❦ម្ចាស់បេះដូង❦

By Mxmory19

61.2K 2.7K 95

សរសេរដោយ: ជូសសុី(ម៉ូរី) តួប្រុស: ផាក ជីមីន តួស្រី: លី យ៉ាហ្វី More

ភាគទី ០២
ភាគទី ០៣
ភាគទី ០៤
ភាគទី ០៥
ភាគទី ០៦
ភាគទី ០៧
ភាគទី ០៨
ភាគទី ០៩
ភាគទី ១០
ភាគទី ១១
ភាគទី ១២
ភាគ ១៣
ភាគ ១៤
ភាគ ១៥
ភាគ ១៦
ភាគ ១៧
ភាគ ១៨
ភាគ ១៩
ភាគ ២០
ភាគ ២១
ភាគ ២២
ភាគ ២៣
ភាគ ២៤
ភាគ ២៥
ភាគ ២៦
ភាគ ២៧
ភាគ ២៨
ភាគ ២៩
ភាគ ៣០
ភាគ ៣១
ភាគ ៣២
ភាគ ៣៣
ភាគ ៣៤
ភាគ ៣៥
ភាគ ៣៦
ភាគ ៣៧
ភាគ ៣៨
ភាគ ៣៩
ភាគ ៤០
ភាគ ៤១
ភាគ ៤២
ភាគ ៤៣
ភាគ ៤៤
ភាគ ៤៥
ភាគ ៤៦
ភាគ ៤៧
ភាគ ៤៨
ភាគ ៤៩
ភាគ ៥០
ភាគ ៥១
ភាគ ៥២
ភាគ ៥៣
ភាគ ៥៤ ៥៥
ភាគ ៥៦
ភាគ ៥៧
ភាគ ៥៨
ភាគ ៥៩
ភាគ ៦០
ភាគ ៦១
ភាគ ៦២

ភាគទី ០១

5.2K 108 0
By Mxmory19

រឿង #ម្ចាស់បេះដូង
ភាគទី ០១

ត្រឹមតែជាក្មេងស្រីតូចតាមម្នាក់រស់នៅជាមួយម្តាយមីងចិត្តព្រៃផ្សៃដែលវាយធ្វើបាបនាងស្ទើរតែរាល់ថ្ងៃ បើកុំតែម្តាយឪពុកនាងស្លាប់ចោលនាងតាំងតែពីតូចបាត់ម្ល៉េះពេលនេះនាងប្រហែលជារស់ស្រួលមិនរងការធ្វើបាបពីម្តាយមីងចិត្តអាក្រក់ម្នាក់នេះដែរ គ្រប់ការងារក្នុងផ្ទះទាំងតូចទាំងធំមិនថាការចំណាយប្រចាំថ្ងៃនាងតូចម្នាក់នេះជាអ្នករាប់រងទាំងអស់ ចំណែកម្តាយមីងគិតតែពីយកលុយទៅលេងល្បែង ទ្រព្យសម្បត្តិដែលឪពុកម្តាយនាងបន្សល់ទុកឲ្យនាងមុនពេលស្លាប់ទាំងប៉ុន្មានត្រូវគាត់ប្រមូលយកលក់អស់គ្មានសល់។
«នាងហ្វី អើយនាងហ្វី»សម្លេងស្រ្តីវ័យកណ្តាលស្រែកចេញពីក្នុងបន្ទប់មកហៅឈ្មោះនាងតូចយ៉ាហ្វីដែលកំពុងតែជូតសម្អាតផ្ទះតូចចង្អៀតដែលនាងរស់នៅរាល់ថ្ងៃ
«ចាស៎ មីង អូយ»នាងតូចយ៉ាហ្វីរហ័សរត់ទៅលាងម្អាតដៃចេញទើបដើរចូលមករកគាត់ គ្រាន់តែនាងបើកទ្វារចូលភ្លាមក៏ត្រូវទទួលរងក្រាស់សិតសក់ហោះមកត្រូវក្បាលនាងរហូតចេញឈាមរឹមៗដោយសារស្នាដៃអ្នកដែលមានងារជាម្តាយមីងរបស់នាង យ៉ាហ្វីរហ័សយកដៃខ្ទប់ក្បាលទាំងភាពឈឺចាប់
«យើងហៅនាងឯងយូរហើយ ហើយនាងឯងទើបតែលេចក្បាលមកពីធ្វើស្អីហាស៎?»គាត់ដើរមកជិតនាងរួចក៏យកចង្អុលដៃរបស់គាត់ទៅចង្អុលក្បាលនាងស្ទើរតែដួលផ្ងារទៅក្រោយ
«សុំទោសមីង»យ៉ាហ្វីបានត្រឹមតែឱនក្បាលចុះមិនហ៊ានសម្លឹងមុខគាត់ខ្លាចគាត់វាយនាងដូចថ្ងៃមុនទៀត
«ហឹស អាងស្អីសុំទោសៗ នាងឯងហៅស្អីមិនដែលទាន់ចិត្តយើងទេ»គាត់ឈរស្រែកជេរនាងតូចច្រែតៗគ្មានដកមាត់ ចំណែកនាងតូចយ៉ាហ្វីមិននិយាយអ្វីទាំងអស់ក្រៅពីឱនមុខចុះព្យាយាមខាំមាត់ទប់ទឹកភ្នែកមិនឲ្យស្រក់
«សម្អាតបន្ទប់យើងឲ្យស្អាត រួចយកខោអាវយើងទៅបោកផង»និយាយរួចគាត់ក៏ទាញកាបូបដៃមកគៀបនឹងក្លៀកថែមទាំងទាញបារីមកជក់បង្ហុយផ្សែងពេញផ្ទះទៀតផង រួចក៏ដើរចេញទៅបាត់ ច្បាស់ណាស់គាត់គ្មានទៅកន្លែងណាផ្សេងក្រៅពីបនល្បែងទេ

គ្រាន់តែគាត់ចេញទៅផុតទឹកភ្នែកនាងតូចយ៉ាហ្វីក៏ស្រក់ចុះមកមិនដាច់ដោយទប់លែងបានតទៅទៀត នាងដឹងខ្លួនច្បាស់ថារាល់ថ្ងៃគាត់ចាត់ទុកនាងជាអ្នកបម្រើមិនមែនជាក្មួយស្រីឡើយតែឲ្យនាងធ្វើយ៉ាងមិចបើរាល់ថ្ងៃរស់នៅអាស្រ័យជ្រគកោនក្នុងជំរករបស់គេនាងត្រូវតែទ្រាំ តែយ៉ាងណានាងក៏សាំទៅហើយព្រោះតែគាត់មិនមែនទើបតែធ្វើទង្វើបែបនេះដាក់នាងទេតែគាត់ធ្វើបែបនេះតាំងពីគាត់ទទួលនាងមកនៅជាមួយភ្លាមៗមកម្ល៉េះ

យ៉ាហ្វីយកដៃជូតទឹកភ្នែកចេញពីផ្ទៃមុខរលោងល្រិលគ្មានសាច់ម្សៅលើនោះឲ្យស្អាតទើបដើររើសរបស់របរនិងសម្លៀកបំពាក់ដែលរាយប៉ាយពេញបន្ទប់ស្អាតទើបយកអំបោសមកបោសសម្អាត បន្ទាប់មកក៏ប្រមូលខោអាវយកទៅបោកឲ្យបានឆាប់ហើយបើមិនចឹងទេប្រាកដជាត្រូវរបស់មីងនាងទៀតជាមិនខាន។

បន្ទាប់ពីធ្វើការងារផ្ទះរួចរាល់ហើយរសៀលបន្តិចទើបនាងប្រញាប់រៀបចំខ្លួនទៅធ្វើការនៅភោជនីយហដ្ឋានដើម្បីរកប្រាក់ផ្គត់ផ្គង់ការចំណាយផ្សេងៗនៅក្នុងផ្ទះ។

ក្នុងការរិយាល័យធំទូលាយការតុបតែងបែបទាន់សម័យមានផ្ទៃកញ្ចក់ថ្លាយ៉ាងធំអាចមើលឃើញទីក្រុង ហុងកុង ទាំងមូលបានដោយម្ចាស់ការរិយាល័យនេះត្រូវបានគេស្គាល់ថាជាបុគ្គលល្បីជោគជ័យក្នុងមុខជំនួញម្ចាស់ហាងពេជ្រដ៏ធំនៃទីក្រុងនេះ ដែលជាសេដ្ឋីសល់ប្រាក់ពាន់លានទាំងវ័យក្មេង ឈ្មេាះរបស់គេត្រូវបានមនុស្សគ្រប់ស្គាល់ថា ផាក ជីមីន។

នាយសង្ហាកំពុងតែអង្គុយនៅក្នុងការិយាល័យរបស់គេពិនិត្យឯកសារនៃការនាំចេញនិងនាំចូលគ្រឿងពេជ្រថ្មីៗយ៉ាងយកចិត្តទុកដាក់នឹងមឺុងម៉ាត់ តែសុខៗក៏មានសម្លេងអ្វីមករំខានគេហើយវាជាសម្លេងរោទិ៍នៃទូរស័ព្ទ
«សឺត»ជីមីន សង្រ្គឿតធ្មេញទាំងធុញទ្រាន់ពេលដែលសម្លឹងឃើញលេខដែលខលចូលទូរស័ព្ទរបស់គេ តែនាយក៏នៅតែលើកទទួល
«យ៉ាងមិច?»ជីមីន និយាយយ៉ាងគំហកគំហើយទៅអ្នកដែលខលមកភ្លាមដោយគ្រាន់តែលើកបានបន្តិច
(លោកប្តី)សម្លេងមនុស្សស្រីបង្អូសហៅគេយ៉ាងវែងអន្លាយហាក់ដូចជាអន់ចិត្តនឹងគេដែលនិយាយមិនស្រួលជាមួយនាង
«មានរឿងអីនិយាយឲ្យលឿនៗមកខ្ញំុគ្មានពេលលេងជាមួយនាងទេ»រាងសង្ហាខំទប់កំហឹងប្រើសម្តីយ៉ាងតឹងផ្អឹសទៅនាងដែលជាភរិយាវិញ
(គឺអូនចង់បានគ្រឿងពេជ្រថ្មីព្រេាះតែល្ងាចនេះត្រូវទៅកម្មវិធីជាមួយមិត្ត)នាងល្អឆ្លើយតបទៅគេវិញយ៉ាងលឿន ដែលខលមកគឺដើម្បីសុំគ្រឿងពេជ្រថ្មីយកទៅបង្អួតភ្នែកគេឯងមិនមែនបារម្ភពីសុខទុក្ខប្តីឡើយ
«ត្រូវការអីក៏យកនឹងទៅកំុខលមករំខានខ្ញំុទៀតឲ្យសេាះ»និយាយចប់នាយក៏បិទទូរស័ព្ទក្រវែងទៅឆ្ងាយពីខ្លួនទាំងមិនស្តាយស្រណេាះ បើកំុតែដើម្បីប៉ាគេទេគេក៏គ្មានថ្ងៃរៀបការជាមួយមនុស្សស្រីដឬលស្គាល់តែលុយដូចជា សៀន អាយឈីន ដែរ គេមិនបានស្អប់គ្រាន់តែមិនចូលចិត្តចរិកម្ញិក់ម្ញក់កាច់រឹកកាច់រាងខុសរបៀបរបស់នាងតែប៉ុណ្ណេាះ គ្រប់ពេលដែលនៅជិតនាងគឺមានតែភាពធុញទ្រាន់អួរអាប់ទើបមួយខែមិនទាន់ឃើញស្រមោលគេទៅផ្ទះម្តងផង។

«តុតុ ចៅហ្វាយ»កំពុងតែតប់ប្រមល់ស្រាប់ផងក៏មានសម្លេងគេាះទ្វារពីខាងក្រៅនិងសម្លេងរបស់គ្រីស៍ដែលជាជំនិតរបស់គេ
«ចូលមក»ជីមីន ហើបបបូរមាត់អនុញ្ញាត្តឲ្យគ្រីស៍ចូលទាំងសម្លេងមានអំណាច
«ចៅហ្វាយ រសៀលនេះចៅហ្វាយមានណាត់និយាយរឿងបណ្តាក់ទុននៅភោជនីយហដ្ឋានមួយកន្លែងជាមួយលោក ប្លែកគី»គ្រីស៍ និយាយប្រាប់ចៅហ្វាយទៅតាមកាលវិភាគដែលត្រូវជួបនិយាយជាមួយអ្នករួមភាគហ៊ុននៅថ្ងៃនេះ
«យើងដឹងហើយ»ជីមីន ក៏ងក់ក្បាលទទួលដឹងឮរួច គ្រីស៍ ក៏រហ័សចេញទៅវិញដោយមិនចង់រំខានព្រេាះតែឃើញទឹកមុខចៅហ្វាយក៏មិនសូវជាស្រស់ប៉ុន្មាន។

រសៀល...
រាងកាយមនុស្សប្រុសសង្ហាពីររូបរបស់ ជីមីន និងគ្រីស៍ កំពុងតែដើរចូលមកក្នុងភោជនីយហដ្ឋានលំដាប់មួយកន្លែងដែលធ្វើឲ្យភ្ញៀវស្រីៗនិងក្រមំុៗដែលជាអ្នករត់តុនៅក្នុងហាងសម្លឹងមើលភាពសង្ហារបស់គេព្រៀតជាពិសេសនេាះគឺម្ចាស់ហាងពេជ្រដ៏ធំ ផាក ជីមីន នេះឯងតែពួកគេមិនខ្វល់ពីកែវភ្នែកទាំងអស់នេាះទេ បន្ទាប់មក គ្រីស៍ ក៏នាំ ជីមីនមទៅជួបលោក ប្លែកគី ដើម្បីនិយាយគ្នាពីរឿងការងារ។
«ហ្វី ហ្វីឯងឃើញប្រុសម្នាក់ពាក់ឈុតពណ៌ទឹកប៊ិចនេាះទេ?»ហ្សាហ្សី ដែលអ្នកធ្វើការនៅក្នុងហាងនេាះក៏ងាកមកនិយាយជាមួយ យ៉ាហ្វី ទាំងភ្នែកសម្លឹងមើលដំណើររបស់ ជីមីន មិនឈប់
«អឺ ហើយយ៉ាងមិច?»យ៉ាហ្វី ក៏និយាយទៅកាន់មិត្តវិញទាំងហីហីហាក់ដូចមិនខ្វល់ជ្រួលជ្រើមអ្វីបន្តិច
«ហឺុយ ហើយឯងមិនស្គាល់គេទេហេស៎?»ហ្សាហ្សី ក្រឡេកមកនិយាយទៅកាន់ យ៉ាហ្វី ទាំងជ្រួញចិញ្ចើមឆ្ងល់គេល្បីប៉ុណ្ណឹងហើយបើនាងមិនស្គាល់ទៀតចប់ហើយ ចំណែកឯ យ៉ាហ្វី វិញពេលដែលឮសម្តីមិត្តសួរនាងក៏ក្រវីក្បាល នាងមិនស្គាល់អ្នកណាល្បីអ្នកណាមានឡើយព្រេាះមួយថ្ងៃៗនាងរកពេលសម្រាប់ខ្លួនឯងសឹងតែមិនបានផងមានពេលឯណាទៅតាមដានរឿងបុគ្គលល្បីនេាះ រីឯ ហ្សាហ្សី វិញនាងរឹតទ្រូងសឹងតែរកពុទ្ធោទេព្រេាះតែភាពមិនទាន់សម័យកាលរបស់មិត្ត តែនាងក៏និយាយប្រាប់ដើម្បីកំុឲ្យមិត្តមិនស្គាល់អ្នកណាជាអ្នកណា
«គេគឺ ផាក ជីមីន មានណាស់ឯងអ្ហើយ ជាម្ចាស់ហាងពេជ្រធំ សង្ហាក៏សង្ហាមានក៏មានឯងគិតមើលទៅថាមានមនុស្សស្រីប៉ុន្មានអ្នកដែលមិនចង់បាននេាះ តែយើងឮមកថាគេគួរឲ្យខ្លាចណាស់មិនសូវនិយាយស្តី មើលតែមុខក៏ដឹងថាកាចប៉ុណ្ណាដែរ»ហ្សាហ្សី ប្រឹងរៀបរាប់និយាយពី ជីមីន ប្រាប់ទៅ យ៉ាហ្វី យ៉ាងវែងអន្លាយតែពេលដែលទទួលសម្តីរបស់នាងជាមិត្តមកវិញសឹងតែធ្វើឲ្យថ្លើមនាងធ្លាក់ក្តុក
«យើងមិនបានសួរ និយាយប្រាប់ធ្វើអី?»យ៉ាហ្វី
«ក៏ប្រាប់ឲ្យដឹង ដើម្បីកំុឲ្យភ្លើមិនស្គាល់»ហ្សាហ្សី
«តែយើងមិនបានចង់ដឹង»យ៉ាហ្វី
«ហឺុយ នាងហ្វី»ហ្សាហ្សី ច្រត់ចង្កេះទាល់តម្រិះរកពាក្យមកនិយាយតវាជាមួយ យ៉ាហ្វី មិនបានទៀតគ្រាន់តែប្រាប់ឲ្យដឹងកំុឲ្យថាមិនស្គាល់តែមើលនាងនិយាយតបមកនាងវិញចុះស្តាប់ហើយក្តៅចិត្តគួរឲ្យខឹងណាស់
«បានហើយ ធ្វើការទៅប្រយ័ត្នគេដេញក្បាលចោលអត់លុយបង់ថ្លៃបន្ទប់ទៅនាង»យ៉ាហ្វី និយាយចប់ក៏ដើរទៅបាត់ទុកឲ្យ ហ្សាហ្សី នៅឈរធ្វើភ្នែកស្លើម្នាក់ជាមួយសកម្មភាពរបស់នាង។
———————

Continue Reading

You'll Also Like

563K 19.5K 93
"Leave, you're free. Don't ever come back here again." She said, hoping he wouldn't return and she'll get to live Hael was shocked, "Are you abandon...
1.2M 65.4K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
916K 54.6K 49
𝐈𝐧 𝐭𝐡𝐞 𝐓𝐚𝐧𝐠𝐥𝐞𝐝 𝐰𝐞𝐛𝐬 𝐨𝐟 𝐇𝐞𝐚𝐫𝐭𝐬, 𝐚𝐧𝐝 𝐩𝐮𝐫𝐬𝐮𝐢𝐭 𝐨𝐟 𝐓𝐫𝐮𝐭𝐡𝐬, 𝐋𝐨𝐯𝐞 𝐰𝐞𝐚𝐯𝐞𝐬 𝐢𝐭𝐬 𝐦𝐞𝐬𝐦𝐞𝐫𝐢𝐳𝐢𝐧𝐠 �...
2.7M 155K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...