ភាគទី30: អូនមិនចង់បានបែបនេះឡើយ

2K 94 10
                                        

    បន្ទាប់ពីឈ្លោះគ្នារួចតើជុងហ្គុកអាចធ្វើអ្វីបានក្រៅពីដេកក្រៅបន្ទប់នោះ ព្រោះថេហ្យុងនិយាយរួចហើយថាគេចង់គេងម្នាក់អែង។ជុងហ្គុកដើរចូលបន្ទប់ទទួលភ្ញៀវយកភួយមកបម្រុងនិងទុកសណ្តប់តែក៏នឹកឃើញថាមិនបាច់ទេយប់នេះច្បាស់ណាស់ប្រពន្ធកំពូលងក់ងរបស់នាយនឹងមករកនាយមិនខានទេ។

«បើគេមិនខ្វល់ទេអោយរងាស្លាប់ទៅចុះ»ជុងហ្គុកនិយាយរួចហើយក៏ចូលបន្ទប់ទឹកបាត់នាយមិនគេងនៅបន្ទប់ទទួលភ្ញៀវទេតែគេងនៅលើសាឡុងចាំមើលអ្នកខ្លះចិត្តដាច់ដាក់នាយដល់កម្រិតណា។

ពិតជាមិនអាចដាច់ចិត្តទេថេហ្យុងនៅតែចុះមករកជុងហ្គុកនៅពេលយប់ពាក់កណ្តាលអធ្រាតព្រោះបារម្ភពីប្តីក្រោយចុះមកហើយក៏ឃើញថាប្តីរបស់គេកំពុងតែគេងដោយគ្មានភួយដណ្តប់ហើយគេងនៅលើសាឡុងទៀត ព្រះអើយឃើញហើយមិនដឹងថាគួរបន្ទោសអ្នកណាទេ គួរតែបន្ទោសខ្លួនអែងដែលបណ្តោយអោយប្តីដល់សែនសង្ហាររបស់ខ្លួនត្រូវមកគេងបែបនេះ ឬបន្ទោសជុងហ្គុកដែលមិនព្រមទៅគេងក្នុងបន្ទប់អោយបានត្រឹមត្រូវ?

«រងាប៉ុណ្នឹងហើយសុខចិត្តគេងឪបដៃឬយ៉ាងមិច??ឆឺស»ថេហ្យុងឡើងទៅយកភួយអោយប្តីដណ្តប់ហើយក៏និយាយពាក្យនេះចេញមកតែម្តងជុងហ្គុកស្តាប់លឺតែទាំងអស់នឹងតែនាយធ្វើពុតជាគេងបន្តចាំមើលប្រពន្ធចិត្តដាច់របស់នាយនឹងធ្វើអ្វីបន្តទៅ

«មិនខ្វល់នឹងបងទៀតទេ ព្រោះអូនកំពុងខឹង»ថេហ្យុងបន្តនិយាយម្នាក់អែង តែពាក្យមួយឃ្លាមិញនេះធ្វើអោយជុងហ្គុកទប់សើចមិនស្ទើរទេទោះមិនបានមើលឃើញទឹកមុខរបស់ប្រពន្ធតែនាយដឹងច្បាស់ថាវាcuteកម្រិតណាទៅហើយ។ដោយមិនអាចបណ្តោយអោយរឿងកាន់ពិបាកជាងនេះជុងហ្គុកក៏ប្រញាប់ទាញដៃរបស់ថេហ្យុងដើម្បីអោយគេដួលមកលើនាយហើយចាប់ឪបឡើងជាប់តែម្តង

«នែ..ឆាប់លែងទៅ»ថេហ្យុងរើលយ៉ាងណាក៏មិនរួចដែលព្រោះគេមាឌតួចជាងជុងហ្គុក តែមើលទៅនាយពិតជាខូចណាស់ធ្វើពុតជាគេងហើយក៏តាំងចិត្តធ្វើជាមមើលថែមទៀតដើម្បីបានគេងឪបប្រពន្ធរបស់នាយ។

   __________
   ឈានចូលដល់ព្រឹកថ្ងៃបន្ទាប់ថេហ្យុងងើបពីព្រឹកដើម្បីទៅធ្វើការព្រោះមិនចង់ឃើញមុខរបស់ជុងហ្គុកទេ។ពេលមកដល់ក្រុមហ៊ុនដើរជួបគ្នាក៏ធ្វើធម្មតាតាមទម្លាប់ តែខុសពីទម្លាប់នោះគឺថេហ្យុងមិនបានទៅរកជុងហ្គុកដើម្បីញ៊ាំអាហារថ្ងៃត្រង់ជាមួយគ្នាឡើយ។រហូតដល់មកដល់ពេលល្ងាចថេហ្យុងក៏នៅតែដដែលព្យាយាមគេចមុខជុងហ្គុកមិនឈប់ឡើយ ទោះនាយខំនិយាយដើម្បីអោយមានពាក្យនិយាយគ្នាក៏ថេហ្យុងមិនខ្វល់ដឹងត្រឹមម្យ៉ាងថាគេកំពុងតែខឹងនាយ។ឯថេហ្វីនវិញក៏ណាស់ដែលនាយអោយជុងហ្គុកទៅជួបជារើយៗសួរថាធ្វើបែបនេះហើយជុងហ្គុកអាចទន់ចិត្តជាមួយនាងទេចម្លើយច្បាស់ជាអត់ហើយនាយមានតែធុញលើសដើម នាយហត់ចិត្តសឹងស្លាប់ប្រពន្ធមិននិយាយរកហើយមានអ្នកតាមមករញ៉េរញ៉ៃជីវិតរបស់នាយទៀត។

ភ្លោះជំនួសស្នេហ៍ (ចប់)Where stories live. Discover now