ក្រោយពីធ្វើរឿងនោះហើយជុងហ្គុកចាកចេញពីទីនោះដោយមិនបាននៅថ្នាក់ថ្នមថេហ្វីនអ្វីបន្តិចឡើយ នាយដឹងថានាយខុសដែលធ្វើរឿងបែបនេះ តែអោយធ្វើយ៉ាងមិចបើវាជ្រុលទៅហើយ នេះបើនាងមានកូនវិញមិនដឹងដើេទៅផ្លូវណាទេនាយពិតជាទាល់ពិតមែន អ្វីដែលខ្លាចបំផុតនោះគឺប៉ះពាល់ដល់អារម្មណ៍របស់ថេហ្យុងនោះអែង។
កន្លះខែកន្លងផុតទៅថេហ្វីនក៏ព្យាយាមទាក់ទងទៅជុងហ្គុកព្រោះតែនាងមិនដឹងជាយ៉ាងមិចទេក្អួតនិងវិលមុខជាប្រចាំបន្ទាប់ធ្វើរឿងនោះជាមួយនិងជុងហ្គុកបានកន្លះខែ។
«ថេហ្វីនអែងកើតអីម៉ាក់ឃើញអែងក្អួតមិនឈប់ទេ មានញ៊ាំអីខុសឬអត់មួយរយៈនេះ??»ក្នុងនាមជាម្តាយក៏បារម្ភពីកូនមិនស្ទើរទេព្រោះឃើញកូនសំណព្វរបស់គាត់គិតតែពីក្អូនរហូត ចំណែកអាហារវិញក៏ញ៊ាំមិនសូវបានដែល អាការៈនេះគួរអោយសង្ស័យដល់ហើយ។
«ខ្ញុំមិនដឹងទេម៉ាក់»នាងនិយាយទាំងអារម្មណ៍ធុញទ្រាន់ វាពិតជាគួរអោយធុញណាស់ដែលម្តាយរបស់នាងតាមសួរតាមរញ៉េរញ៉ៃនាងមិនឈប់សោះទាំងដែលគាត់គ្រាន់តែបារម្ភពីនាង មនុស្សដូចជាថេហ្វីនគួរតែជួបចរិតម្តាយរបស់នាងពេលគាត់ធ្វើដាក់ថេហ្យុងទើបសមចិត្តរបស់នាងមើលទៅ
«អាការៈរបស់អែងនេះមិនស្រួលទេ បើថាមិនកើតទេទៅជួបទៅពេទ្យម៉ាក់បារម្ភណាស់»គាត់នៅតែរក្សាទឹកមុខបារម្ភទោះបីជាថេហ្វីនបញ្ចេញសម្តីមិនគួរអោយចង់ស្តាប់ជាមួយគាត់ក៏ដោយ
«អត់ទេខ្ញុំមិនទៅទេ»
#skip...
ក្រឡេកមកមើលប្តីប្រពន្ធមួយគូរនេះវិញមួយរយៈទៅនេះទោះបីជាទំនាក់ទំនងរបស់ពួកគេមិនសូវល្អពិតមែនតែជុងហ្គុកក៏ចំណាយពេលវេលាជាមួយថេហ្យុងបានច្រើនជាងមុន អាចថាពេលខ្លះគេស្ទើរតែទន់ចិត្តជាមួយទង្វើរបស់ប្តីទៅហើយ តែមិនអាចសោះព្រោះអារម្មណ៍សង្ស័យនៅតែមានអ្វីដែលសំខាន់មានពេលមួយនោះជុងហ្គុកចូលទៅបន្ទប់ទឹកទូតសព្ទ័របស់នាយក៏រោទ៍ហើយថេហ្យុងក៏ប្រទាក់ភ្នែកជាមួយលេខរបស់ថេហ្វីននោះអែង។ការសង្ស័យរបស់ថេហ្យុងក៏ចាប់ផ្តើមមានឡើងកាន់តែខ្លាំងរហូតដល់...
ŞİMDİ OKUDUĞUN
ភ្លោះជំនួសស្នេហ៍ (ចប់)
Romantizmខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
