❦ម្ចាស់បេះដូង❦

By Mxmory19

62.8K 2.8K 95

សរសេរដោយ: ជូសសុី(ម៉ូរី) តួប្រុស: ផាក ជីមីន តួស្រី: លី យ៉ាហ្វី More

ភាគទី ០១
ភាគទី ០២
ភាគទី ០៣
ភាគទី ០៤
ភាគទី ០៥
ភាគទី ០៦
ភាគទី ០៧
ភាគទី ០៨
ភាគទី ០៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគ ១៣
ភាគ ១៤
ភាគ ១៥
ភាគ ១៦
ភាគ ១៨
ភាគ ១៩
ភាគ ២០
ភាគ ២១
ភាគ ២២
ភាគ ២៣
ភាគ ២៤
ភាគ ២៥
ភាគ ២៦
ភាគ ២៧
ភាគ ២៨
ភាគ ២៩
ភាគ ៣០
ភាគ ៣១
ភាគ ៣២
ភាគ ៣៣
ភាគ ៣៤
ភាគ ៣៥
ភាគ ៣៦
ភាគ ៣៧
ភាគ ៣៨
ភាគ ៣៩
ភាគ ៤០
ភាគ ៤១
ភាគ ៤២
ភាគ ៤៣
ភាគ ៤៤
ភាគ ៤៥
ភាគ ៤៦
ភាគ ៤៧
ភាគ ៤៨
ភាគ ៤៩
ភាគ ៥០
ភាគ ៥១
ភាគ ៥២
ភាគ ៥៣
ភាគ ៥៤ ៥៥
ភាគ ៥៦
ភាគ ៥៧
ភាគ ៥៨
ភាគ ៥៩
ភាគ ៦០
ភាគ ៦១
ភាគ ៦២

ភាគ ១៧

1K 38 0
By Mxmory19

រឿង #ម្ចាស់បេះដូង
ភាគ ១៧

បន្ទាប់ពីងូតទឹករួច ជីមីន ក៏នាំ យ៉ាហ្វី ចេញពីសណ្ឋាគារដើម្បីដើរលេងមើលជុំវិញទីក្រុងរបស់ប្រទេសអុីតាលីគេមកទីនេះដើម្បីចូលរួមពិធីរបស់មិត្តតែប៉ុណ្ណោះមិនមែនមកធ្វើការទើបមានពេលនាំនារីបណ្តូលចិត្តដើរលេងបង្កើតអនុសាវរីយ៍ល្អៗមុនពេលដែលលែងមានពេលវេលាសម្រាប់ចំណាយពេលផ្អែមល្ហែមដូចជាថ្ងៃនេះព្រោះគេក៏ដឹងថាទៅថ្ងៃមុននឹងត្រូវប្រឈមជាមួយបញ្ហារកាំរកូសជាមួយនាងជាច្រើនទើបឈ្លៀតពេលបង្កើតនិងពង្រឹងស្នេហាឲ្យកាន់តែល្អដើម្បីឲ្យនាងជឿជាក់ទុកចិត្តលើរូបគេ មិនថាពេលនេះនាងចង់ធ្វើអ្វីទៅណាគេស្ម័គ្រចិត្តជូននាងទៅនិងការពារនាងចាត់ទុកនាងដូចជាព្រះនាងម្ចាស់សម្រាប់រូបគេយ៉ាងចឹង ជីមីន ឈរសម្លឹងមើលស្នាមញញឹមរបស់នារីដែលមានឈ្មោះជាមនុស្សដែលគេស្រឡាញ់មិនប្រែដោយកែវភ្នែកស្រទន់ឃើញនាងញញឹមគេក៏សប្បាយចិត្តទើបអត់មិនបាននឹងទាញនាងមកឱបថើបតាមអារម្មណ៍ស្រឡាញ់ជ្រាលជ្រៅ យ៉ាងណាគេនិងនាងដើរមកបានឆ្ងាយទៅហើយគេមិនបោះបង់មិនព្រមលែងដៃមិនថាមានរឿងអ្វីកើតឡើងក៏ដោយ។

រសៀលថ្ងៃបាក់ជ្រេបន្ទាប់ពីដើរលេងអស់ចិត្តពួកគេក៏នាំគ្នាត្រឡប់មកសណ្ឋាគារវិញដោយសភាពហត់នឿងរាងខ្លួនតែក៏សប្បាយចិត្តរកអ្វីប្រៀបមិនបានដូចគ្នា
«អូនចូលទៅងូតទឹកទៅបន្តិចទៀតអ្នកតែងមុខមកហើយ»ជីមីន និយាយទៅកាន់នាងទាំងខ្លួនឯងកំពុងតែដេកឱបនាងបន្ទាប់ពីទម្រេទខ្លួនដេកបាត់ហត់បន្តិច
«តែងមុខ? តែមុខទៅណា?»យ៉ាហ្វី ជ្រួញចិញ្ចើមជ្រិមភ្នែកសួរទៅកាន់គេទាំងឆ្ងល់ព្រោះតែគេមិនបានប្រាប់នាងជាមុននាងដឹងត្រឹមថាគេមកទីនេះរឿងការងារតែប៉ុណ្ណោះ
«ទៅចូលរួមពិធីជាមួយបង លឿនឡើងកុំយឺតយ៉ាវ»ជីមីន ក្រោកអង្គុយរួចទើបទាញដៃនាងឲ្យក្រោកតាមអូសចូលក្នុងបន្ទប់ទឹកបាត់។

សាមសិបនាទីក្រោយពួកគេក៏ចេញពីបន្ទប់ទឹកមកវិញស្របពេលជាមួយ គ្រីស៍ គោះទ្វារបន្ទប់ល្មម តុតុ
«អ្នកណា?»ជីមីន ស្រែកសួរពីខាងក្នុងទៅព្រោះចង់ដឹងថាអ្នកទាំងដៃប្រឹងយកអាវឃ្លុំមកពាក់ឲ្យ យ៉ាហ្វី ព្រោះតែនៅលើខ្លួននាងមានតែកន្សែងរុំខ្លួនប៉ុណ្ណោះ
«គឺខ្ញុំ ចៅហ្វាយ! អ្នកតែងមុខមកដល់ហើយ»គ្រីស៍ ឆ្លើយតបទៅពីខាងកករៅវិញដូចគ្នាព្រោះតែគ្មានការអនុញ្ញាត្តពីចៅហ្វាយគេក៏គ្មានសិទ្ធចូល
«ហៅចូលមក»មិនយូរប៉ុន្មានបន្ទាប់ពីសម្តី ជីមីន និយាយចប់អ្នកតែងមុខពីរអ្នកក៏ចូលមកទាំងក្នុងដៃមានកាន់ប្រអប់គ្រឿង Make up និងថង់ឈុតដើរសម្តៅទៅកាន់នាងតូចដែលកំពុងតែអង្គុយលើកៅអីទើបចាប់ផ្តើមផាត់ដោយមាន ជីមីន នៅអង្គុយសម្លឹងពីជ្រុងម្ខាងមក
«ចៅហ្វាយ ឈុតរបស់ចៅហ្វាយ»មួយសន្ទុះក្រោយមកទើប គ្រីស៍ រត់ចូលមកខាងក្នុងដោយមានឈុតរបស់ ជីមីន ព្រោះគេទើបតែផ្ញើរមក។ ជីមីន ទទួលយកឈុតពីដៃ គ្រីស៍ រួចទើបដើរទៅផ្លាស់បាត់ប្រហែលម្ភៃនាទីក្រោយទើបនាយចេញមកវិញក៏ឃើញ យ៉ាហ្វី នៅមិនទាន់រួចដដែល។

ប្រហែលកន្លះម៉ោងកន្លងផុតទៅការតុបតែងមុខនិងសក់ក៏រួចរាល់នៅឡើយតែផ្លាស់ប្តូរឈុត
«រួចរាល់ហើយអ្នកនាងចាំពួកខ្ញុំជួយប្តូរឈុតឲ្យ»
«មិនអីទេទុកឲ្យខ្ញុំវិញ ពួកអ្នកនាងអាចចេញទៅវិញបាន»ជីមីន ក្រោកឈរអាកាត់តបសម្តីជាមួយពួកនាងជាភាសាអង់គ្លេស បន្ទាប់ពីឮសម្តី ជីមីន រួចពួកនាងក៏នាំគ្នាចេញទៅវិញបាត់
«ក្រោកឡើងប្តូរឈុត»ជីមីន យកឈុតរបស់នាងមកកាន់ជាប់នឹងដៃហៅនាងឲ្យក្រោកឡើង
«អូនប្តូរខ្លួនឯងបាន»យ៉ាហ្វី កញ្ឆក់ឈុតពីដៃគេមកតែវាមិនងាយនោះទេ
«អូនអៀន? រាងកាយអូនបងទាំងឃើញទាំងប៉ះថែមទាំងភ្លក្សទៀតផងអៀនធ្វើអីទៀត»
«ជីមីន!!»យ៉ាហ្វី ក្តាប់មាត់យាដៃបម្រុងនឹងវៃគេតែក៏ត្រូវគេចាប់ជាប់អូសទៅប្តូរឈុតឲ្យទាល់តែបានទោះរើក៏រើមិនរួច។ ពេលវេលាកន្លងបន្ទាប់ពីប្តូរឈុតរួច ជីមីន បែរមកឈរឱប យ៉ាហ្វី នៅមុខកញ្ចក់គយគន់ពីសម្រស់របស់នាងដោយថើបស្មាររលោងស្រិលនោះខ្សឺតៗ
«អូនស្អាតណាស់»ជីមីន ឱបចង្កេះដាក់ចង្កាលើស្មាសម្លឹងរូបរាងនាងនិងគេនៅក្នុងកញ្ចក់នាងស្អាតឥតទាស់ការតុបតែតែងមុខដិតសុិចសុីបែបអុឺរ៉ុបបបូរមាត់ក្រហមក្រម៉ៅសាកសមជាមួយឈុតវាលខ្នងវាលទ្រូងដៃតូចរួមទាំងឆែកត្រឹមគល់ភ្លៅខ្មៅក្រិបរលោងស្រិលជាគូរជាមួយឈុតរបស់គេដែលមានពណ៌ដូចគ្នា
«បងក៏សង្ហាដូចគ្នា»យ៉ាហ្វី បង្វែរកាយលើកដៃស្រាក់កអ្នកកំលោះដោយភាពស្និទ្ធស្នាល បន្ទាប់ពីឱបគ្នាអស់ចិត្តអស់ចង់រួចទើបនាំគ្នាចេញពីសណ្ឋាគារសម្តៅទៅឡានដែលត្រៀមសម្រាប់ទៅពិធី។

ឡានស៊េរីទំនើបខ្មៅក្រិបជាស៊េរីចុងក្រោយតម្លៃថ្លៃសាកសមជាមួយកិត្តិយសរបស់ម្ចាស់ហាងពេជ្រដ៏ធំនិងជាសេដ្ឋីវ័យក្មេងដែលបើកបរដោយកូនចៅជំនិតមកឈប់ពីមុខហាងពេជ្ររបស់មិត្តដែលកំពុងតែបើសម្ភោធក្នុងថ្ងៃនេះ មនុស្សម្នាជាច្រើនចេញចូលក្នុងកម្មវិធីសុទ្ធតែជាអ្នកមានមុខមាត់ក្នុងសង្គមទាំងក្នុងប្រទេសនិងក្រៅប្រទេសតែប្លែកបែរជាមិនមានអ្នកកាសែតសូម្បីតែម្នាក់ព្រោះតែម្ចាស់កម្មវីធីជាមនុស្សមិនចេះរញ៉េរញ៉ៃច្រើនទើបមិនអនុញ្ញាត្តឲ្យអ្នកកាសែតចូលមកផ្តិតរូបភាពបាន។ ជំហានឈានវែងៗបោះលើកម្រាលព្រំពណ៌ក្រហមដោយមានស្រីតូចគៀកដៃរបស់គេជាប់ដើរចូលទៅខាងក្នុងសម្តៅទៅរកម្ចាស់កម្មវិធី
«ហីយ៉ា! ផាក ជីមីន ភ្ញៀវពិសេសមកដល់ហើយ?»បុរសជាម្ចាស់កម្មវិធីក៏ត្រូវជាមិត្តរបស់ ជីមីន ក៏ដើរមករាក់ទាក់គេក្នុងនាមជាភ្ញៀវពិសេស
«ឯងក៏ឃើញ»ជីមីន និយាយខ្លីៗទៅកាន់មិត្តវិញ បើមិនទាន់ដល់ស្មានតែឃើញចឹងហេស៎
«ជាអ្នកណា?»ថេយ៉ុង ឱនមកខ្សឹបនិយាយតិចៗទៅកាន់ ជីមីន ទាំងឆ្ងល់ពីវត្តមានរបស់ស្រីស្រស់ក្បែរខ្លួនដែលគេបណ្តើរមកជាមួយក្នុងរាត្រីនេះ
«ម្ចាស់បេះដូង»ជីមីន និយាយរួចក៏ងាកទៅសម្លឹង យ៉ាហ្វី ក៏ឃើញថានាងញញឹមអឹមអៀន បូករួមទាំងសប្បាយចិត្ត
«ហើយចុះ...?»ថេយ៉ុង រៀបនឹងសួរសំណួរបន្តតែក៏ត្រូវ ជីមីន កាត់មុនព្រោះតែដឹងថាគេប្រាកដជាសួរទាក់ទងជាមួយ អាយឈីន ជាមិនខាន
«ចាំយើងប្រាប់ឯងពេលក្រោយសុំចូលទៅក្នុងសិន»ជីមីន និយាយចប់ក៏បណ្តើរ យ៉ាហ្វី ចូលទៅខាងក្នុងបាត់ទុកឲ្យ ថេយ៉ុងនៅ មីងមាំងម្នាក់ឯង
«អូនអង្គុយទីនេះសិនទៅបន្តិចទៀតបងមកវិញ»ជីមីន នាំ យ៉ាហ្វី ទៅអង្គុយលើកៅអីមួយរួចទើបថើបក្បាលនាងមុននឹងចេញទៅព្រោះមានរឿងត្រូវនិយាយជាមួយ ថេយ៉ុង
«មើលថែនាងឲ្យបានល្អ»
«បាទ ចៅហ្វាយ»គ្រីស៍ ទទួលបញ្ជារួច ជីមីន ក៏ដើរទៅកន្លែងដែល ថេយ៉ុង កំពុងតែឈរនោះ

«រឿងវាយ៉ងម៉េចវិញ?»ថេយ៉ុង ជ្រួញចិញ្ចើមសួរទៅកាន់មិត្តទាំងមិនយល់
«ក៏ដូចដែលនិយាយថានាងជាមនុស្សដែលយើងស្រឡាញ់»
«តែឯងមានប្រពន្ធរួចហើយ»ថេយ៉ុង ស្រាប់តែច្រឡោត គេមានប្រពន្ធរួចហើយមកប្រាប់ថាស្រីម្នាក់មិនដឹងជាលេចចេញមកពីណានោះជាមនុស្សដែលគេស្រឡាញ់មិចនឹងសម? ចុះ អាយឈីន គេចង់យកទៅទុកនៅឯណា
«តែឯងក៏ដឹងថាយើងមិនបានស្រឡាញ់នាង បើមិនព្រោះតែប៉ាក៏យើងមិនរៀបការដែរ»
«ចុះឯងមានគិតទេ? បើ អាយឈីន ដឹងនាងមានអារម្មណ៍បែបណា? យើងមិនខ្វល់ថាឯងរៀបការទាំងបង្ខំទេតែឯងនឹង ឈីន ក៏មានឈ្មោះជាប្តីប្រពន្ធរួចទៅហើយឯងចង់យកមនុស្សស្រីទីបី ស្រីដែលដណ្តើមប្តីអ្នកដទៃខ្ចាត់ប្រាត់មកពីណាមិនដឹងជំនួសដំណែង ឈីន ចឹងហេស៎?»ថេយ៉ុង អត់មិនបាននឹងដាក់ទៅផាំងៗ អាចថាពីមុនគេធ្លាប់ស្រឡាញ់ អាយឈីន ទើបពេលនេះក៏អាណិតកាន់ជើងស្តីថាឲ្យមិត្តប៉ាច់ៗ
«ហ្វី មិនពាក់ព័ន្ធ នាងមិនដឹងរឿងកុំអូសទាញនាងឲ្យចូល ជីវិតយើង យើងចេះគិតហើយឯងមិនមែនយើងឯងគ្មានថ្ងៃយល់ លាហើយមិនបាននៅយូរទេ»ជីមីន ក្តៅស្លឹកត្រចៀកងឺងក្នុងទ្រូងក៏ចាប់ផ្តើមឈឺពេលឮសម្តីមិត្តនិយាយម៉ាកងាយមកលើមនុស្សស្រីដែលខ្លួនឯងស្រឡាញ់បែបនេះ ទើបដើរទៅអូសដៃ យ៉ាហ្វី ចេញទៅបើនៅយូរតិចទៀតគេអាចនឹងគ្រប់គ្រងខ្លួនឯងមិនបានដាល់ម្ចាស់កម្មវិធីបែកមាត់។

Continue Reading

You'll Also Like

223K 10.7K 53
𝐀𝐧 𝐔𝐧𝐜𝐨𝐧𝐯𝐞𝐧𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐨𝐯𝐞 𝐒𝐭𝐨𝐫𝐲 "From this day forward, I will dedicate my life to avenging my sister's years of misery." ꕥꕥꕥ S...
265K 18.4K 56
ABHIMANYU RATHORE :- Rude , workaholic CEO of Rathore Empire .Devilesing hot , every girls drools over him .But loves his family to dearest . . SAKS...
5.2M 465K 96
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
10.1M 639K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...