ភាគទី35: បរិច្ចាគ

2.4K 139 17
                                        

    ស្ថានភាពពេលនេះវាពិតជាអាប់អួលណាស់សម្រាប់ថេហ្យុង គេបន្ទោសខ្លួនអែងជារើសៗរហូតដល់គេងលក់នៅលើគ្រែពេទ្យដោយសារថេហ្យុហក៏ត្រូវរបួសតិចតួចដែល តែហេតុតែក្តីបារម្ភទើបជុងហ្គុកអោយគ្រូពេទ្យពិនិត្យមើលថេហ្យុងបានអោយបានល្អិតល្អន់បំផុត ដូច្នេះហើយត្រូវសម្រាកពេទ្យសិន។

«បងសុំទោសដែលការពារសុខភាពផ្លូបចិត្តរបស់អូនមិនបានល្អ»ជុងហ្គុកពិតជាសុំទោសថេហ្យុងខ្លាំងណាស់ គ្រានោះបើនាយជំទាស់ជាមួយតែថេហ្យុងតែបន្តិចថេហ្វីននិងថេហ្យុងក៏មិនទៅជាបែបនេះឡើយព្រោះនាយក៏មានបំណងចង់យកថេហ្យុងទៅក្រុមហ៊ុនដូចគ្នា ប៉ុន្តែមិនបានទៅវិញដូច្នេះប្រហែលជាគ្រប់យ៉ាងទេវតាតម្រូវមកបែបនេះហើយ។អ្វីដែលនាយកាន់តែខឹងខ្លួនអែងបំផុតនោះគឺសន្យាថាមិនអោយថេហ្យុងពិបាកចិត្ត នាយចង់អោយប្រពន្ធគិតតែរឿងល្អៗហើយសប្បាយចិត្តរាល់ថ្ងៃតែនេះមើលចុះមិនទាន់បានស្អីផងរាងកាយប្រពន្ធរបស់គេក៏ត្រូវមកដេកសម្រាកនៅមន្ទីរពេទ្យទៀតទៅហើយ។

   ក្រឡេកមកមើលថេហ្វីនឯណេះវិញក្រោយចូលបន្ទប់សង្គ្រោះបន្ទាន់ហើយនោះលទ្ធផលដែលនាងទទួលបានគឺមិនល្អទាល់តែសោះ...

«លោកគ្រូពេទ្យ...តើកូនរបស់ខ្ញុំយ៉ាងមិចទៅហើយ»លោកស្រីគីមស្ទុះឡើងមកដោយមិនបានគិតអ្វីច្រើនសំខាន់ពេលនេះគាត់ពិតជាបារម្ភពីថេហ្វីនកូនស្រីសំណព្វចិត្តរបស់គាត់ខ្លាំងណាស់

«លោកស្រី...ស្តាប់ខ្ញុំអោយច្បាស់ តាំងចិត្តអោយបាននឹងនណា»គ្រាន់តែលឺបែបនេះភ្លាមគាត់ចាប់ផ្តើមទន់ជង្គង់បណ្តើរៗហើយស្លត់យកតែម្តងតែសំណាងហើយដែលលោកគីមមកទប់ទាន់មិនចឹងទេគាត់ច្បាស់ជាដួលមិនបានខាន

«តើនាងយ៉ាងមិចទៅលោកគ្រូពេទ្យ»លោកគីម

«អ្នកជម្ងឺត្រូវខូចខាតខួរឆ្អឹងខ្នងធ្ងន់ធ្ងរដែលត្រូវការធ្វើការវះកាត់ផ្លាស់ប្តូរខួរឆ្អឹងខ្នងជាចាំបាច់ ដោយត្រូវមានអ្នកបរិច្ចាគជាបន្ទាន់បើមិនដូច្នេះទេខ្ញុំមិនហ៊ានធានាអាយុជីវិតរបស់នាងឡើយ ចំណែកកូនក្នុងផ្ទៃខ្ញុំជួយមិនបានឡើយ ព្រោះគេនៅក្មេងខ្ចីពេកពិបាកសង្គ្រោះណាស់ណាមួយសភាពរបស់ម្តាយធ្លាក់ពីលើទីខ្ពស់ដូច្នេះកូនគ្មានសង្ឃឹមនៅនោះទេ»ស្តាប់លឺហើយលោកស្រីគីមយំរឹតតែខ្លាំងតើកូនគាត់ធ្វើអ្វីខុសហេតុអីទេវតាដាក់ទោសកូនស្រីគាត់យ៉ាងនេះ...សំឡេងទ្រហោយំរបស់លោកស្រីគីមទាន់លឺពេញមន្ទីរពេទ្យគាត់ពិតជាទទួលយកវាមិនបានទេ

ភ្លោះជំនួសស្នេហ៍ (ចប់)Where stories live. Discover now