ព្រឹកថ្ងៃថ្មីជុងហ្គុកចុះមកខាងក្រោមញ៊ាំអាហារពេលព្រឹកតាមទម្លាប់មុននិងទៅធ្វើការ។តែដំបូងឡើយនៅក្នុងគំនិតរបស់នាយថ្ងៃនេះនាយមិនចង់ញ៊ាំបាយផ្ទះទេព្រោះមិនចង់ឃើញមុខរបស់ថេហ្យុងឡើយ តែគេមានហ្គេមមួយសម្រាប់ថេហ្យុង ចាំមើលថាតើគេមានប្រតិកម្មបែបណាចំពោះរឿងដែលនាយបានធ្វើនោះ។ជុងហ្គុកនៅអង្គុយញ៊ាំបាយសុខៗថេហ្វីនក៏ចុះមកល្មម នាងដើរសម្តៅមកនាយជាមួយនិងទឹកមុខបែបកំសត់...ថេហ្វីនដើរមកអង្គុយជិតជុងហ្គុកហើយក៏និយាយរឿងកាលពីម្សិលមិញជាមួយនិងនាយ...
«ជុង...គឺអូនសុំទោស»
«រឿង??»
«រឿងដែលអូនបានរើលទៅបន្ទប់បងដោយមិនប្រាប់បង តែវាមិនមែនជាកំហុសរបស់អូនទេព្រោះថេហ្យុងគេជាអ្នកចង់ធ្វើបែបនេះ»នាងលេងទឹកមុខកំសត់ហើយក៏លើកដាក់កំហុសដែលនាងបានធ្វើនោះទៅទម្លាក់អោយថេហ្យុងទាំងស្រុង មើលចុះតើនាងអាក្រក់និងអាត្មានិយមកម្រិតណាទៅ??
«ឈប់...អូខេមិនអីទេអូនជាប្រពន្ធរបស់បងបើគ្រាន់តែអូនទៅគេងជាមួយបងនោះតើវាទាស់ខុសអីទៅ»ជុងហ្គុកបម្រុងនិងអោយនាងឈប់និយាយព្រោះនាយមិនចង់មួលម៉ៅម្តងទៀតទេតែមានឯណា នាយបានចាប់អារម្មណ៍ឃើញថាថេហ្យុងកំពុងតែដើរចូលមកក្នុងទើបនាយប្តូរពាក្យពេចន៍និយាយជាមួយនិងថេហ្វីនភ្លាមៗតែម្តង...ឯថេហ្យុងវិញនោះក្រោយលឺនាយនិយាយបែបនេះហើយគេក៏មិនគិតអីច្រើនដែលមានតែប្រញាប់ឡើងទៅប្តូរសម្លៀកបំពាក់ថ្មីព្រោះមុននេះគេទៅស្រោចផ្កា មានទឹកខ្លះជះមកប្រឡាក់សម្លៀកបំពាក់របស់គេធ្វើអោយទទឹកសម្លៀកបំពាក់ខ្លះៗទើបត្រូវប្តូរចេញ...កាយវិការបែបមិនខ្វល់របស់ថេហ្យុងដែលធ្វើឡើងនោះរឹតតែធ្វើអោយនាយមួលម៉ៅ ហើយកើនកម្តៅក្នុងខ្លួនលើសដើម តើនាយពិតជាគ្មានឥទ្ធិពលចំពោះថេហ្យុងមែនឬ??គេគ្មានអារម្មណ៍អីចំពោះនាយសោះតើមែនទេ??ឬនាយមិនមែនជាមនុស្សប្រុសដែលសាកសមជាមួយនិងគេទើបគេមើលមិនឃើញនាយបែបនេះ??
«ពិតមែនហ៎???តែជុងហ្គុកហា៎ អូនអាចនិយាយរឿងរៀបការរបស់ពួកយើងបានទេ...អូនពិតជាចង់រៀបការណាស់»
«បងរវល់ណាស់គ្មានពេលគិតរឿងនេះទេ»
«ចឹងចុះអ៉ីតាស៉ីវិលសិនក៏បានដែលណា»ថេហ្វីនស្រាប់តែលើកយករឿងអ៉ីតាស៉ីវិលមកនិយាយធ្វើអោយជុងហ្គុកញញឹមចុងមាត់ហើយក៏ចង់អោយថេហ្យុងដែលកំពុងតែដើរឡើងទៅខាងលើនោះងាកក្រោយ...
«មិនបានទេព្រោះបងនិងថេហ្យុង...»
«អឺជុងហ្គុក...ខ្ញុំមានរឿងចង់និយាយជាមួយលោកបន្តិច»ថេហ្យុងប្រញាប់ចុះមកវិញយ៉ាងលឿននៅពេលដែលលឺជុងហ្គុកនិយាយបែបនេះគេមិចនឹងអាចអោយថេហ្វីនដឹងថាគេនិងនាយបានចុះអ៉ីតាស៉ីវិលជាមួយគ្នាបានទៅ
«អែងកុំមកកាត់ចង្វាក់យើងបានទេ»ថេហ្វីនរៀងក្តៅបន្តិចដែល ដែលនៅសុខៗថេហ្យុងបែរជាហ៊ានហៅប្តីរបស់នាងទៅនិយាយគ្នាបែបនេះ...នេះមានរឿងអីទៅទើបដល់ថ្នាក់ហៅទៅនិយាយជាមួយគ្នា
«ខ្ញុំមានរឿងសំខាន់ពិតមែន»
«តែយើងគ្មានទេ...យើងប្រញាប់ទៅធ្វើការគ្មានពេលនិយាយរឿងអត់ប្រយោជន៍ជាមួយអែងឡើយ»
«មែនហើយរឿងអត់ប្រយោជន៍របស់អែងនោះចាំនិយាយពេលក្រោយទៅ ព្រោះយើងត្រូវនិយាយរឿងចុះអ៉ីតាស៉ីវិលជាមួយប្តីយើង»ថេហ្វីននៅតែរឹងទទឹងជាមួយនិងរឿងមួយនេះដដែល វាជារឿងល្អណាស់សម្រាប់ជុងហ្គុកព្រោះនាយកំពុងតែសប្បាយភ្នែកមើលណាស់ពេលឃើញថេហ្យុងអន្ទះអណ្តែងខ្លាចថានាយនិងយករឿងរវាងពួកគេទាំងពីរនិយាយចេញមកអោយថេហ្វីនបានដឹង
«មិនបានទេ...លោកមកតាមខ្ញុំមក»ថេហ្យុងប្រមូលភាពក្លាហានរបស់គេរួច ក៏ប្រញាប់អូសជុងហ្គុកឡើងទៅខាងលើវិញតែថេហ្វីនបែរជាចាប់ដៃម្ខាងទៀតរបស់ជុងហ្គុកជាប់តែម្តង
«អែងកំពុងតែលូកថ្លើមយើងហើយ អាប្អូនចោលម្សៀត»
«ខ្ញុំមិនបានលូកថ្លើមបងទេ តែខ្ញុំពិតជាមានរឿងនិយាយជាមួយគេពិតមែនចឹងបងលែងដៃគេសិនទៅ»
«យើងមិនលែង...អែងចង់ធ្វើស្អីយើងមិចនិងអាចបណ្តោយអោយប្តីរបស់យើងនៅជាមួយអែងតែពីរនាក់បានទៅព្រោះយើងដឹងពីសន្តានថោកទាបរបស់អែងច្បាស់ណាស់ អាមនុស្សចង់បានប្តីរបស់អ្នកដទៃវាតែងតែឆ្លៀតឪកាសដូចជាអែងចឹង»ថេហ្វីនចាប់ផ្តើមបញ្ចេញចរិតពិតរបស់នាងចេញមកនាងលែងលាក់ទៀតហើយ នាងលែងខ្វល់ហើយសំខាន់ពេលនេះនាងពិតជាចង់ទះថេហ្យុងខ្លាំងណាស់ក្រោយឃើញថាគេកំពុងតែចង់លូកថ្លើមរបស់នាងនៅចំពោះមុខនាងស្រស់ៗតែម្តង។
«បានហើយ...ល្មមឈប់ប្រកែកគ្នាទៅហើយអែងមានរឿងអីក៏ឆាប់និយាយមក»
«និយាយនៅទីនេះមិនបានទេ»ថេហ្យុងស្លន់ស្លោជាថ្មីដឹងទេពេលឃើញគេមានអាការៈបែបនេះជុងហ្គុកសប្បាយចិត្តស្ទើរតែហោះឡើងទៅឋានសួគ៍បាត់ទៅហើយ
«ហេតុអីមិនបាន??ឬអែងមានបំណងអាក្រក់អី??»ថេហ្វីន
«ខ្ញុំអត់ទេ»
«បានយើងព្រមទៅជាមួយអែង»នាយញញឹមបន្តិចមុននិងយល់ព្រម តែនាយក៏ដឹងក្នុងចិត្តរួចទៅហើយថាថេហ្យុងកំពុងតែចង់និយាយអ្វីជាមួយនិងនាយ
«តែជុង...»
«មិនអីទេ អូនកុំបារម្ភអីព្រោះបងស្រលាញ់អូនតែម្នាក់អ្នកផ្សេងបងមើលមិនចូលភ្នែកទេជាពិសេសរបស់កខ្វក់ដែលនៅជិតៗបងនេះ បងរអើម»ស្តាប់សម្តីរបស់នាយចុះរបស់កខ្វក់ចឹងឬ??នាយកំពុងតែចង់សម្តៅលើអ្នកណា??សម្តៅលើថេហ្យុងមែនទេ??តើនាយកំពុងតែចង់ធ្វើស្អីអោយប្រាកដបើគេកខ្វក់ណាស់ប្រឹងទៅចុះអ៉ីតាស៉ីវិលជាមួយនិងគេធ្វើអី??នេះហើយជាសំណួរដែលថេហ្យុងវិលវល់នៅក្នុងខួរក្បាលរបស់គេនាពេលនេះ។
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
