ឈានចូលដល់ថ្ងៃថ្មីថេហ្យុងនៅមិនទាន់អាចក្រោកបាននៅឡើយព្រោះតែកំពុងតែងប់ជាមួយនិងទ្រូងហាប់ណែនរបស់ជុងហ្គុក។កាលពីយប់មិញពួកគេនិយាយត្រូវរ៉ូវគ្នាហើយក៏គេងឪបគ្នា ដោយនេះជាការស្នើរសុំរបស់ជុងហ្គុកនៅសុខៗនាយស្រាប់តែនិយាយថានាយចង់គេងឪប ដោយពេលនោះមិនអោយថេហ្យុងគ្មានការប្រកែកអ្វីទាំងអស់ ឯថេហ្យុងហេតុតែមិនចង់មានរឿងជាមួយជុងហ្គុកទៀតក៏បណ្តោយតាមនឹងទៅណាមួយគេក៏ជាមនុស្សម្នាក់ដែលត្រូវការរបស់ឪបទើបគេងលក់ដូចគ្នា។ទម្រាំតែពួកគេភ្ញាក់ពីគេងគឺម៉ោង9បាត់ទៅហើយ មើលទៅថ្ងៃនេះជុងហ្គុកប្រហែលជាទៅធ្វើការយឺតហើយមើលទៅ។
________
«លោកញ៊ាំអាហារពេលព្រឹកសិនទៅ»ថេហ្យុងនិងជុងហ្គុកចុះមកជាមួយគ្នាហើយថេហ្យុងក៏រៀបចំអាហារបែបលឿនៗអោយជុងហ្គុកញ៊ាំមុននិងទៅធ្វើការ
«អត់ទេយើងមិនឃ្លានទេ»ជុងហ្គុកបម្រុងនិងដើរចេញទៅហើយតែ...
«មិនឃ្លានក៏ត្រូវតែញ៊ាំដែល តែបើលោកមិនឃ្លានពេលនេះយកទៅក្រុមហ៊ុនទៅ ហើយញ៊ាំនៅទីនោះក៏បាន»
«នេះអែង...»
«ខ្ញុំគ្រាន់តែបារម្ភ ខ្លាចថាលោកឈឺ»ស្តាប់សម្តីរបស់ថេហ្យុងហើយជុងហ្គុកហាក់បីដូចជាមិនចង់បំផ្លាញទឹកចិត្តរបស់គេឡើយ ទើបនាយទទួលយកប្រអប់អាហារដែលថេហ្យុងរៀបរួចនោះ ងើយក៏ដើរចេញទៅបាត់។
«គួរអោយស្រលាញ់ណាស់»ជុងហ្គុកបន្លឺឡើងតិចៗដោយលើកយកប្រអប់បាយដែលថេហ្យុងខំខ្ចប់អោយបាយរួចហើយក៏បើកឡានចេញទៅធ្វើការ។ចំណែកថេហ្យុងវិញគឺគេមកធ្វើការងារផ្ទះតាមធម្មតា តែអ្វីដែលមិនធម្មតានោះថ្ងៃនេះលោកស្រីគីមបានមករកថេហ្យុងជាមួយនិងទឹកមុខចងគុំនំតែវាមិនចម្លែកទេសម្រាប់ថេហ្យុងដោយសារតែគេមិនទទួលបានស្នាមញញឹមពីម្តាយស្រាប់ទៅហើយ។
«ម៉ាក់...»
«ផាច់...អាកូនចោលម្សៀត...កុំហៅយើងថាម៉ាក់...អែងនេះវាអាក្រក់ណាស់កាត់ពូជទៅអ្នកណាហាស ទើបជូរជាតិដល់ថ្នាក់នេះ»ស្តាប់សម្តីគាត់ចុះ មិនយល់សោះថាចិត្តគំនិតរបស់អ្នកក្នុងនាមជាម្តាយនេះសាងឡើងពីអ្វី...មិចក៏គាត់ប្រើសម្តីបែបនេះដាក់ថេហ្យុងទៅវិញស្តាប់ហើយវាអួលណែនណាស់មានដឹងទេ??
«ម៉ាក់...»
«ឆាប់រៀបចំឥវ៉ាន់ចេញពីទីនេះទៅ អែងនៅបំផ្លាញក្តីសុខរបស់បងស្រីអែងដល់ពេលណាទៀត ហេតុអីអែងអាត្មានិយមយ៉ាងនេះ»
«អ្នកណាជាអ្នកអាត្មានិយមអោយប្រាកដទៅម៉ាក់...រាល់ថ្ងៃនេះម៉ាក់គិតតែពីបងស្រីចុះខ្ញុំ ខ្ញុំក៏ជាកូនរបស់ម៉ាក់ដែលហេតុអីម៉ាក់មិនព្រមផ្តល់ក្តីស្រលាញ់អោយមកខ្ញុំខ្លះផង តែមួយចំណិតតូចក៏ខ្ញុំអស់ចិត្តដែលតែនេះអត់សោះតែម្តង»ថេហ្យុងនិយាយទាំងទឹកភ្នែកហូររហាម កន្លងមកគេខំទប់ណាស់មិននិយាយពាក្យអីអោយលើសលួសឡើងព្រោះគិតថាគាត់ជាម្តាយតែគាត់ដូចជាអាត្មានិយមពេកហើយចំពោះគេ
«ផាច់...យើងបង្កើតក្បាលអែងមកហើយនៅចង់ទាមទារក្តីស្រលាញ់ក្តីទៀតហេស»មួយកំផ្លៀងទៀតទះទៅលើផ្ទៃមុខសក្បុះរបស់ថេហ្យុងបណ្តាលអោយគេងាកមុខទៅម្ខាង
«ហ៊ឹក ហ៊ឹកម៉ាក់...»
«លោកស្រីកំពុងតែធ្វើស្អីនឹង??»សំឡេងកំហុកបានបន្លឺឡើងក្រោយពេលដែលលោកស្រីគីមបានទះកំផ្លៀងរបស់ថេហ្យុង។សំឡេងនោះជាសំឡេងរបស់ជុងហ្គុកនោះអែង ដើមឡើយនាយត្រូវទៅដល់ក្រុមហ៊ុនបាត់ទៅហើយ តែក៏នឹកឃើញថាភ្លេចយកឯកសារមួយចំនួននៅលើតុការងាររបស់នាយទើបនាយត្រឡប់មកយកវិញ តែវាពិតជាចៃដន្យឬជាគម្រោងការណ៍របស់ព្រហ្មលិខិតដែលតម្រូវអោយជុងហ្គុកមកឃើញផ្ទាល់ភ្នែកថាថេហ្យុងត្រូវរងទុកវេទនាកម្រិតណា នៅពីខាងក្រោយភាពស្លូតត្រង់របស់គេ។
«ជុង...ជុងហ្គុក»
«លឺខ្ញុំសួរទេលោកស្រីកំពុងតែធ្វើស្អី»ជុងហ្គុកខឹងឡើងក្តៅស្លឹកត្រចៀកងឺងទៅហើយ
«ម៉ាក់កំពុងប្រដៅមនុស្សចង់ដណ្តើមរបស់អ្នកដទៃមកធ្វើជាកម្មសិទ្ធរបស់ខ្លួន»
«កុំហៅខ្លួនអែងថាម៉ាក់ ព្រោះខ្ញុំគ្មានម្តាយចិត្តឃោឃៅបែបនេះទេ»
«កូនចង់បានន័យថាយ៉ាងមិច??កូនជាកូនប្រសារម៉ាក់ណា»
«បើលោកស្រីមិនអោយតម្លៃថេហ្យុងក្នុងនាមជាកូនទេនោះ ខ្ញុំក៏មិនអោយតម្លៃលោកស្រីក្នុងនាមជាម្តាយក្មេករបស់ខ្ញុំដូចគ្នា»ជុងហ្គុកបញ្ជាក់ច្បាស់ៗហើយក៏ស្រវ៉ាចាប់ទាញយករាងកាយតូចស្តើងរបស់ថេហ្យុងមកឪបជាប់ទ្រូងក្នុងន័យលួងលោម ដែលកាយវិការរបស់នាយពេលនេះធ្វើអោយលោកស្រីគីមដែលជាម្តាយនោះខឹងឡើងជ្រួលឈាមទៅហើយ
«កូនកំពុងតែកាន់ជើងមនុស្សខុសហើយជុងហ្គុក»
«ហេតុអីថាខុស ប្រពន្ធខ្ញុំជាអ្នកណាខ្ញុំដឹងច្បាស់ណាស់ហើយមនុស្សដែលលោកស្រីកំពុងតែវាយនេះជាប្រពន្ធស្របច្បាប់របស់ខ្ញុំដូចជាកុំប៉ះពាល់គេទៀតអោយសោះបើខ្ញុំដឹង វង្សត្រកូលរបស់លោកស្រីគ្មានឈ្មោះក្នុងបញ្ចីរជំនួញទៀតឡើយ»
«ជុង...»ថេហ្យុងបន្លឺហៅឈ្មោះរបស់ជុងហ្គុកតិចៗពេលនេះគេយំខ្លាំងណាស់ តែសំណាងហើយមានរាងកាយមាំទាំដូចជាផ្តល់ជាជម្រកអោយគេឪបបែបនេះគេពិតជាកក់ក្តៅខ្លាំងណាស់។
«ទៅជាមួយយើង»ជុងហ្គុកចាប់ទាញដៃរបស់ថេហ្យុងឡើងទៅខាងលើផ្ទះហើយក៏មិនភ្លេចនិយាយពាក្យប៉ុន្មានម៉ាត់ដាក់លោកស្រីគីមដែលត្រូវជាម្តាយក្មេក
«ចំណែកលោកស្រីបើគ្រាន់តែមកដើម្បីតែធ្វើបាបប្រពន្ធខ្ញុំនោះកុំមកជាន់ទីនេះទៀតកុំថាខ្ញុំគ្មានមេត្តាអោយសោះ»ជុងហ្គុកនិយាយចប់ហើយក៏ចាប់ផ្តើមឡើងជណ្តើរឡើងទៅបន្ទប់ជាមួយនិងថេហ្យុងតែម្តងទៅ។ពេលមកដល់ក្នុងបន្ទប់ថេហ្យុងអាចធ្វើអ្វីបាននោះក្រៅពីយំ...គេអង្គុយនៅលើគ្រែហើយគិតតែពីយំមិនឈប់សោះទឹកភ្នែកហូរស្រក់ចុះមកដូចជាទឹកដែលបាក់ទំនប់យ៉ាងចឹង។ចំណែកឯថ្ពាល់របស់គេវិញឡើងក្រហមឆ្អិតឆ្អៅព្រោះតែត្រូវម្តាយសម្អប់ទះពីរកំផ្លៀងយ៉ាងធ្ងន់ដៃពោលពេញទៅដោយកំហឹង។
«គាត់តែងតែធ្វើបែបនេះដាក់អែងរហូតមកមែនទេ??»ជុងហ្គុកដើរមកជិតថេហ្យុងជាមួយកន្សែងដែលមានច្រលក់ទឹកក្តៅរួចក៏ស្អំលើផ្ទៃមុខរបស់ថេហ្យុងតិចៗ
«គឺ...គឺអត់ទេ»
«កុំកុហក...នេះអែងនៅគិតពីអ្នកដទៃដល់ពេលណាទៀតឃើញទេថាអែងត្រូវឈឺខ្លួនកម្រិតណា រាល់លើកពេលអែងចេញមុខការពារគាត់គាត់ដែលដឹងពីតម្លៃអែងទេ នេះយើងនិយាយឡើងចង់សឹកបបូរមាត់ទៅហើយណា»
«គាត់ជាម៉ាក់របស់ខ្ញុំមិនមែនអ្នកដទៃទេ»ថេហ្យុងបញ្ចេញពាក្យសម្តីតវ៉ាជាមួយនិងជុងហ្គុកជាមួយនិងទឹកភ្នែកហូររហាមដដែល
«ចុះគាត់ដែលចាត់ទុកអែងជាកូនរបស់គាត់ទេ??»
«....»
«មិចក៏ស្ងាត់ យើងសួរត្រូវចំណុចមែនទេ??»
«ខ្ញុំចង់គេង...»
«គេចវេស???ពេលណាទើបអែងរឹងមាំដូចអ្នកដទៃទៅឬចាំអោយគេធ្វើបាបគ្រប់ពេលឬ??ហេតុអីអែងគ្មានភាពរឹងមាំក្នុងខ្លួនសោះចឹង??»នាយស្រាប់តែស្តីបន្ទោសអោយថេហ្យុងនៅពេលដែលគេនិយាយថាចង់គេងដូចជាកំពុងតែរត់គេចពីបញ្ហាយ៉ាងចឹង ចឹងហើយទាល់តែស្តីអោយខ្លះទើបបានមិនចឹងទេនៅតែអោយគេធ្វើបាបតែរហូតនឹង តែរឿងនេះបើគិតទៅនាយនិយាយឡើងសឹកបបូរមាត់ទៅប៉ុន្តែថេហ្យុងនៅតែដដែល គេតែងតែទុកអ្នកផ្សេងសំខាន់ជាងខ្លួនអែងរហូត
«ហ៊ឹក ហ៊ឹកខ្ញុំមិនដឹងទេ តែខ្ញុំចង់គេង»ថេហ្យុងពេបមាត់យំហើយក៏នៅតែនិយាយថាចង់គេងដដែលមើលទៅថ្ងៃនេះមិនបាននិយាយសាច់ការអីទេព្រោះក្មេងខ្លះរំអុកចង់គេងរហូត
«អឺ អឺយើងឈប់និយាយហើយដេកក៏ដេកទៅ»ជុងហ្គុកដកកន្សែងចេញពីផ្ទៃមុខរបស់ថេហ្យុងហើយក៏យកទៅទុកបន្ទាប់មកក៏ឈរសម្លឹងមើលរាងកាយតូចរបស់ថេហ្យុងដែលកំពុងតែគេងតែមិនទាន់បិទភ្នែកទៅឡើយទេ កែវភ្នែកដែលសម្បូរទៅដោយទឹកដក់ពេលនេះកំពុងតែសម្លឹងមើលមកនាយភ្លឹកៗដូចគ្នាដូចជាកំពុងតែមានបំណងអ្វីមួយចង់ស្នើរសុំទៅនាយ
«ចង់និយាយអីក៏ឆាប់និយាយមក»
«លោកគេងឪបខ្ញុំតើបានទេ??ខ្ញុំត្រូវការភាពកក់ក្តៅ»ថេហ្យុងទម្រាំតែដាច់ចិត្តនិយាយគេស្ទើរតែស្ទះខ្យល់ស្លាប់ទៅហើយ ព្រោះចិត្តគ្មានភាពក្លាហានក្នុងការស្នើរសុំនាយទេ ដោយសារតែមើលទៅជុងហ្គុកទំនងដូចជាកំពុងតែខឹងគេ ប៉ុន្តែជុងហ្គុកក៏ជាមនុស្សយល់ការទើបសួរត្រូវចំណុចបែបនេះ
«អូខេ...តែអែងល្មមឈប់យំបានហើយយំច្រើនពេកមិនល្អទេ»
«អឹម...»ថេហ្យុងរុកចូលមកឪបជុងហ្គុកយ៉ាងណែនគេពិតជាគ្មានភាពកក់ក្តៅណាស់ដូចជាគេត្រូវការជុងហ្គុកដើម្បីជួយបំពេញចន្លោះខ្វះខាតអស់ទាំងនេះ។ចំណែកឯជុងហ្គុកវិញនាយនៅអង្អែលក្បាលរបស់ថេហ្យុងតិចៗរហូតដល់មួយសន្ទុះក្រោយមកថេហ្យុងក៏គេងលង់លក់បាត់ទើបនាយនិយាយពាក្យប៉ុន្មានម៉ាត់ចេញមក..........
«យើងសន្យា យើងមិនអោយអ្នកណាមកធ្វើបាបអែងបានទៀតទេ ហើយយើងក៏សុំទោសដែលតែងតែធ្វើអោយអែងយំកន្លងមកសុំទោសពិតមែនខ្សឺត»បន្ទាប់ពីនិយាយពាក្យទាំងអស់នោះហើយជុងហ្គុកក៏ថើបថេហ្យុងមួយខ្សឺត ហើយពាក្យដែលនាយបាននិយាយមុននេះសុទ្ធតែជាពាក្យពិតតែទាស់ត្រង់ថាមិនហ៊ាននិយាយអោយថេហ្យុងបានលឺនោះទេព្រោះនាយពិតជាគ្មានភាពក្លាហានក្នុងការនិយាយពាក្យអស់ទាំងនេះនៅចំពោះមុខថេហ្យុងឡើយ យល់ថាពាក្យទាំងអស់នេះវាគួរអោយអាម៉ាស់ពេកហើយ។
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
