិតគេ ជុងហ្គុកយកកែវកាហ្វេដែលត្រជាក់ទៅប៉ះថ្ពាល់ថេយ៉ុងនាំឲ្យគេភ្ញាក់ព្រើតពីការអានសៀវភៅ។ រាងខ្ពស់ពាក់អាវ Hoodieពណ៌ខ្មៅនិងខោខាវប៊យរហែកជង្គង់ ទឹកមុខស្រស់ស្រាយល្អណាស់។
"សុំទោសដែលឲ្យចាំ" ជុងហ្គុកអង្គុយចុះរួចទាញសៀវភៅចេញមកដើម្បីរៀន។ ថាណ្ហើយ!ខំរៀនម្តងទៅមើលបើថានៅតែមិនចេះទៀតមានតែទីកូរកាពិដូចប៉ាគេនិយាយហ្នឹងឯង!
"ផឹកកាហ្វេពេលយប់មិនល្អទេ" ថេយ៉ុងលើកវែនតាបន្តិច ជុងហ្គុកដែលហាមាត់បម្រុងនឹងបឺតកាហ្វេក៏ត្រូវទុកកែវវិញលើតុ។
"ឆាប់បង្រៀនខ្ញុំមក ខ្ញុំមិនចង់រំខានឲ្យឯងដាច់ងងុយទេ" ឃើញគេអន្ទះសារបែបនេះថេយ៉ុងញញឹមរួចចាប់ផ្តើមពន្យល់មេរៀនគណិតវិទ្យាទៅគេ។
ជុងហ្គុកជាមនុស្សឆាប់ចាប់បានណាស់ មកពីគេខ្ជិលទើបរៀនមិនចេះ មើលចុះលំហាត់ស្រាលៗដែលគេមើលមិនយល់ពេលនេះក៏ចាប់ផ្តើមយល់ហើយ។
"គណិតវិទ្យាស្មុគស្មាញមែន ប៉ុន្តែឲ្យតែយើងចាប់គន្លឹះដោះស្រាយហើយអនុវត្តឲ្យបានច្រើននោះយើងមិនភ័យខ្លាចប្រឡងធ្លាក់ទេ" ថេយ៉ុងនិយាយដោយភាពម៉ត់ចត់ ជុងហ្គុកមើលទៅគេដោយកោតសរសើរនាយភ្នែកបួនមាន់ស្ងោរនេះដែរ។
"នាយមិនចេះចឹងអាចចាប់ធ្វើពីលីមីតតូចៗសិនទៅ ធ្វើវារាល់ថ្ងៃរហូតចាំដំឡើងកម្រិតវាយើងទើបប្រឡងឆមាសលើកទី1ចឹងហើយវិញ្ញាសារមិនទាន់មានលំហាត់ពិបាកៗទេ" ថេយ៉ុងពន្យល់ពីរបៀបដោះស្រាយច្បាស់ប្រាប់ទៅប្រុសឆែបដែលស្ដាប់យកចិត្តទុកដាក់ បើគ្រូនិយាយវិញដូចមិនចូលអ៊ីចឹងសោះ!
"បើដឹងថាស្រួលចឹងខំរៀនយូរហើយ" ជុងហ្គុកពេបមាត់ដាក់សន្លឹកសៀវភៅរួចឈ្ងោកធ្វើលំហាត់បន្ត។
ថេយ៉ុងញញឹមស្រាលមើលទៅជុងហ្គុកដែលធ្វើលំហាត់មិនចាប់អារម្មណ៍អ្វីទាំងអស់។
(គួរឲ្យស្រឡាញ់ណាស់) ថេយុងពោលក្នុងចិត្តយល់ថាអារម្មណ៍ខ្លួនឯងភ័យអរប្លែកណាស់ ហើយក៏យល់ថាថ្មីៗនេះគេមើលឃើញជុងហ្គុកសង្ហារខុសធម្មតាយ៉ាងមិចមិនដឹងទេ។
"រួចហើយលោកគ្រូថេយ៍!" ជុងហ្គុកងើបមុខឡើងប្រសព្វកែវភ្នែកជាមួយថេយ៉ុងដែលមើលមកគេយ៉ាងភ្លឹក។ កែវភ្នែកស្រទន់កប់ក្រោមកញ្ចក់វែនតានៅតែមិនអាចលាក់ពន្លឺត្រកាលបាន។ ជុងហ្គុកខាំបបូរមាត់រួចអេសកញ្ចឹងកគេបន្តិច ថេយ៉ុងក៏ភ្ញាក់ពីការស្រមើស្រម៉ៃមកមានអារម្មណ៍ថាខ្មាសគេណាស់ នេះមើលមុខកូនប្រុសគេដល់គេចាប់បាមហើយព្រះអើយ។
ពួកគេទាំងសុទ្ធតែមានអារម្មណ៍ថាអៀនដូចគ្នានៅពេលនេះថ្ពាល់ជុងហ្គុកប្រែក្រហមដូចថេយ៉ុងដែរ ហីយ៉ាស្អីគេហ្នឹង!

យប់កាន់តែជ្រៅផ្កាយរះកាន់តែច្រើន រាងខ្ពស់ទាំងពីរដើរទន្ទឹមគ្នានៅតាមមាត់ទន្លេហានដឺលនៅមានគូសង្សារដើរលេងច្រើនគួរសម។
"និយាយចឹង ឮលោកគ្រូថាសាលាយើងមានប្រកួតបាល់បោះផង ឯងចូលរួមហាត់ទេ?" ជុងហ្គុកសួរបណ្តើរជញ្ជក់ស្ករគ្រាប់មួយដើមបណ្តើរ
"ខ្ញុំក៏ចង់ដែរប៉ុន្តែខ្លាចតែគ្មានពេល ព្រោះផ្តោតលើរៀនជាង" ថេយ៉ុងក៏ពូកែខាងបោះបាល់ម្នាក់ដែរ ប៉ុន្តែដោយសារតែគេមិនមានមនុស្សស្និទស្នាលទើបមិនហ៊ានចុះឈ្មោះចូលក្រុមដើម្បីប្រកួត។
"រៀនពេកក៏មិនល្អដែរ! ត្រូវលេងកីឡាដើម្បីសុខភាព ទើបជំនួយសុខភាពផ្លូវចិត្តនិងផ្លូវកាយ រួមទាំងផ្លូវភេទ" ជុងហ្គុកខ្សឹបដាក់ថេយ៉ុងតិចៗទើបនាយវៃគេមួយដៃចំស្មា
"និយាយលាមកស្អី!" ថេយ៉ុងស៊កដៃចូលហោប៉ៅអាវ Hoodieដើរអោនមុខលាក់បាំងអាការ:ខ្មាស
"ឯងអៀនហ្អេស? ហាហា អៀនធ្វើមើលស្រីហើយវើយ! ឬឯងជាហ្គេយ៍?" ជុងហ្គុសើចរលាក់បង្អាប់ថេយ៉ុង
"ឆ្កួតទេយ៉ាងមិច? អ្នកណាហ្គេយ៍?" ថេយ៉ុងសម្លក់ជុងហ្គុក
"យើងដឹងហើយថាឯងមិនមែន បើមិនចឹងយើងឈប់និយាយរកឯងមិនខាន!" ជិងហ្គ្កកៀកកថេយ៉ុង ឯអ្នកដែលស្ដាប់ឮជុងហ្គុកនិយាយក៏រាងអន់ចិត្តនឹងសម្ដីគេ
"ឯងស្អប់ពួកគេមែនទេ?" ថេយ៉ុងសួរទាំងលួចបន់កុំឲ្យដូចអ្វីដែលគេគិត
"ហ្អា៎! យើងមិនបានស្អប់ពួកគេទេ គ្រាន់តែយើងមិនចង់នៅជិតឬពាក់ព័ន្ធ"
"តើវាខុសគ្នាត្រង់ណាទៅ ហ្នឹងមិនហៅថាស្អប់ទេឬ?" ថេយ៉ុងដំឡើងសំឡេង ជុងហ្គុកភ្ញាក់បន្តិចព្រោះមិនដែលឃើញថេយ៉ុងលើកសំឡេងដាក់អ្នកណានោះទេសូម្បីតែគេ។
"សុំ..សុំទោស ប៉ុន្តែយប់ជ្រៅហើយពួកយើងគួរត្រឡប់ទៅផ្ទះទៅ" ថេយ៉ុងអោនមុខចុះវិញរួចរត់ចេញមិនឲ្យជុងហ្គុកឃាត់ទាន់ នាយឈរស្ងៀមទ្រឹងដូចរូបចម្លាក់
"យើងនិយាយជ្រុលពេកទេដឹង? ឬមួយចំចំណុចគេ? " ជុងហ្គុកត្រឹមជាសិស្សវិទ្យាល័យម្នាក់ គេមិនបានគិតអ្វីវែងឆ្ងាយឡើយ គេក៏មិនធ្លាប់ចួបមនុស្សអស់ទាំងនេះផ្ទាល់ទើបចេះតែមានអារម្មណ៍ថាចម្លែកចំពោះពួកគេ។ អ្នកមិនដឹងអាចថាមិនខុសទាំងស្រុងទេ ។
"ចុះបើយើងជាម្នាក់ក្នុងចំណោមពួកគេ?  មិនអាចទេៗយើងដាច់ខាតមិនមែនជាហ្គេយ៍ទេ យើងមិចនឹងអាចទៅស្រឡាញ់អាក្មេងមុខស្លេកនោះ?  ឈប់គិតៗ" ជុងហ្គុកក្រវីក្បាលបណ្តេញការគិតខ្លួនចេញ គេកំពុងបដិសេធបេះដូងខ្លួនឯងមែនទេ? ចាំមើលណាតិចថាថ្ងៃណាមួយជាន់កែងខ្លួនឯងតាមស្រឡាញ់នាយភ្នែកបួន អ្នកសរសេរដាក់មិនឲ្យចួបគ្នាទេសូមប្រាប់!

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now