❦ម្ចាស់បេះដូង❦

De Mxmory19

61.2K 2.7K 95

សរសេរដោយ: ជូសសុី(ម៉ូរី) តួប្រុស: ផាក ជីមីន តួស្រី: លី យ៉ាហ្វី Mais

ភាគទី ០១
ភាគទី ០២
ភាគទី ០៣
ភាគទី ០៤
ភាគទី ០៥
ភាគទី ០៦
ភាគទី ០៧
ភាគទី ០៨
ភាគទី ០៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគ ១៣
ភាគ ១៤
ភាគ ១៥
ភាគ ១៦
ភាគ ១៧
ភាគ ១៨
ភាគ ១៩
ភាគ ២១
ភាគ ២២
ភាគ ២៣
ភាគ ២៤
ភាគ ២៥
ភាគ ២៦
ភាគ ២៧
ភាគ ២៨
ភាគ ២៩
ភាគ ៣០
ភាគ ៣១
ភាគ ៣២
ភាគ ៣៣
ភាគ ៣៤
ភាគ ៣៥
ភាគ ៣៦
ភាគ ៣៧
ភាគ ៣៨
ភាគ ៣៩
ភាគ ៤០
ភាគ ៤១
ភាគ ៤២
ភាគ ៤៣
ភាគ ៤៤
ភាគ ៤៥
ភាគ ៤៦
ភាគ ៤៧
ភាគ ៤៨
ភាគ ៤៩
ភាគ ៥០
ភាគ ៥១
ភាគ ៥២
ភាគ ៥៣
ភាគ ៥៤ ៥៥
ភាគ ៥៦
ភាគ ៥៧
ភាគ ៥៨
ភាគ ៥៩
ភាគ ៦០
ភាគ ៦១
ភាគ ៦២

ភាគ ២០

868 39 1
De Mxmory19

រឿង #ម្ចាស់បេះដូង
ភាគ ២០

ច្រើនថ្ងៃកន្លងផុតទៅរហូតឈានចូលជាច្រើនខែ ពោះរបស់ យ៉ាហ្វី ចាប់ផ្តើមធំឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែមានទារកតូចកំពុងតែលូតលាស់នៅក្នុងនោះ ក៏ជាច្រើនខែកន្លងផុតទៅដែលនាងទទួលបានការមើលថែយ៉ាងកក់ក្តៅពីបុរសដែលនាងស្រឡាញ់និងជាឪពុកកូនក្នុងផ្ទៃរបស់នាងផងដែរ គេមិនដែលឲ្យនាងធ្វើអីក្រៅពីអង្គុយស្ងៀមៗចាប់តាំងពីដឹងថានាងកំពុងតែមានផ្ទៃពោះមកម្ល៉េះ ទោះរវល់ជាមួយការងារខ្លាំងយ៉ាងណាក៏គេនៅតែឆ្លៀតពេលសម្រាប់នាងមើលថែយកចិត្តទុកដាក់មិនឲ្យខ្វះខាតឬប៉ះពាល់ដល់កូននិងនាងដែរ ពេលដែលគេទៅធ្វើការបាត់ក៏ជួលឲ្យគេជាអ្នកមើលថែរនិងធ្វើកិច្ចការផ្ទះនៅពេលដែលគេមកពីធ្វើការអ្នកដែលជួលក៏ត្រឡប់ទៅវិញទុកទួនាទីឲ្យគេជាអ្នកមើលថែរនាងជំនួសទាំងខ្លួនឯងទើបតែមកពីហត់
«ដើរមួយៗ»ជីមីន កាន់ដៃ យ៉ាហ្វី ជាប់ពេលដែលទើបតែចេញពីបន្ទប់ទឹក វាអាចពិបាកសម្រាប់នាងក្នុងការដើរឬធ្វើសកម្មភាពផ្សេងៗព្រោះនាងក៏គ្រប់ខែទៅហើយរងចាំតែថ្ងៃកើតតែប៉ុណ្ណោះ។ ជីមីន កាន់នាងឲ្យអង្គុយលើគ្រែរួចទើបដើរទៅបើកទូរទាញរ៉ូបពណ៌ផ្ទៃមេឃស្រាលដែលគេទិញឲ្យយកមកស្លៀកឲ្យនាងរួចទើបទាញក្រាស់មកសិតច្បូតសក់វែងអន្លាយខ្មៅក្រិបរបស់នាងថ្នមៗដោយឱនថើបស្រង់ក្លិនក្រអូបប្រហើរខ្សឺតៗ
«រួចហើយ! អាចគេងបាន»ជីមីន លោទៅថើបបបូរមាត់នាងមួយខ្សឺតរួចក៏ប្រាប់នាងឲ្យគេងបន្ទាប់ពីនោះក៏ទៅចាត់ការស្លៀកពាក់ឲ្យខ្លួនឯងរួចទើបឡើងលើគ្រែជិតនាង។ ជីមីន ចាប់ផ្តើមច្របាញ់កំភួនជើងនាងស្រាលៗព្រោះតែនាងឧស្សាហ៍រមួលក្រពើទើបតែងតែធ្វើសរសៃឲ្យនាងរាល់យប់បែបនេះ យ៉ាហ្វី សម្លឹងមើលទៅគេទាំងមានអារម្មណ៍រំភើបមិនស្មានថាខ្លួនឯងអាចទទួលបានបុរសល្អបែបនេះ មានមនុស្សប្រុសប៉ុន្មានអ្នកហ៊ានធ្វើដូចជាគេ មកពីធ្វើការហត់មកដល់ផ្ទះនៅមើលថែនាងទៀតទាំងដែលពេលខ្លះនាងមួម៉ៅស្រែដាក់ខ្លាំងៗក៏មាន
«បងមិនធុញមិនមួម៉ៅទេឬ? មកពីក្រុមហ៊ុនហត់ហើយនៅមើលថែអូនទៀត?»
«រឿងអីបងត្រូវមួម៉ៅដាក់អូននោះ? ធ្វើរឿងប៉ុណ្ណឹងវានៅស្រាលមិនស្មើរអូនទេ ពេលដែលអូនមានគេអូនពិបាកប៉ុណ្ណាបងក៏ឃើញ អូនចាញ់ម្តងៗសឹងតែបាក់កម្លាំងញាំអ្វីមិនបាន បងគ្រាន់តែឃើញនឹងភ្នែកបងក៏ថាពិបាកចុះទម្រាំតែអូនអ្នកទទួលអារម្មណ៍នោះវាពិបាកខ្លាំងកម្រិតណា បងធ្វើនេះក៏នៅចាញ់អូនទេលំបាកស្ពាយអាល្អិតនេះទៅវិញទៅមករាល់ថ្ងៃ»ជីមីន និយាយស្របជាមួយដៃនៅបន្តច្របាច់កំភួនជើងនាងដដែលៗ
«បានហើយ មកគេងមក»យ៉ាហ្វី ទាញដៃគេឲ្យមកដេកក្បែរនាងរួចទើបត្រសុលខ្លួនចូលទៅឱបគេយ៉ាងណែនទាំងក្តីស្រឡាញ់រំភើបសឹងតែស្រក់ទឹកភ្នែកជាមួយសម្តីរបស់គេបុកចូលគ្នាក្នុងអារម្មណ៍តែមួយ។
«ហ្វី? បងមានរបស់ឲ្យអូន»ជីមីន អង្អែលស្មានាងស្រាលៗបូករួមទាំងកែវភ្នែកសម្លឹងទៅនាងមិនដាក់
«របស់អី?»នាងជ្រិមភ្នែកសួរទៅកាន់គេតែមិននិយាយប្តូរជាឈោងដៃទៅបើកថតតុទាញប្រអប់អ្វីមិនដឹងបងកាន់ នៅពេលដែលបើកក៏ដឹងថាវាជាចិញ្ចៀនពេជ្រភ្លឺចិញ្ចាច
«ហាមដោះចេញដាច់ខាតឮទេ?»ជីមីន ស៊កចិញ្ចៀនចូលម្រាមដៃរបស់នាងស្របពេលជាមួយបបូរមាត់និយាយដូចគ្នា យ៉ាហ្វី ងក់ក្បាលទាំងទឹកភ្នែកហូររហាមព្រោះតែសេចក្តីរំភើបចិត្តខ្លាំងពេក
«អៅ? ហេតុអីក៏យំ?»ជីមីន យកដៃទៅកាន់ថ្ពាល់នាងរួចក៏ជូតទឹកភ្នែកនាងចេញថើរៗថែមទាំងសួរ តែនាងមិននិយាយគិតតែពីយំឱបគេដដែល
«បានហើយណា ឈប់យំទៅ»ជីមីន លួងលោមទះខ្នងនាងស្រាលៗមិនស្មានថានាងរំភើបខ្លាំងថ្នាក់នេះឡើយ រហូតដល់មួយសន្ទុះក៏ស្ងាត់បាត់សម្លេងយំ
«អូនស្រឡាញ់បងណាស់ ជីមីន»នាងងើបមុខពីស្មារបស់គេរួចក៏ថើបបបូរមាត់គេយ៉ាងយូរទើបដាក់ខ្លួនដេកឱបគេយ៉ាងណែនម្តងទៀត
«បងក៏ស្រឡាញ់អូនខ្លាំងដែរ! គេងទៅយប់ហើយ»បន្ទាប់ពីនោះក៏នាំនាងគេងដោយមិនភ្លេចបន្សល់នៅស្នាមថើបដ៏កក់ក្តៅផងដែរ។

បើក្រឡេកមកមើល អាយឈីន វិញកំពុងតែក្តៅចិត្តចង់ស្ទះនៅពេលដែលមិនឃើញស្រមោលប្តីត្រឡប់មកផ្ទះអស់ជាច្រើនខែទោះទាក់ទងទៅក៏មិនបាន ចង់ទៅកន្លែងគេរស់នៅក៏មិនកើតព្រោះគេហាមនាងផ្តាច់ទៅហើយ ទើបបានត្រឹមឲ្យមនុស្សតាមសើបពីសកម្មភាពគេរាល់ថ្ងៃតែប៉ុណ្ណោះ
«យ៉ាងមិចហើយ? មានបានអ្វីថ្មីទេ?»អាយឈីន ស្រដីទៅកាន់មនុស្សប្រុសឈុតខ្មៅដែលនាងឲ្យទៅសើបពី ជីមីន
«មាន! នេះអ្នកនាងបាទ»បុរសម្នាក់នោះហុចស្រោមសំបុត្រម្យ៉ាងទៅដាក់នៅលើតុចំពោះមុខនាង រួច អាយឈីន ក៏ទាញវាមកបើកមើលក៏ឃើញរូបរបស់ ជីមីន ជាមួយមីស្រីពោះធំម្នាក់ដែលនាងមិនដែលស្គាល់តែក៏អាចស្មានបានតាមកាយវិការយកចិត្តទុកដាក់របស់ស្វាមីនាងក៏ដឹងថាគ្មានអីក្រៅពីស្រីលើគ្រែរបស់គេដែរ
«ហឹស! ដល់ថ្នាក់មានកូនផង?»អាយឈីន សើចត្រង់ដើមកទាំងដៃកំពុងតែខ្ញាំរូបយ៉ាងខ្ទិច
«មិនមកផ្ទះជាច្រើនខែព្រោះរវល់ដេកឱបមីស្រីផ្កាមាសបែបនេះសោះ»
«អ្នកនាងគិតចង់ធ្វើអ្វីបន្ត?»
«ថ្ងៃស្អែកឯងរៀបចំរបស់យើងចង់ទៅសួរសុខទុក្ខស្រីប្តីយើងបានបន្តិច»អាយឈីន និយាយដោយញញឹមចុងមាត់ក្នុងបំណងអាក្រក់ ទោះ ជីមីន មិនឲ្យនាងទៅរញ៉េរញ៉ៃយ៉ាងណាក៏ដោយទៅខ្លាចអីទោះគេចង់លែងលះក៏មិនបានដែរ។

ព្រឹកថ្ងៃថ្មីម៉ោងប្រាំបួន ជីមីន ទៅក្រុមហ៊ុនបាត់តាំងពីព្រលឹម។ យ៉ាហ្វី បន្ទាប់ពីញាំអាហារពេលព្រឹករួចក៏មកអង្គុយលើសាឡុងអានសៀនពៅខ្លះៗអំពីការមើលថែរកូនពេលដែលកើតមកដោយមានកែវទឹកដោះគោជំនួយសុខភាពនៅខាងមុខ
ឌីងដុង...សម្លេងកណ្តឹងរោទិ៍បន្លឺឡើងមិនឃើញអ៊ុំស្រីដែល ជីមីន ជួលទៅបើក យ៉ាហ្វី ក៏ងើបទៅព្រោះគិតគាត់ប្រហែលជារវល់ការងារនៅខាងក្រោយទើបមិនឮ
«សួស្តី! អ្នកនាងមករកអ្នកណាដែរ?»បើកទ្វារភ្លាមរាងតូចក៏ប្រញាប់រាក់ទាក់ទៅកាន់អ្នកដែលចុចកណ្តឹងមុននេះ
«មករកនាង»ស្រីស្រស់បបូរមាត់ក្រហមឆ្អៅហើបបបូរមាត់និយាយស្របជាមួយដៃកំពុងតែដោះវែនតាចេញពីភ្នែកហុចទៅឲ្យបុរសម្នាក់ដែលឈរខាងក្រោយនាង
«មករកខ្ញុំ? ពួកយើងភ្លាប់ស្គាល់គ្នាពីមុន?»យ៉ាហ្វី ចាប់ផ្តើមធ្វើភ្នែកឡេងឡង់ទាំងមិនយល់ អាយឈ៏ន គ្រាន់តែញញឹមបន្តិចរួចក៏ជៀសនាងដើរចូលខាងក្នុងដោយខ្លួនឯង
«និយាយមិនស្គាល់បានយ៉ាងមិចបើពួកយើងប្រើប្តីរួមទៅហើយនោះ»
«អ្នកនាងចង់មានន័យយ៉ាងមិច?»ស្រីស្រស់ក្នុងឈុតពោះធំ សួរទៅនាងទាំងបេះដូងចាប់កន្រ្ទាក់ដឹបៗ
«អូ៎! មានកូនផង? ចឹងតើស៎ទើប ជីមីន មិនទៅផ្ទះជាច្រើនខែ តែខ្ញុំមកនេះណាមិនមែនមករករឿងអីទេគ្រាន់តែមកសួរសុខទុក្ខនាងនិងកូនរបស់ប្តីខ្ញុំតែប៉ុណ្ណោះ នេះណា ផ្លែឈើស្រស់ៗល្អសម្រាប់អ្នកមានផ្ទៃពោះខ្ញុំរើសផ្ទាល់ដៃណា»អាយឈីន និយាយដោយសម្លេងស្រទន់តែក៏ក្នុងន័យឌឺដងចង់ឲ្យនាងដឹងដែរ ល្ងង់ៗបែបនេះកោតតែ ជីមីន ចេះស្រឡាញ់ទៅកើត
«ខ្ញុំទៅវិញសិនហើយព្រោះមានធុរៈ»អាយឈីន ដាក់កន្រ្តកផ្លែឈើលើតុរួចក៏ដើរចេញទៅវិញបាត់ទាំង យ៉ាហ្វី នាងកំពុងតែគាំងវាចាអ្វីក៏លែងចេញ។
«អ្ហឹកៗៗ»យ៉ាហ្វី ទម្លាក់ខ្លួនលើសាឡុងព្រោះអស់កម្លាំនឹងឈរ ទឹកភ្នែកមួយដំណក់ក៏ស្រក់ចុះពីក្នុងក្រឡង់ភ្នែករួចក៏បន្តរមួយដំណក់ហើយមួយដំណក់ទៀតឥតឈប់ នាងឈឺ ឈឺដែលគេកុហកនាង នាងឈឺហើយក៏ស្អប់ខ្លួនឯងដែលឲ្យគេបោកបានកន្លងមក មួយជីវិតនេះនាងស្អប់ពាក្យថាដណ្តើមរបស់អ្នកដ៏ទៃខ្លាំងបំផុតតែពេលនេះនាងខ្លួនឯងដែលផុងចូលទៅសឹងតែរើខ្លួនពុំរួច នាងខ្ទប់មាត់យំខ្លាំងៗដង្ហក់ឥតឈប់ទោះវាមិនទាន់ច្បាស់ថាពិតឬអត់តែនាងឈឺស្ទើរស្លាប់ទៅហើយ ចុះទម្រាំតែឮពីមាត់ ជីមីន ទៀតនោះនាងអាចនឹងគ្រាំចិត្តស្លាប់នៅនឹងកន្លែងក៏ថាបាន។

Continue lendo

Você também vai gostar

734K 38.9K 21
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 𝐀𝐧𝐢𝐤𝐚 𝐑𝐚𝐢 𝐱 𝐊𝐚𝐛𝐢𝐫 𝐑𝐚𝐣𝐩𝐮𝐭 ...
269K 30.9K 78
#Book-2 of Hidden Marriage Series. 🔥❤️ This book is the continuation/sequel of the first book "Hidden Marriage - Amazing Husband." If you guys have...
1.5M 111K 42
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
177K 13.8K 35
Her marriage was fixed which was an arranged marriage but she moved to London to pursue her career and dreams and after that, she would marry. But in...