ថ្ងៃដែលលោកស្រីគីមទន្ទឹងរងចាំបានចូលមកដល់ ថ្ងៃនេះជាថ្ងៃដែលថេហ្វីនត្រឡប់មកពីបរទេសវិញហើយ ដូច្នេះនេះក៏ជាថ្ងៃដែលថេហ្យុងត្រូវចាកចេញពីផ្ទះនោះដូចគ្នា។តាមពិតគ្រប់គ្នាត្រូវតែរីករាយជាពិសេសគឺជុងហ្គុកតែនាយបែរជាគ្មានអារម្មណ៍ធ្វើការក្រោយទទួលបានដំណឹងថា ថាហ្វីននាងត្រឡប់មកដល់ប្រទេសកូរ៉េវិញហើយ ហើយពេលនេះនាងកំពុងតែនៅផ្ទះរបស់លោកស្រីគីមដែលជាម្តាយក្មេករបស់នាយនោះអែង។ម្យ៉ាងវិញទៀតល្ងាចនេះគាត់ក៏បានអញ្ចើញនាយអោយទៅផ្ទះរបស់គាត់ដូចគ្នាដូចនាមជាកូនប្រសារ ហើយគាត់អញ្ចើញនាយទៅក្នុងកម្មវិធីទទួលថេហ្វីននោះអែង។ជុងហ្គុកបែងចែកអារម្មណ៍ដូចជាមិនត្រូវទេពេលនេះ នាយក៏លួចសួរខ្លួនអែងថាតើនាយកំពុងតែគិតអ្វី??ហេតុអីស្រាប់តែចង់រៀបការជាមួយថេហ្វីន ហើយនៅសុខៗស្រាប់តែលែងចង់នៅក្បែរនាងទៅវិញ??ឬមួយនាយមានអ្នកដែលមកជំនួសកន្លែងរបស់ថេហ្វីនបានហើយ??
ពេលល្ងាចបានចូលមកដល់គ្រប់គ្នាមកជុំគ្នានៅផ្ទះរបស់ត្រកូលគីម ដោយមានការចូលរួមពីសំណាក់លោកស្រីចននិងលោកចនផងដែល ចំណែកឯលោកយាយរបស់ថេហ្វីនក៏មកដូចគ្នា។ហើយភ្ញៀវពិសេសដែលបានចូលរួមនៅថ្ងៃនេះគឺជុងហ្គុកនិងថេហ្យុងនោះអែង ពួកគេបណ្តើរគ្នាចូលមកក្នុហផ្ទះប្រៀបដូចជាប្តីប្រពន្ធពិតប្រាកដទាំងដែលដឹងនៅក្នុងចិត្តរៀងខ្លួនហើយថាធ្វើព្រោះតែតួនាទី...
ផាច់......!សំឡេងទះកំផ្លៀងបានបន្លឺឡើង ស្នាមម្រាមដៃប្រាំរបស់លោកស្រីគីមបានដាមជាប់នៅលើថ្ពាល់របស់ថេហ្យុង លោកស្រីគីមបានទះថេហ្យុហមួយកំផ្លៀងយ៉ាងខ្លាំងដៃព្រោះតែមិនពេញចិត្តដែលគេបញ្ចេញចរិតធ្វើដូចខ្លួនអែងជាប្រពន្ធស្របច្បាប់របស់ជុងហ្គុក ទាំងដែលគេដឹងហើយថាថេហ្វីនទៅវិញទេទើបជាប្រពន្ធរបស់នាយ។ទឹកមុខពោលពេញទៅដោយកំហឹងរបស់គាត់អាចសម្លាប់ថេហ្យុងបាននាពេលឥឡូវនេះ...
«អួយម៉ាក់...»ថេហ្យុងយកដៃខ្ទប់ថ្ពាល់របស់ខ្លួនអែងឈឺចាប់ស្អិតទ្រូង ដំបូងឡើយស្មានតែមានរឿងអីនៅសុខៗគាត់ក៏អូសគេចេញមកនៅពេលដែលឃើញវត្តមានរបស់គេដើរចូលមកជាមួុយនិងជុងហ្គុក...គេមិននឹកស្មានសោះថាម៉ាក់របស់គេទាញគេមកវាយបែបនេះ
«អែងកំពុងធ្វើស្អីហាស គីមថេហ្យុង»
«ខ្ញុំកំពុងធ្វើអីទៅម៉ាក់???ក្រែងម៉ាក់ហៅអោយពួកខ្ញុំមកអបអរកាលដែលបងស្រីត្រឡប់មកវិញមិនចឹង??»
«នៅធ្វើពើទៀតហេ៎??ម្ចាស់គេត្រឡប់មកវិញហើយតែអែងមើលទង្វើរបស់ខ្លួនអែងចុះសំញ៉ែងរឹកមើលតែអែងនៀកជាប្រពន្ធរបស់ជុងហ្គុក...អែងធ្វើបែបនេះ អែងមិនខ្វល់ពីចិត្តរបស់បងស្រីអែងបន្តិចទេហេ៎??»ស្តាប់សម្តីរបស់គាត់ចុះមួយម៉ាត់ណាក៏បារម្ភតែពីថេហ្វីនដែល និយាយរួមទៅគេគ្មាននៅក្នុងកែវភ្នែករបស់គាត់សូម្បីតែបន្តិចឡើយ...គេដូចជាធូលីតូចល្អិតដែលគ្មានសំណាងអោយម្តាយរបស់គេមើលឃើញពីគុណតម្លៃរបស់ខ្លួនឡើយ។
«សំណួរនេះខ្ញុំសួរម៉ាក់ទើបត្រូវ...ម៉ាក់ដែលខ្វល់ពីចិត្តខ្ញុំទេ??ខ្ញុំយ៉ាងមិចក៏ម៉ាក់មិនខ្វល់ដែលមែនទេ ម៉ាក់និយាយមួយម៉ាត់ណាក៏បងស្រី ពីរម៉ាត់ណាក៏បងស្រី ចុះខ្ញុំ??ខ្ញុំត្រូវរៀបការជំនួសគាត់ទាំងបង្ខំចិត្តម៉ាក់មិនខ្វល់សោះមែនទេថាខ្ញុំនៀកវាលំបាកប៉ុណ្ណា វាគ្រាំចិត្តប៉ុណ្ណា??»ថេហ្យុងរលីងរលោងចេញទឹកភ្នែកមកគ្រប់ពេលនៅពេលដែលរំលឹកដល់រឿងមួយនេះម្តងៗ វាប្រៀបដូចជាសុបិនអាក្រក់ដែលគេមិនដែលសូម្បីតែគិតថាវាអាចនឹងកើតមានឡើងចំពោះគេ
«វាជារឿងរបស់អែង បើលំបាកណាស់ក៏ដើរចេញទៅពេលនេះថេហ្វីនមកវិញហើយអែងអស់សិទ្ធហើយចង់ទៅស្លាប់ឯណាក៏ទៅ ទៅ»គាត់ប្រើសម្តីខ្លាំងៗដាក់ថេហ្យុងជាមួយនិងពាក្យសម្តីដែលមិនគួរនិយាយថែមទៀតផង
«ម៉ាក់ជាន់ឈ្លីបេះដូងខ្ញុំណាស់»
«យើងនិងជាន់អោយខ្ទេចបើអែងនៅតែធ្វើចរិតចង់ឈ្នះ ហើយចង់ដណ្តើមរបស់បងស្រីអែងទៀត»គាត់និយាយរួចក៏ដើរចេញទៅបាត់ គាត់និយាយថាគេចង់ឈ្នះបងស្រីរបស់គេ??កន្លែងណាដែលបញ្ជាក់នោះ??គេមិនដែលមានគំនិតបែបនេះសូម្បីតែម្តង មានតែថេហ្វីនទេដែលនាងគិតបែបនេះ នាងមិនដែលចង់ចាញ់ថេហ្យុហឡើងគ្រប់យ៉ាងគឺនាងត្រូវតែល្អជាង ឡូយជាង និងមានសំណាងជាងថេហ្យុងគ្រប់រឿងទាំងអស់។
«បើខ្ញុំមិនអាណិតលោកប៉ានិងលោកយាយទេខ្ញុំចាកចេញពីទីនេះយូរមកហើយ»ថេហ្យុងសម្រូតខ្លួនចុះក្រោមអង្គុយយំហើយយកដៃទាំងទ្វេរបស់ខ្លួនមកខ្ទប់ទ្រូងខាងឆ្វេងព្រោះវាឈឺពេកហើយ ឈឺហួសកម្រិតដែលអាចទៅទ្រាំបានហើយ។
VOCÊ ESTÁ LENDO
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
