01: look like a fool.

Start from the beginning
                                    

«អត់ទេ ខ្ញុំញ៉ាំនៅសាលាម៉ាក់!»នាយឆ្លើយតបវិញដោយមិនបានបង្អង់អ្វីឡើយ ហើយក៏រត់ទៅបាត់ លោកគីម ដុងមីនជាឳពុកក៏ក្រវីក្បាល ព្រោះថេយ៉ុងតែងតែបែបនេះ ញ៉ាំអាហារមិនទៀងពេល គេងមិនគ្រប់គ្រាន់ជាហេតុដែលគេមានជម្ងឺក្រពះ។

សាលាវិទ្យាល័យសេអ៊ូល

«វ៉ាយ!!!!សង្ហារណាស់ៗ»ព្រឹកហាក់អ៊ូអរចម្លែក សិស្សដែលមកដល់សាលាបែរជាមិននាំគ្នាចូលថ្នាក់រៀនមកឈរស្រែកហ៊ោរកញ្ច្រៀវលាន់រំពងទៅវិញ។

ហេតុផលគឺនេះហើយ!

  ​ សិស្សប្ដូរមកថ្មីទាំង5នាក់ មានរូបរាងសង្ហារៗខាបព្រលឹងស្រីៗឲ្យជ្រួលជ្រើម សូម្បីតែប្រុសៗក៏ចំហរមាត់មើលពួកគេដែរ។ ម្នាក់ខ្ពស់ជាងគេនោះណា គេមានឈ្មោះថា គីម ណាមជុន មានខួរក្បាលឆ្លាតវៃ ជាអតីតសិស្សពូកែផ្នែកគណិតវិទ្យាលំដាប់ថ្នាក់លេខ១កាលពីថ្នាក់ទី៩។ មន្តស្នេហ៍របស់គេគឺថ្ពាល់ខួចនេះហើយ!ម្នាក់ទៀតនោះគឺ គីម សុខជីន គេសង្ហារខ្លាំងណាស់ មានជំនាញខាងនាំភាពរីករាយមកកាន់ក្រុមហើយក៏ជាអ្នកដែលមានអាយុច្រើនជាងគេក្នុងក្រុម។ អ្នកបន្ទាប់គឺ មីន យុនហ្គី គេមិនសូវនិយាយស្ដីនិងមាននាទីជាអ្នកផ្ដល់យោបល់ផ្សេងៗ។ ហើយបុរសមាឌល្អិត មុខសៗនេះវិញមានឈ្មោះថា ផាក ជីមីន ដែលមានកម្ពស់ប្រហាក់ប្រហែលគ្នាជាមួយនិងយុនហ្គី ហើយជាទូទៅគឺពួកគេទាំងពីរមិនសូវត្រូវគ្នាទេ។ បើនិយាយពីតួអង្គសំខាន់យើងនេះវិញណា! ជាក្មេងពាលក៏អាចថាបែបហ្នឹងបាន គេមានមុខមាត់ រូបរាងត្រូវចិត្តនារីគ្រប់រូប ប៉ុន្តែដូចគេនិយាយចឹង មនុស្សមិនមែនល្អគ្រប់យ៉ាងទេ និយាយម្យ៉ាងទៀតងាយយល់គឺគេរៀនមិនចេះទាល់តែសោះ។ មិនមែនថាគេខួរអន់ទេ ប៉ុន្តែគេខ្ជិលច្រើនជាង គេគឺ ចន ជុងហ្គុក។

 «ចៀសផ្លូវៗ!!» រាងតូចមានកាន់កាហ្វេពេញដៃរត់លឿនដើម្បីយកទៅឲ្យសិស្សនៅក្នុងថ្នាក់ដែលបានប្រើគេឲ្យទិញឲ្យ។ វាជារឿងធម្មតាទៅហើយគ្មានអ្វីចម្លែកសម្រាប់គេនោះទេ។ មនុស្សកកស្ទះធ្វើមើលតែមានបុណ្យកឋិនអ៊ីចឹង!

«សុំទោសៗចៀសផ្លូវៗ!» ថេយ៉ុងខំជ្រៀតចូលហ្វូងមនុស្ស ទោះចង្អៀតយ៉ាងណាក៏ការពារកាហ្វេកុំឲ្យកំពប់ដែរ។

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now