ភាគទី10:បាន..យើងសម្រេចបំណងអែងទៅចុះ

3.8K 177 5
                                        

កាលពីយប់មិញថេហ្វីនមិនបានត្រឡប់មកផ្ទះវិញឡើយព្រោះនាងនៅសប្បាយជាមួយមិត្តភក្តិចាស់ៗរបស់នាងអោយបានអស់ចិត្តសិនអ្វីដែលសំខាន់មិត្តរបស់ថេហ្វីសុទ្ធតែដឹងថាថេហ្យុងបានមករៀបការជំនួសនាងថែមទៀតផង។ទៅជួបគ្នាលើកនេះនាងកាន់តែខឹងស្អប់ថេហ្យុងលើសដើមព្រោះមិត្តរបស់នាងសុទ្ធតែនិយាយថាអោយប្រយត្ន័ប្រយែងប្អូនរបស់នាងបន្តិចទៅមើលគេដូចជាគ្មានបំណងល្អជាមួយនិងនាងឡើយ។ពួកគេថែមទាំងបានប្រាប់ថេហ្វីនថាថេហ្យុងមានបំណងចង់ដណ្តើមជុងហ្គុកចេញពីនាងថែមទៀតផង។ពេលមកដល់ផ្ទះវិញថេហ្វីនដើរចូលទៅខាងក្នុងបំណងចង់ឡើងទៅបន្ទប់ដែលនាងសម្រាកព្រោះនៅទីនេះមានបន្ទប់ដល់ទៅបីឯណោះ។បន្ទប់ថ្មីនោះទើបតែរៀបចំពេលថេហ្វីនមកនោះអែង ធូលីក៏ច្រើនទម្រាំតែធ្វើរួចនាងធុញសឹងស្លាប់តែនៅមិនទាន់អាចគេងបាននៅឡើយទេ ចឹងថ្ងៃនេះនាងនិងនិយាយជាមួយនិងជុងហ្គុកអំពីកន្លែងគេងរបស់នាង។ថេហ្វីនមកដល់នាងក៏បានជួបជាមួយនិងជុងហ្គុកល្មម នាយកំពុងតែត្រៀមញ៊ាំអាហារពេលព្រឹក ដូច្នេះនាងក៏ប្រញាប់ចូលទៅរួមតុជាមួយនិងជុងហ្គុកភ្លាមៗ។
«អរុណសួរស្តីបងសម្លាញ់...»
«នាងទើបមកពីណា??មិចក៏យប់មិញមិនមកផ្ទះ??»ជុងហ្គុកមិនចង់ដេញដោលទេតែនាយក៏គិតពីមុខមាត់របស់ខ្លួនដូចគ្នាគ្រប់គ្នាសុទ្ធតែដឹងថានាងជាប្រពន្ធរបស់នាយមិនមែនថេហ្យុងឡើយចុះបើគេយកទៅនិយាយនោះ??មុខមាត់មិនសំខាន់ទេ តែនាយមិនចង់លឺពាក្យថានាយជាអាវែកនោះទេ ប្រពន្ធដើរលេងយប់មិនចូលផ្ទះមិនដឹងថាទៅពាក់ពន្ធ័ច្រឡូកច្រឡំនិងអ្នកណាខ្លះមកឬអត់ទេ។
«គឺ...គឺអូនទៅជួបជុំមិត្តចាស់ព្រោះខានជួបគ្នាយូរ»
«ដល់ថ្នាក់ មិនចូលផ្ទះ??»
«គឺ...»
«មិនបាច់និយាយអ្វីច្រើនទេ តែខ្ញុំសុំដាស់តឿននាងទៅចុះខ្ញុំមិនខ្វល់ទេនាងចង់ធ្វើអីទេ វាជារឿងរបស់នាងតែបើនាងចង់រស់នៅទីនេះចឹងកុំអោយមានរឿងដល់ខ្ញុំ ត្រូវចាំខ្ញុំមិនយកកេរ្តិ៍ឈ្មោះរបស់ខ្ញុំទៅបោះបង់ចោលទទេៗនោះទេ»ជុងហ្គុកនិយាយរួចក៏ងើបចេញលែងញ៊ាំអាហារពេលព្រឹកអីទៀតហើយម្តងនេះថេហ្វីនគ្មានឪកាសបាននិយាយរឿងបន្ទប់គេងជាមួយជុងហ្គុកឡើយចឹងមានតែ......
    ថេហ្យុងក៏បានចុះមកចំពេលដែលជុងហ្គុកដើរចេញទៅល្មម នាយសម្លឹងមុខគេទាំងក្រសែរភ្នែកអាក្រក់និងពិបាកមើលបំផុតហើយ។ថេហ្យុងទើបតែចុះមកព្រោះមុននេះថេហ្យុងឡើងទៅប្តូរសម្លៀកបំពាក់បន្ទាប់ពីចម្អិតអាហារអោយជុងហ្គុករួចរាល់។
«កើតឆ្កួតស្អី...មុខបែបនេះខ្ញុំទេដែលគួរតែធ្វើដាក់លោកនោះ»ថេហ្យុងធ្វើមុខជ្រេញជាមួយនិងភ្នែកហើមរបស់ខ្លួនព្រោះយប់មិញគេយំសឹងលេចផ្ទះទៅហើយតែកោតតែព្រឹកឡើងងើបមកធម្មតាដូចគ្នារឿងអីកើតឡើងចឹង។
«ហីយ៉ាម្នាក់ទៀតហើយឬ??គូរព្រេងព្រះប្រទានអោយច្បាស់ក្រឡែតតែម្តង»ថេហ្យុងចុះម្ខាងក្រោមហើយក៏ដើរទៅបន្ទប់ញ៊ាំអាហារក៏ត្រូវថេហ្វីនធ្វើមុខងាប់ដាក់ហើយក៏សម្លក់គេបន្តិចមុននិងឡើងទៅខាងលើតែ...ឡើងទៅបានតែបន្តិចនាងក៏ងាកមកនិយាយជាមួយនិងថេហ្យុងវិញ...
«អែងឡើងមកនេះជាមួយយើង...»ថេហ្វីនហៅថេហ្យុងហើយនាងក៏ប្រញាប់ឡើងទៅខាងលើ
«ឆាប់យករបស់របររបស់យើងទៅដាក់បន្ទប់របស់ជុងហ្គុកទៅ»នាងសម្រេចចិត្តដោយខ្លួនអែងដោយមិនបានឆ្លងកាត់ជុងហ្គុកអីបន្តិចឡើយ
«ហេតុអីបងមិនយកទៅដោយខ្លួនអែង»
«យ៉ាងមិចយើងប្រើអែងមិនបានទេឬ??»ថេហ្វីនចាប់កញ្ឆក់ដៃរបស់ថេហ្យុងអោយចូលមកជិតនាងហើយក៏ច្របាច់ខ្លាំងៗថែមទៀតផង
«ខ្ញុំមិនហ៊ានចូលបន្ទប់គេទេ បើគ្មានការអនុញ្ញាតពីគេនោះ»ថេហ្យុងពិតជាមិនហ៊ានពិតមែនជុងហ្គុកកាចដូចជាខ្លាយ៉ាងមិចថែមទាំងគ្មានហេតុផលទៀតផង គេមិចនិងហ៊ានធ្វើអីផ្តេសផ្តាសដោយគ្មានការអនុញ្ញាតពីនាយនោះ
«បន្ទប់ប្តីរបស់យើងក៏ដូចជាបន្ទប់របស់យើងដែលចាំបាច់អីត្រូវមានការអនុញ្ញាតអោយតែមានយើងបញ្ជាអែងក៏ប្រញាប់ធ្វើទៅឬចង់អោយយើងប្រាប់ម៉ាក់??»ថេហ្វីនយកម៉ាក់របស់ពួកគេមកគម្រាមថេហ្យុងទៀតហើយព្រោះរាល់លើកពេលថេហ្យុងមិនស្តាប់សម្តីរបស់នាង នាងតែងតែលើកយកគាត់មកពាក់ពន្ធ័ជាមួយនិងរឿងរបស់ពួកគេដែរ ហើយរាល់លើកអោយតែបែបនេះម៉ាក់របស់ពួកគេនិងវាយថេហ្យុងហើយមិនអោយគេញ៊ាំអាហារឡើយនោះជាលទ្ធផលដែលគេមិនព្រមធ្វើតាមសម្តីរបស់ថេហ្វីន។ថេហ្យុងតែងតែខ្លាចនូវពាក្យគម្រាមនេះគ្រប់ពេលរហូតដល់ឥឡូវក៏គេនៅតែខ្លាចដែរ ព្រោះម៉ាក់របស់គេអាចធ្វើរឿងដែលគេនឹកស្មានមិនដល់ច្រើនណាស់។
«ឆាប់ធ្វើទៅនៅសម្លឹងស្អីទៀត»ថេហ្វីនសម្លត់ថេហ្យុងហើយក៏ដើរចេញម្ខាងទៀតនៃបន្ទប់នោះ។ចំណែកថេហ្យុងមិនចង់គិតច្រើនទេក៏ប្រញាប់ប្រមូលឥវ៉ាន់របស់ថេហ្វីនទៅដាក់នៅបន្ទប់របស់ជុងហ្គុក តែមិនត្រឹមតែយកទៅដាក់ទេនាងថែមទាំងអោយថេហ្យុងជួយរៀបចំសម្លៀកបំពាក់របស់នាងដាក់ចូលទូរបស់ជុងហ្គុកទៀតផង។គិតទៅមើលថានាងហ៊ានកម្រិតណា...នាងមិនស្គាល់អ្វីដែលហៅថាកំហឹងរបស់ចន ជុងហ្គុកឡើយដូច្នេះទើបនាងហ៊ានយ៉ាងនេះ។រាល់ដងកំហឹងដែលជុងហ្គុកបញ្ចេញដាក់ថេហ្យុងត្រឹមតែមួយភាគតូចតែប៉ុណ្ណោះតែនៅមានច្រើនទៀតដែលពួកគេមិនអាចនឹកស្មានដល់នោះទេ។
ទម្រាំតែរៀបរួចរាល់ថ្ងៃក៏ជ្រេបាត់ទៅហើយ ថេហ្យុងហត់ទាំងកាយហត់ទាំងចិត្តរៀបផងរងការស្តីបន្ទោសផងស្តីថាអោយគេដូចជាអ្នកបម្រើ។មើលទៅនាងដូចជាមិនបានចាត់ទុកថេហ្យុងគឺជាប្អូនរបស់នាងទេមើលទៅ បើសិនជាថេហ្យុងគ្មានមុខមាត់ដូចនាងទេ ក៏ប្រហែលជាថេហ្យុងគ្រាន់តែជាកូនចញ្ចើមដែលគាត់រើសមកចិញ្ចឹមតែប៉ុណ្ណោះ។រាល់ថ្ងៃថេហ្យុងតែងតែគិតមករហូតថាតើគេជាកូនបង្កើតរបស់គ្រួសារមួយនេះមែនឬមិនមែន តែការសង្ស័យរបស់គេតែងតែមានអ្វីមកសំអាងរហូតថាគេជាកូនរបស់គ្រួសារគីមព្រោះតែមុខមាត់និងឈាមរបស់គេគឺដូចជាថេហ្វីនបេះដាក់តែម្តង។ប៉ុន្តែមានឃ្លាមួយដែលគេតែងតែគិត...គេនិងបងស្រីរបស់គេប្រៀបដូចជាឡានពីរគ្រឿងដែលលក្ខណៈដូចគ្នា ហើយម្តាយរបស់គេទិញមកនោះគឺគេជាឡានមួយគ្រឿងដែលទិញមកទុកសម្រាប់រុះរើលប្តូរផ្លាស់សម្រាប់ឡានមួយគ្រឿងទៀតពេលឡាននោះមានបញ្ហាតែប៉ុណ្ណោះអែង នោះហើយជាជីវិតគេចឹងគឺរាល់ពេលដែលថេហ្វីមានបញ្ហាគឺថេហ្យុងនេះហើយជាអ្នកចេញដោះស្រាយ រុះរើលនិងជួសជុលជំនួសគ្រប់ពេល។
ថេហ្យុងបានគេងលង់លក់បានបន្តិចហើយក៏ចុះមកចម្អិតអាហារអោយជុងហ្គុកតាមទម្លាប់នោះអែងតែ...ថ្ងៃពេលគេចុះមកដល់ខាងក្រោមក៏ឃើញថាថេហ្វីនធ្វើម្ហូបរួចរាល់អស់ទៅហើយ...តែនាងចេះធ្វើម្ហូបដែលឬ??
«បងស្រី...»
«យ៉ាងមិចភ្ញាក់ផ្អើលដែលឃើញយើងចេះធ្វើម្ហូប...ឬមួយអែងគិតថាមានតែអែងទេដែលចេះយកចិត្តទុកដាក់ជាមួយប្តីគេ??យើងក៏ចេះដែល»ថេហ្វីននិយាយជាមួយនិងភាពអំណួតទាំងដែលម្ហូបទាំងអស់នេះនាងទិញគេស្រាប់នោះទេ គិតថាព្រះនាងម្ចាស់ដូចជានាងដែលចូលចង្រ្កានដែរឬ??
«ន័យរបស់ខ្ញុំមិនមែនបែបនោះទេ»
«ពីពេលនេះទៅអែងមិនបាច់ធ្វើស្អីទេ...ហើយប្រញាប់ចេញពីទីនេះកាន់តែឆាប់កាន់តែល្អយើងនិងសប្បាយចិត្តបើយើងមិនបានឃើញមុខអែង»
«ខ្ញុំក៏មិនចង់នៅទីនេះដែលបងក៏ដឹង»
«មាត់ផ្សេងចិត្តផ្សេង យើងជឿងជាក់អែងមិនបានទេបែកគ្នាយូរដែលហើយអែងពូកែលាក់ពុតណាស់»
«ខ្ញុំអត់ទេ»ថេហ្យុងប្រកែកព្រោះមិនចង់អោយនាងយល់ខុសចំពោះចេតនារបស់គេឡើយ គេមិនដែលលាក់ពុតដាក់អ្នកណាឡើយគេគឺស្អាតស្អំថែមទាំងស្មោះត្រង់ថែមទៀតផង។
«ចាំទុកណា អែងត្រឹមតែជាស្រមោលរបស់យើងតែប៉ុណ្ណោះ អែងគ្មានរូបរាងពិតប្រាកដណាមួយដើម្បីអាចឈ្នះយើងបានឡើយ តួជំនួសនៅតែជាតួជំនួសទោះអែងខំប្រឹងដល់ស្លាប់ខ្លួនក៏បានត្រឹមតែប៉ុណ្នឹងព្រោះអែងអត់មានសំណាងខ្លួនអែង ចឹងយើងមិនបន្ទោសព្រេងវាសនាទេ»នាងនិយាយរួចក៏ក្រវាសសក់ដើរចេញទៅអង្គុយចុចទូរសព្ទ័ធ្វើមិនដឹងរងចាំជុងហ្គុកត្រឡប់មកពីធ្វើការវិញ ខុសពីថេហ្យុងដែលកំពុងតែឈរតូចចិត្តជាមួយនិងវាសនារបស់ខ្លួន។
    ល្ងាចបន្តិចជុងហ្គុកត្រឡប់មកផ្ទះវិញជាមួយនិងមុខស្មើធេងតានទម្លាប់របស់នាយ។ពេលចូលមកដល់ក៏បានជួបជាមួយនិងថេហ្វីនដែលកំពុងតែអង្គុយចាំនាយល្មម។ថេហ្វីនរត់ទៅទទួលជុងហ្គុកហើយក៏មានបំណងចង់យកឯកសារមួយចំនួនចេញពីដៃរបស់នាយតែនាយមិនព្រមហើយក៏កញ្ឆក់ទៅម្ខាងថែមទៀតផង។
«កុំប៉ះ...»
«អូនសុំទោស...តែជុងហ្គុកហា៎អូនបានធ្វើម្ហូបទុកសម្រាប់បងរួចរាល់ហើយសុទ្ធតែជារបស់ដែលបងចូលចិត្ត ចឹងបងទៅផ្លាស់សម្លៀកបំពាក់ទៅ»
«ខ្ញុំញ៊ាំអីរួចហើយ»នាយនិយាយថានាយញ៊ាំអីរួចហើយទាំងដែលនាយនៅមិនទាន់បានញ៊ាំអីនៅឡើយទេ...ហេតុអី??ព្រោះអាហារមួយពេលនេះថេហ្យុងមិនមែនជាអ្នកធ្វើហើយនាយក៏ដឹងដូចគ្នាថាថេហ្វីនមិនចេះធ្វើម្ហូបឡើយចឹងគ្មានផ្លូវដែលនាងអាចធ្វើម្ហូបអោយនាយញ៊ាំបាននោះទេ។
«តែ...»
«ខ្ញុំមិនចូលចិត្តនិយាយច្រំដែរទេ...ជៀសផ្លូវ»ជុងហ្គុកឡើងទៅបន្ទប់របស់នាយហើយក៏...
«គីម ថេហ្វីន...អ្នកណាអនុញ្ញាតអោយនាងយករបស់របររបស់នាងមកដាក់នៅបន្ទប់របស់ខ្ញុំ»ជុងហ្គុកចុះមកវិញយ៉ាងលឿននៅពេលដែលនាងបម្រុងនិងយកសម្លៀកបំពាក់សម្រាប់ប្តូរទៅហើយក៏ឃើញថាមានសម្លៀកបំពាក់របស់មនុស្សស្រីឡើងណែនពេញទូរបស់នាយតែម្តងជាពិសេសនៅលើតុគ្រឿងក្រអូបរបស់នាយក៏មានគ្រឿងតែងខ្លួនរបស់មនុស្សស្រីដែរ...
«គឺ...»
«ខ្ញុំសួរថាអ្នកណាអនុញ្ញាតអោយនាងធ្វើបែបនេះ នាងហ៊ានពេកហើយ គីម ថេហ្វីន»ជុងហ្គុកចូលទៅចាប់ទាញដៃរបស់នាងអោយចូលមកកាន់តែកៀកជាមួយនិងនាយហើយក៏ច្របាច់ត្រង់កន្លែងនោះខ្លាំងៗ...ដៃទន់ៗរបស់ថេហ្វីនក៏ប្រែទៅជាឈឺហើយក្រហមឡើងជាំខ្មៅ មួយរំពេចតែម្តង ក្នុងខណៈពេលនេះនាងភ័យឡើងញ័រខ្លួនទៅហើយ ពេលនេះនាងដឹងថាហើយហេតុអីបានជាថេហ្យុងមិនហ៊ានចូលក្នុងបន្ទប់របស់ជុងហ្គុកនោះ។
«ជាថេហ៍...ថេហ្យុង...ថេហ្យុងបានយករបស់ របស់អូនទៅដាក់នៅក្នុងបន្ទប់របស់បង ហ៊ឹក ហ៊ឹកអូនសុំទោសអូនមិនបានដឹងរឿងអ្វីទេជុងហ្គុកកំហុសនោះគឺមកពីថេហ្យុងនោះទេ»ថេហ្វីនយំរហេមរហាមហើយក៏ប្រញាប់ទម្លាប់កំហុសមួយនោះទៅអោយថេហ្យុងតែមកម្តង
«ហ៊ឹក ហ៊ឹកអូនឈឺ..អូនឈឺណាស់បងលែងអូនទៅអូនមិនដឹងអីទេ បើបងចង់បន្ទោសបងបន្ទោសថេហ្យុងទៅហ៊ឹក ហ៊ឹក»មើលចុះ តើនាងអាត្មានិយមកម្រិតណា នាងហ៊ានទម្លាក់កំហុសទៅអោយថេហ្យុងទាំងដែលនាងជាអ្នកចង់ធ្វើរឿងនេះដោយខ្លួនអែងតើនាងជាបងស្រីរបៀបណាទៅ??
«ហឺស...ប្រូស...»ជុងហ្គុករុញអោយនាងដួលមួយទំហឹងដៃរបស់មនុស្សប្រុសតែម្តង...ហើយនាយក៏ប្រញាប់ទៅរកថេហ្យុងភ្លាមៗដោយមិនបានគិតច្រើននោះទេនាយពិតជាខឹងណាស់នៅពេលមាននរណាម្នាក់ធ្វើអីរំលងក្បាលនាយដូច្នេះដូចជាពេលនេះចឹងថេហ្យុងបែរជាហ៊ានយករបស់របររបស់ថេហ្វីនទៅដាក់នៅក្នុងបន្ទប់របស់នាយដោយគ្មានប្រាប់នាយមួយម៉ាត់ តើគេកំពុងតែចាត់ទុកនាយជាស្អីទៅ??
គ្រាំង...ជុងហ្គុកបានធាក់ទ្វារបន្ទប់របស់ថេហ្យុងមួុយទំហឹងដោយមិនបានគោះទ្វារអ្វីទាំងអស់ព្រោះកំហឹងរបស់នាយពេលនេះវាពុះកញ្ជ្រោលឡើងដល់រាប់រយអង្សារសេឯណោះ។
«គីម ថេហ្យុង...»
«អួយ...លោកកើតស្អីទៀតហើយ»ថេហ្យុងភ្ញាក់មិនស្ទើរទេដែលនៅសុខៗនាយស្រាប់តែចូលមកបែបកម្រោលចូលបែបនេះ
«ហេតុអីអែងយករបស់របរថេហ្វីនទៅដាក់នៅក្នុងបន្ទប់របស់យើង»
«គឺគាត់ជាអ្នកអោយខ្ញុំយកទៅដាក់ដោយខ្លួនអែង»
«កុំចោទគ្នាទៅវិញមកទៅមក»ទឹកមុខរបស់ជុងហ្គុកពេលនេះសូម្បីតែសម្លឹងក៏ថេហ្យុហមិនហ៊ានដែលព្រោះនាយកាចពេកហើយ ទឹកមុខត្រជាក់ស្រឹបរបស់នាយជាមួយនិងកំហឹងដែលពោលពេញទៅដោយកម្តៅនោះធ្វើអោយថេហ្យុងខ្លាចមិនចាញ់ថេហ្វីនទេ។
«ខ្ញុំមិនបានចោទអ្នកណាទេ តែវាជារឿងពិត នែលោកលែងខ្ញុំទៅបានទេបាក់ដៃខ្ញុំឥឡូវហើយ»ថេហ្យុងកាន់តែរើលនាយកាន់តែកាន់ជាប់លើសដើមម្តងណាក៏បែបនេះដែលអោយតែនាយខឹងដៃរបស់ថេហ្យុងមិនដែលម្តងណាមិនឈឺនេះទេ ពេលខ្លះកន្លែងចាស់មិនទាន់ជាក៏ចូលដល់កន្លែងថ្មី ថ្ងៃខ្លះទៀតវាច្រំដែលនៅកន្លែងចាស់នឹងតែម្តង។
«ហេតុអីអែងស្តាប់សម្តីរបស់នាងម្ល៉េះ បើនាងអោយអែងទៅស្លាប់អែងក៏ទៅមែនទេ??»
«វាមិនដូចគ្នាទេ...តែហេតុអីលោកចាំបាច់ខឹងអីដល់ថ្នាក់នេះបើជាប្តីប្រពន្ធនិងគ្នាហេតុអីនៅបន្ទប់ជាមួុយគ្នាមិនបាន»ថេហ្យុង
«ចឹងអែងទៅវិញជាមួយយើងទៅ យើងក៏ចុះអ៉ីតាស៉ីវិលជាមួយអែងរួចហើយចឹងចាំមើលថាតើថេហ្វីននិងគិតយ៉ាងមិច»
«អត់ទេលោកធ្វើចឹងមិនបានទេណា ហើយក៏មិនអាចអោយគាត់ដឹងថាយើងចុះអ៉ីតាស៉ីវិលជាមួុយគ្នាដែរ»
«ក្រែងអែងថាជាប្តីប្រពន្ធគួរតែនៅបន្ទប់រួមគ្នានោះអី»ជុងហ្គុកក៏នៅតែបន្តចាប់ដៃរបស់ថេហ្យុងដដែល
«ខ្ញុំមិនសម្តៅដល់រឿងរវាងយើងនោះទេ ថ្ងៃនោះលោកក៏បានសន្យាដូចគ្នាថាបើខ្ញុំចុះអ៉ីតាស៉ីវិលជាមួយលោក លោកនិងមិនធ្វើអោបងស្រីរបស់ខ្ញុំឈឺចាប់ទេ»
«ដើម្បីនាងអែងលះបង់ថ្នាក់នេះ??»
«ខ្ញុំលះបង់រហូតមកហើយ»
«ចឹងបាន យើងនិងសម្រេចបំណងរបស់អែងចុះចាប់ពីថ្ងៃនេះទៅអែងនិងបានឃើញថាថេហ្វីនមានក្តីសុខកម្រិតណា»ជុងហ្គុកនិយាយហើយក៏រុញថេហ្យុងទៅលើគ្រែរបស់គេខ្លាំងៗហើយក៏ដើរចេញទៅបាត់ទាំងកំហឹងលើសដើមអាចថាគុណនិងដប់ទេដឹង??តែហេតុអីនាយកាន់តែខឹង...ព្រោះនាយក៏ឃើញថាហើយថេហ្យុងលះបង់កម្រិតណាចំពោះថេហ្វីនគេមិនរឹងមាំមិនចេះធ្វើអ្វីដើម្បីខ្លួនអែងសោះយកអ្នកដទៃជាធំគ្រប់ពេល ជាពិសេសគេគ្មានប្រតិកម្មអ្វីសោះថែមទាំងចង់អោយនាយនិងថេហ្វីនបាននៅជាមួយគ្នាថែមទៀតផង មើលទៅគេដូចគ្មានអារម្មណ៍ល្អៗចំពោះនាយសោះ ខុសឆ្ងាយពីនាយដែលកំពុងតែច្របូលច្របល់ជាមួុយនិងអារម្មណ៍របស់ខ្លួនបែងចែកមិនដឹងថាគួរតែធ្វើបែបណានោះទេ នាយបែងចែកមិនត្រូវទេថាតើនាយកំពុងតែមានអារម្មណ៍ល្អៗជាមួយនឹងថេហ្យុងមែនឬអត់??

____________
មកបែបយប់ៗ😭ឆ្លៀតបានប៉ុណ្នឹងចឹងកុំភ្លេចខមិនណា🫶🏻

ភ្លោះជំនួសស្នេហ៍ (ចប់)Where stories live. Discover now