បន្ទាប់ពីញ៊ាំអាហារមួយពេលនោះរួចជុងហ្គុកក៏បាននាំថេហ្យុងត្រឡប់មកផ្ទះវិញ ពេលនេះនៅក្នុងឡានគឺស្ងាត់ជ្រាបមិនមានអ្នកបង្ហើបមាត់និយាយអ្វីឡើយ។ជុងហ្គុកផ្តោតលើការបើកបររបស់នាយដោយយកចិត្តទុកដាក់ចំណែកឯថេហ្យុងវិញក៏អង្គុយស្ងៀមៗតែក៏លួចដៀងភ្នែកមើលជុងហ្គុកតិចៗដោយភាពងឺតឆ្ងល់ដូចគ្នា។
មួយសន្ទុះក្រោយមកឡានទំនើបស៊េរីចុងក្រោយបានឈប់នៅមុខផ្ទះទើបបណ្តាលអោយអ្នកទាំងពីរចុះពីលើឡានដំណាលគ្នាបន្ទាប់មកក៏ឡើងទៅលើបន្ទប់តែម្តង។ពេលមកដល់ខាងក្នុងបន្ទប់ជុងហ្គុករ៉ូតរះទៅងូតទឹកចំណែកថេហ្យុងក៏អង្គុយនៅលើគ្រែ គេរងចាំជុងហ្គុកងូតទឹករួចនឹងអាលបាននិយាយរឿងខ្លះជាមួយនាយ គេមិនអាចបណ្តោយអោយពេលវេលាចេះតែកន្លងផុតទៅអត់ប្រយោជន៍នោះទេ គេត្រូវតែនិយាយដើម្បីអោយគ្រប់យ៉ាងវាច្បាស់ការនៅក្នុងថ្ងៃនេះតែម្តង។
ក្រាក....សំឡេងបើកទ្វារបន្ទប់ទឹកបានបន្លឺឡើងហើយថេហ្យុងក៏រហ័សសម្លឹងមើលភ្លាមៗក្រោយមកក៏ឃើញថាជុងហ្គុកចេញពីបន្ទប់ទឹកវិញជាមួុយនិងសម្លៀកបំពាក់រួចជាស្រេចតែនាយពាក់អាវយឺតរៀងរឹតរាងបន្តិចទើបបណ្តាលអោយឃើញសាច់ដុំកង់ៗឡើងច្បាស់តែម្តង នេះបើជ្រុលជាពាក់ចឹងដដែលៗដើរដោះអាវវិញមិនល្អជាងទេហី...។
«សម្លឹងអី??ឆាប់ទៅងូតទឹកទៅ អូនមិនងងុយគេងទេមែនទេ??»សព្វនាមដែលនាយបានផ្តល់អោយថេហ្យុងគឺមិនបានប្រែប្រួលទៅណាឡើយ នេះនាយកំពុងតែចង់លេងអ្វីអោយប្រាកដ អ្នកណាដែលអាចស្មានចិត្តជុងហ្គុកបានទៅនាពេលឥឡូវនេះ??
«ជុង...ជុងហ្គុកខ្ញុំមានរឿងចង់និយាយជាមួយលោក»ថេហ្យុងងើបឈរអស់មួយជំហហើយក៏ដើរទៅជិតជុងហ្គុក ភ្នែកសម្លឹងភ្នែកមិនព្រមងាកចេញទៅណា ហើយក៏ព្យាយាមប្រមូលភាពក្លាហានដែលគេមានទាំងអស់ រួចក៏តាំងចិត្តនិយាយជាមួយជុងហ្គុកអោយបាន គេមិនត្រូវភ័យខ្លាចឡើយ។ថេហ្យុងបានដកដង្ហើមចេញចូលជាច្រើនដងមុននិងបន្តសម្តីរបស់ខ្លួនទៀត
«ខ្ញុំសួរលោកតាមត្រង់...លោកកំពុងតែលេងល្បែងស្អីទៀតហើយ»
«បងលេងអី??»
«នៅសុខៗលោកស្រាប់តែហៅខ្ញុំអោយទៅចូលរួចកម្មវិធីញ៊ាំអាហារពេលល្ងាចជាមួយនិងដៃគូរជំនួញ ក្រោយមកក៏ណែនាំអោយពួកគាត់ស្គាល់ខ្ញុំក្នុងនាមជាមួយប្រពន្ធរបស់លោក...លោកធ្វើបែបនេះលោកមានចេតនាអ្វី ក្រែងលោកក៏ដឹងស្រាប់ហើយមិនចឹងថាប្រពន្ធរបស់លោកជាបងថេហ្វីនមិនមែនខ្ញុំទេ ហេតុអីលោកនៅតែធ្វើបែបនេះទៀត??»
«មិនមែននៅសុខៗបងស្រាប់តែធ្វើបែបនេះទេ តែបងធ្វើរឿងត្រឹមត្រូវ អូនអះអាងថាអ្នកដទៃជាប្រពន្ធរបស់បងតែអូនភ្លេចហើយហេ៎ថាអ្នកណាជាអ្នករៀបការជាមួុយបងហើយអ្នកណាជាអ្នកចុះអ៉ីតាស៉ីវិលជាមួយនឹងបង??»
«តែលោកក៏ដឹងថារឿងនោះខ្ញុំធ្វើព្រោះតែអ្វី លោកបានសន្យាជាមួយខ្ញុំហើយបើខ្ញុំចុះអ៉ីតាស៉ីវិលជាមួយលោក លោកនឹងមិនធ្វើអោយបងស្រីរបស់ខ្ញុំខូចចិត្តទេ តែនេះជាស្អីទៅ»ថេហ្យុងស្រែកកំហុកអោយជុងហ្គុក ព្រោះតែគេមានអារម្មណ៍ថាខ្លួនអែងកាន់តែដូចជារបស់លេងសើចសម្រាប់មនុស្សគ្រប់គ្នាហើយ
«អូនកុំកំហុកអោយបងបែបនេះ...បងសួរអូន វាមិនល្អទេហេ៎ដែលអូនអាចទទួលបានងារជាប្រពន្ធស្របច្បាប់របស់បងហើយវាមិនល្អទេហេ៎ ដែលអូនអាចទទួលបានក្តីស្រលាញ់នឹងការថ្នាក់ថ្នមពីបង??»
«តែបងស្រីនឹងឈឺចាប់»
«អ្នកដទៃយ៉ាងណាក៏ជារឿងរបស់គេ អូនខ្លាចនាងឈឺចាប់ចុះបងមិនឈឺចាប់ទេហេ៎ដែលគ្រប់ពេលអូនតែងតែរុញបងអោយទៅមនុស្សដែលបងមិនបានស្រលាញ់»មិនបានស្រលាញ់ចឹងហេ៎???នាយកំពុងតែនិយាយអ្វីចេញនឹង???នាយមិនបានស្រលាញ់ថេហ្វីនទេហេ៎??ចឹងរៀបការធ្វើស្អី...បើពេលនោះនាយមិនទាមទាររៀបការថេហ្យុងក៏មិនបានចូលមកពាក់ពន្ធ័ជាមួយនឹងនាយដែរ។
«ជុងហ្គុក...នេះលោក»
«បងមិនចង់និយាយរឿងនេះទៀតទេបងមិនចង់ឈ្លោះជាមួយអូនទៀតឡើយ»ជុងហ្គុកបានដើរចេញ ដើរចេញពីមុខថេហ្យុងនាយមិនចង់ឈ្លោះជាមួយនឹងថេហ្យុងទេមានអារម្មណ៍ថាបើពួកគេឈ្លោះគ្នាទំនាក់ទំនងរបស់ពួកគេនឹងកាន់តែល្អក់កក ដូច្នេះមិនអាចឈ្លោះគ្នាបានឡើយ នាយតាំងចិត្តរួចហើយថានាយនឹងស្តារស្ថានភាពរវាងពួកគេអោយវាប្រសើរឡើងដូច្នេះមិនអាចឈ្លោះគ្នាទេ។
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
