«ជុងហ្គុក...»សំឡេងមួយបានស្រែកហៅជុងហ្គុកទើបធ្វើអោយនាយបង្អាក់ដំណើរភ្លាមៗ
«យ៉ាងមិចហេ៎ថេហ៍???»ជុងហ្គុកក្រឡេកមកមើលក៏ឃើញថាថេហ្យុងកំពុងតែឈរឪបពោះមិនដឹងជាកើតអ្វីទេ...តែមុននេះឃើញថាមិនអីទេមិចក៏នៅសុខៗស្រាប់តែបែបនេះ??ដូច្នេះហើយទើបនាយមិនអាចបណ្តោយអោយថេហ្យុងនៅតែបែបនេះទេទើបប្រញាប់រត់ទៅមើលភ្លាមៗ
«ខ្ញុំ...ខ្ញុំដូចជាចុកពោះណាស់ ហ៊ឹក ហ៊ឹកចុកណាស់(សុំទោសផងតែដើម្បីបងស្រីខ្ញុំត្រូវតែធ្វើបែបនេះ)»ថេហ្យុងនិយាយពាក្យប៉ុន្មានម៉ាត់ចុងក្រោយនេះទាំងមានអារម្មណ៍ថាខុសគេមិនគួរកុហកជុងហ្គុកនោះទេតែស្ថានភាពបែបនេះគេក៏មិនអាចបណ្តោយអោយជុងហ្គុកឡើងទៅឃើញបងស្រីរបស់ខ្លួននៅជាមួយផ្សេងបានដែល។
«ចាំបងជូនអូនទៅមន្ទីរពេទ្យ»ជុងហ្គុកបញ្ចេញទឹកមុខស្លន់ស្លោព្រោះភ័យពេកនាយមិនដែលឃើញថេហ្យុងឈឺដល់ថ្នាក់យំបែបនេះទេ ដូច្នេះទើបនាយជឿលើថេហ្យុងទាំងស្រុងដោយគ្មានការសង្ស័យអ្វីទាំងអស់។
«ហ៊ឹក ហ៊ឹកឈឺណាស់»ថេហ្យុងនៅតែស្រែកយំទើបជុងហ្គុកប្រញាប់យកគេទៅមន្ទីរពេទ្យ។ពេលទៅដល់គ្រូពេទ្យពិនិត្យអាការៈរួចហើយឃើញថាគេមិនបានកើតអីទេគាត់ក៏សង្ស័យតែថេហ្យុងក៏តែនិយាយថាឈឺពោះចំណែកជុងហ្គុកវិញភ័យសឹងស្លាប់ទៅហើយមានដឹងទេ។បន្ទាប់ពីពិនិត្យរួចឃើញថាមិនអីទេតែថេហ្យុងនៅតែយំស្រែកថាឈឺដដែលទើបគ្រូពេទ្យអោយសម្រាកនៅមន្ទីរពេទ្យសិនខ្លាចក្រែងមានអ្វីខុសប្រក្រតីព្រោះអាការៈឈឺឥតហេតុផលបែបនេះវាអាចមកពីអ្វីផ្សេងៗដែលពិនិត្យមិនទាន់ឃើញច្បាស់។
«អូនមិនអីទេហេ៎??»ជុងហ្គុកអង្គុយនៅក្បែរគ្រែដែលថេហ្យុងកំពុងតែគេងនោះហើយចាំអង្អែលដៃគេថ្នមៗ
«ខ្ញុំមិនអីទេ...»
«អូនឃ្លានទេ...»
«អឹម...»
«ចឹងអូនចង់ញ៊ាំអី'???ចាំបងអោយគេទៅទិញអីអោយអូនញ៊ាំ»
«ញ៊ាំមាន់បំពងបានទេ??»នៅសុខៗស្រាប់តែឃ្លានមាន់បំពងទើបសុំនាយភ្លាមៗហើយនៅធ្វើភ្នែកម៉ក់ៗគួរអោយស្រលាញ់ដាក់នាយទៀត
«ហៃយ៉ាអូនគិតអីនឹង...ខ្លួនកំពុងឈឺផងញ៊ាំបបរទៅ»
«មិញសួរគេថាញ៊ាំអីដល់គេចង់ញ៊ាំមាន់បំពងមិនអោយគេញ៊ាំ»ថេហ្យុងធ្វើជាងក់ងរតែមិនដឹងថាបានផលឬអត់ទេ មានតែសាកសិន។គេបានបង្វែរខ្លួនទៅម្ខាងមិនអោយជុងហ្គុកឃើញមុខគេទេ
ESTÁS LEYENDO
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
