ឈានចូលដល់ព្រឹកថ្ងៃថ្មីលោកយាយពិតជាភ្ញាក់ផ្អើលជាមួយនិងវត្តមានរបស់ជុងហ្គុកខ្លាំងមែនទែន គាត់ពិតជាឆ្ងល់ណាស់មិចក៏នាយមកទីនេះ មកតាមថេហ្យុងធ្វើអី??គាត់លឺថាថេហ្វីននាងត្រឡប់មកវិញហើយដូច្នេះជុងហ្គុកគួរតែនៅជាមួយនិងនាងមិនមែនមកតាមរំខានជីវិតរបស់ថេហ្យុងបន្តទៀតឡើយព្រោះមើលទៅវាមិនសមនោះទេ វាអាចប៉ះពាល់ដល់កិត្តិយសរបស់ថេហ្យុងបានណា បើគេដឹងថាទំនាក់ទំនងរវាងពួកគេទាំងបីច្របូលច្របល់បែបនេះអ្នកផ្សេងច្បាស់ជាយកទៅនិយាយអាក្រក់ពីថេហ្យុងមិនខានទេ។តែជុងហ្គុកជាមនុស្សប្រហើននាយមិនយល់ដល់ចិត្តរបស់ថេហ្យុងនោះទេនាយនៅតែអះអាងថានាយបានរៀបការជាមួយនិងថេហ្យុង តែនាយក៏មិនព្រមនិយាយអោយដាច់ស្រេចជាមួយថេហ្វីនធ្វើបែបនេះ ខ្លួនមួយចង់ជិៈទូកពីរច្បាស់ណាស់។
«ចុះអ៉ីតាស៉ីវិលរួចហើយ??ពុទ្ធោអើយ ថេហ្យុង ថេហ្យុងយកបំពង់ហិតអោយយាយ យាយស្ទះខ្យល់ស្លាប់ឥឡូវហើយ»លោកយាយគីមបញ្ជារអោយថេហ្យុងយកបំពង់ហិតមកអោយគាត់មិនចឹងទេគាត់ចប់មិនខានទេក្រោយដឹងថាថេហ្យុងនិងជុងហ្គុកចុះអ៉ីតាស៉ីវិលជាមួយនិងគ្នារួចរាល់ហើយនោះ
«នេះលោកយាយ...លោកយាយដកដង្ហើមមួយៗណា..លោកមិចក៏និយាយរឿងនេះប្រាប់គាត់»
«អែងចង់លាក់ដល់ពេលណាទៀតមុននឹងក្រោយគាត់គង់តែដឹងដដែលទេមិនចឹង»ជុងហ្គុកនិយាយហីៗនាយមិនខ្វល់ទេអ្នកណាទៅហាមនាយបាននោះបើនាយចង់និយាយគឺនិយាយហើយ តែបើចង់អោយនាយឈប់នាយច្បាស់ជាទាមទារនេះទាមទារនោះរកអ្វីអោយថេហ្យុងធ្វើទៀតមិនខានទេ រាល់ថ្ងៃនេះព្រោះពាក្យថាខ្លាច ពាក្យថាគោរព ពាក្យថាក្រែងចិត្ត និងពាក្យថាស្រលាញ់ទើបថេហ្យុងត្រូវរងការជិៈជាន់ពីអ្នកដទៃយ៉ាងនេះ ហើយគ្រប់គ្នាមិនអោយផ្តល់តម្លៃគេទាល់តែសោះ ។
«ត្រូវហើយកុហកយាយធ្វើអីចៅ តែអ្វីដែលសំខាន់នោះជុងហ្គុកលោកមានថេហ្វីនហើយហេតុអីចង់អូសទាញថេហ្យុងចៅរបស់ខ្ញុំមកពាក់ពន្ធ័ជាមួយរឿងនេះធ្វើអីទៀត??»លោកយាយសួរតាមត្រង់ហើយក៏ប្រុងប្រៀបស្តាប់ចម្លើយរបស់ជុងហ្គុកដូចគ្នាឯថេហ្យុងវិញក៏មិនខុសពីលោកយាយដែលគេក៏ចង់ដឹងពីរឿងនេះយូរមកហើយចាំមើលថាតើនាយឆ្លើយជាមួយនិងលោកយាយដូចអ្វីដែលនាយធ្លាប់ឆ្លើយប្រាប់គេឬអត់??
«ខ្ញុំគ្មានហេតុផលទេ»
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
