ក្រោយបញ្ចប់ភារៈកិច្ចការងាររៀងខ្លួនហើយក៏ដល់ម៉ោងទៅផ្ទះល្មម ថ្ងៃនេះថេហ្យុងចង់ទៅមើលកុនទើបជុងហ្គុកនាំភរិយាជាទីស្រលាញ់ទៅមើលដោយគ្មានការប្រកែកសូម្បីតែបន្តិចទេ និយាយរួមទីតាំងពីស្រលាញ់យល់ចិត្តគ្នាមកទោះថេហ្យុងចង់បានពិភពលោកទាំងមូលនេះទៀតក៏នាយព្រមអោយទៅគេដែរពេលខ្លះចង់អោយពិភពលោកមួយនេះមានតែពួកគេ2នាក់ ស្តាប់មើលទៅដូចជាមិនអាចទៅរួចទេតែពិភពលោករបស់អ្នកមានស្នេហាគឺនៅពេលដែលដៃគូររបស់យើងយកចិត្តទុកដាក់ជាមួយនឹងយើងគ្រប់កាលៈទេសៈមិនអាចទោះក្នុងស្ថានភាពអាក្រក់យ៉ាងណានោះទេ នេះហើយហៅថាពិភពលោកមួយនេះមានតែយើង2នាក់។ទៅមើលកុនលើកនេះថេហ្យុងជាអ្នកជ្រើសរឿងគេចង់មើលរឿងខ្មោចតែគេខ្លាចប៉ុន្តែ...
«ទៅមើលអូនសម្លាញ់ កុំរុញរាអីមានបងនៅទីនេះហើយតាស»មែនហើយគ្មានអីត្រូវបារម្ភបើទេមានប្តីនៅទីនេះមួយទាំងមូលទៅហើយ ស្តាប់ហើយសូម្បីតែstaffក៏ញញឹមម្នាក់អែងដែរ
«តែអូនខ្លាចគេងមិនលក់»
«បងនឹងឪបអូនរហូតដល់គេងលក់ baby»
«ខ្ញុំប្រហែលជាត្រូវកាត់ជើងព្រោះអ្នកទាំង2ហើយ»staffគ្រាន់តែលឺក៏បន្លឺឡើងហេតុអីក៏គូរស្នេហ៍មួយគួរនេះផ្អែមល្ហែមយ៉ាងនេះ
«ហៃយ៉ាកំប្លែងពេកហើយ»ថេហ្យុងសើចលែងសមហើយពេលនេះមានតែអៀនមួយមុខគត់។បន្ទាប់ពីផ្អែមល្ហែមធ្វើអោយគេច្រណែនហើយនោះថេហ្យុងក៏សុខចិត្តមើលរឿងខ្មោចតាមចង់ដែរគេចង់។ដូចដែលបានដឹងចឹងថាគេខ្លាចខ្មោច តែបើខ្លាចតើវាយ៉ាងមិចគេមានប្តីគេនៅចាំឪបហីតាសគ្មានអ្វីគួរអោយខ្លាចទេ។ត្រឹមឪបប្រហែលជាមិនអីទេតែនេះបញ្ចុកpopcornគ្នាទៀតលោកអើយលោកមិនអាណិតខ្មោចក្នុងscreenទេឬយ៉ាងមិច???
បន្ទាប់ពីមើលរឿងរួចនោះពួកគេក៏ត្រឡប់មកញ៊ាំអីជាមួយគ្នាពេលកំពុងតែដើរទៅរកអីញ៊ាំសុខៗក៏ជួបជាមួយនឹងអ្នកដែលធ្លាប់ស្គាល់គ្នាកាលពីមុន នោះគឺជាមិត្តកាលនៅវិទ្យាល័យជាមួយនឹងជុងហ្គុកម្នាក់នោះរៀងតូចស្តើងជាប្រភេទអូមេហ្គាដែលស្រលាញ់ប្រុសដូចគ្នា មុខមាត់cuteៗគួរអោយស្រលាញ់ណាស់។
«ជុង...??នេះជាជុងហ្គុកត្រូវទេ??»វូជីប្រញាប់ចូលមករាក់ទាក់ ហើយម្នាក់នេះឈ្មោះថាលី វូជី
«វូជី...ខានជួបគ្នាយូរហើយ»ជុងហ្គុកងាកមើលទៅវូជីទាំងញញឹម នាយញញឹមស្រស់ណាស់ធ្វើអោយអ្នកកម្លោះតូចទប់ចិត្តមិនបានទេ
«ពិតជាល្អណាស់ ដែរយើងបានជួបគ្នានៅទីនេះ»
«ត្រូវហើយ...»ជុងហ្គុកគិតតែពីញញឹមដាក់គេមិនឈប់សោះ
«ចុះនេះជាអ្នកណាជុង...»
«ជា...»
«ខ្ញុំឃ្លានហើយ»ថេហ្យុងនិយាយស្មើមុខស្មើក្រោយបែបមិនសូវពេញចិត្ត ដោយសារតែថេហ្យុងកាត់សម្តីរបស់ជុងហ្គុកបែបនេះហើយទើបនាយមិនបានណែនាំអ្វីសោះដល់វូជី
«ចឹងបើមិនយល់ទាស់ទេយើងទៅញ៊ាំអីជុំគ្នាទៅ»វូជីរហ័សស្នើរសុំភ្លាមៗព្រោះគេក៏ចង់រួមអាហារជាមួយជុងហ្គុកដែរព្រោះខានជួបគ្នាយូរហើយ ណាមួយគេក៏ធ្លាប់???ធ្លាប់អី??
«okបានតាស...»ស្អីគេយកព្រមនឹងគេហា៎ទាំងដែលមិនសួរនាំប្រពន្ធមួយម៉ាត់សោះ...ក្រោយមកពួកគេក៏ញ៊ាំអាហារជាមួយគ្នាជុងហ្គុកទទួលបានការignoreថេហ្យុងខ្លាំងណាស់គេមិនព្រមនិយាយរកនាយទេគិតតែពីញ៊ាំ ហើយអាហារដែរជុងហ្គុកចាប់អោយគេមិនព្រមញ៊ាំដាច់ខាត ចំណែកវូជីវិញចាប់អារហារអោយជុងហ្គុកមិនឈប់ទេ។នេះហើយជាអ្វីដែលថេហ្យុងមិនពេញចិត្ត គេមិនបានប្រច័ណ្ឌស្អីទេគ្រាន់តែមិនចង់អោយនរណាមកយកចិត្តទុកដាក់ជាមួយនឹងប្តីគេបែបនេះឡើយ វាគួរអោយខឹង។ក្រោយបញ្ចប់ការញ៊ាំអាហារមួយពេលនេះរួចវូជីក៏បានសុំលេខផ្ទាល់ខ្លួនរបស់ជុងហ្គុកហើយនាយក៏អោយទៅគេទៀតប្រហែលជាចង់មានរឿងជាមួយប្រពន្ធហើយមើលទៅនោះ
________
ពេលមកដល់ផ្ទះជុងហ្គុកតាមលួងថេហ្យុងត្រុកៗទាំងមិនដឹងថាខ្លួនធ្វើអីខុសឡើយ ព្រោះតាំងតែពីក្នុងហាងមកគេមិនព្រមនិយាយរកនាយសោះទោះនាយខំនិយាយរកគេយ៉ាងណាក្តី
«ថេហ៍...មិចក៏ស្ងាត់ដាក់បងបែបនេះ»
«...»ថេហ្យុងមិនខ្វល់ហើយក៏ដើរចូលទៅក្នុងបន្ទប់ទឹកតែ
«ឈប់និយាយជាមួយបងសិន»ជុងហ្គុកចាប់ទាញដៃគេតែគេក៏ក្រវាសដៃនាយចេញមិនដឹងថានាយបានធ្វើអ្វីខុសទេទើបថេហ្យុងមិនព្រមនិយាយរកនាយបែបនេះ។ថេហ្យុងបានដើរចូលទៅក្នុងបន្ទប់ទឹកហើយក៏បិទទ្វារមួយទំហឹងដៃ
ឡើងរង្គើរផ្ទះ...
«កើតស្អីចេះ...សុខៗក៏ខឹងចាំមើលណា...»ដោយសារតែនឹកឃើញគំនិតមួយជុងហ្គុកក៏ប្រញាប់ទៅបិទភ្លើងបន្ទប់ទឹកអោយអោយថេហ្យុងស្រែកឡើងផ្អើលតែម្តង
«អាយ...ហ៊ឹកហ៊ឹក...»ថេហ្យុងស្រែកឡើងជុងហ្គុកភ័យណាស់ក៏ប្រញាប់បើកភ្លើងវិញ នាយនៅលឺសំឡេងយំទៀតទើបនាយប្រញាប់ទម្លុះទ្វារចូលទៅមើលថេហ្យុងតែម្តងទៅ
«ថេហ៍...ថេហ៍អូនយ៉ាងមិចហើយ»ពេលចូលទៅដល់ក៏ចំពេលដែលថេហ្យុងកំពុងតែអង្គុយយំឪបជង្គង់ដោយសារតែជុងហ្គុកបិទភ្លើងមុននេះ ដោយសារតែគេទើបតែមើលរឿងខ្មោចហើយទើបគេខ្លាចដល់ថ្នាក់នឹង
«ហ៊ឹក ហ៊ឹក កុំមកជិតអូន»ថេហ្យុងទោះខ្លាចយ៉ាងណាក៏ដោយតែចិត្តខឹងជុងហ្គុកនៅមិនទាន់បាត់ទើបរុញនាយចេញ
«អត់ទេបងសុំទោស បងឈប់លេងចឹងហើយ»
«នេះបងជាអ្នកបិទភ្លើងហេ៎???»មិញនេះគេមិនបានដឹងថាជុងហ្គុកជាអ្នកបិទឡើយ តែក្រោយដឹងហើយរឹតតែខឹងលើសដើម
«បងសុំទោស...»
«មិនបាច់ទេហ៊ឹក ហ៊ឹក បងអាក្រក់ណាស់មនុស្សអាក្រក់»ថេហ្យុងឪបជង្គង់យំសំណាងហើយមុននេះមិនទាន់បានដោះខោអាវទេកុំអីចប់ហើយត្រូវមកអង្គុយយំទាំងស្រា*មិនខានទេ។
«អូយ...កុំខឹងបងអីណាបងសុំទោស...»
«ចេញ...ទៅរកមិត្តបងទៅ បងលែងខ្វល់ពីអូនហើយបងឈប់ស្រលាញ់អូនហើយ បងធ្វើបាបអូន យ៉ាងមិចចង់អោយអូនភ័យដល់ស្លាប់រួចនឹងអាលបងបាមទៅរកគេមែនទេ ហ៊ឹក ហ៊ឹកបងនេះអាក្រក់ណាស់»ថេហ្យុងយំផងរៀបរាប់ផងស្តាប់ហើយហួសចិត្តមិនស្ទើរទេ
«មិនមែនទេអូនកាន់តែយល់ច្រឡំហើយ បងស្រលាញ់អូនសឹងស្លាប់ហើយ»
«បើស្រលាញ់អូនមែន មិនមែនបងអោយលេខបងទៅគេទេ»ថេហ្យុងពេបមាត់យំដូចគូ*ទាយ៉ាងចឹងចំណែកជុងហ្គុកឃើញឪកាសល្អក៏ប្រញាប់ចូលទៅលួងលោមគេតែម្តងទៅ
«នេះខឹងបងព្រោះរឿងនឹង??»
«មានអីត្រូវខឹងជាមិត្តបងតាស អូនមិនបានខឹង»
«ត្រូវហើយជាមិត្តទេ ដូច្នេះអូនមិនគួរខឹងឡើយ»ជុងហ្គុកចាក់បណ្តោយព្រោះនឹកស្មានថាថេហ្យុងនឹងគិតដូចអ្វីដែលគេបាននិយាយតែនាយគិតខុសហើយនេះគ្រាន់តែជាពាក្យបញ្ជួសទេតាស
«មនុស្សឆ្កួតអូនស្អប់បងហើយ»ថេហ្យុងរុញជុងហ្គុកចេញហើយក៏រត់ទៅគេងនៅលើគ្រែយកភួងមកដណ្តប់ឡើងជិតក្បាលហើយនៅរអ៊ូផងយំផងមិនឈប់ទេ ហេតុតែខឹងចង់អោយប្តីលួង តែលួងវាមិនបាត់វាមិនដូចចិត្តដែលគេចង់បាន គេគ្រាន់តែនិយាយបញ្ជួសតាសហេតុអីចាប់បាច់ចាក់បណ្តោយ
«កើតអីទៀតហើយអូនសម្លាញ់»ជុងហ្គុករត់ទៅតាមលួងប្រពន្ធទាំងមិនយល់អ្វីសោះ មិនយល់ថាហេតុអីបានជាគេខឹងនាយទៀតហើយ។នាយគ្មានជម្រើសទេក៏ប្រញាប់ទាញភួយចេញក៏ឃើញថាថេហ្យុងយំតែក្រហមមុខក្រហមមាត់អស់ទៅហើយ
«ឥឡូវចេះចុះ បងសុំទោស សុំទោសប៉ុន្មានដងក៏បាន»
«ចុះសុំទោសនឹងដឹងថាខ្លួនអែងធ្វើស្អីខុសទេ???»
«គឺ...»
«ឃើញទេ បងសុំទោសអោយតែបានរួចពីមាត់នឹងបងមិនបានខ្វល់ពីចិត្តអូនទេ»
«ថេហ៍...ចឹងអូនប្រាប់បងមកថាអូនកើតអីបងធ្វើអីខុសទើបអូនខឹងបងដល់ថ្នាក់នេះហាស»
«ខឹងដែរបងញញឹមដាក់គេ ខឹងដែលបងអោយលេខទៅគេខឹងដែលបងព្រមអោយគេញ៊ាំបាយពេលល្ងាចជាមួយយើងខឹងដែលបងមានមិត្តបែបនេះគេមើលទៅស្អាតណាស់ចឹងហើយ...»
«ចឹងហើយ យ៉ាងមិចbaby??»
«ចឹងហើយអូនខ្លាចគេដណ្តើមបងចេញពីអូនបាត់ តែបងមិនយល់ទេបងគ្មានថ្ងៃយល់ពីអូនឡើយ»ព្រះអើយគ្រាន់តែចឹងសោះនឹង???គេមិនដែលដឹងសោះថាថេហ្យុងក៏អាចមានចរិតបែបនេះដែល បើមិនបានជួបផ្ទាល់ទេនាយប្រហែលជាគិតថាម្នាក់នេះមិនមែនជាថេហ្យុងរបស់នាយឡើយ
«អ្នកណាថាបងយល់តាស តែអូនទេដែលមិនខ្វល់ពីបងនោះខឹងមិនព្រមនិយាយរកបងផង»
«ចឹងអូនជាអ្នកខុស??»
«អត់ទេៗ...បងជាអ្នកខុស...បងសុំទោសឈប់យំទៅលែងស្អាតហើយ»
«ត្រូវហើយអូនវាមិនស្អាតដូចមិត្តបងទេ»ឃើញទេនិយាយអ្វីមិនព្រមក្រឡាស់អណ្តាតអោយបានច្រើនជុំសិន
«អត់ទេ មកទៅងូតទឹកអោយត្រជាក់ចិត្តណាbabyមកវិញបងលាបskin careអោយokទេ??»
«ឆឺស...»ថេហ្យុងងើបយ៉ាងរហ័សទៅបន្ទប់ទឹកម្តងទៀត លោកអើយលោកម្តងចេះម្តងចុះដូចមនុស្សស្រីមកថ្ងៃខែយ៉ាងចឹង
#skip...
មួយរយៈកន្លងផុតទៅវូជីចេះតែតាមយាយីទំនាក់ទំនងរបស់ជុងហ្គុកនឹងថេហ្យុងមិនឈប់សោះដូចជាទៅរកជុងហ្គុកដល់ក្រុមហ៊ុនជាដើមហើយក៏និយាយថាទៅរក ព្រោះនឹកដោយសារតែយល់ថាជាមិត្តនឹងគ្នាទើបជុងហ្គុកមិនសូវជាប្រកាន់ច្រើនទេ តែអ្នកដែលប្រកាន់នោះគឺថេហ្យុងតាំងពីមានវត្តមានរបស់វូជីមកថេហ្យុងខឹងជាមួយនឹងជុងហ្គុកមិនដែលលោះមួយថ្ងៃណាទេ។ថ្ងៃខ្លះក៏ខឹងព្រោះចង់អោយនាយលួង តែថ្ងៃខ្លះក៏ខឹងមិនព្រមបាត់សោះដូចជាថ្ងៃនេះចឹងគេបម្រុងទៅនឹងបន្ទប់ធ្វើការរបស់ជុងហ្គុកដើម្បីញ៊ាំអាហារថ្ងៃត្រង់ទៅហើយ តែក៏ឃើញថាវូជីមកល្មម ហើយជុងហ្គុកក៏ចុះមកដូចគ្នាពួកគេណាត់គ្នាទេដឹង???តែតាមពិតចៃដន្យប៉ុណ្ណោះព្រោះជុងហ្គុកចង់មកហៅថេហ្យុងទៅញ៊ាំបាយតែក៏ជួបនឹងវូជីទើបអាក់ខានឪកាសមកជួបថេហ្យុង។
ថេហ្យុងឃើញបែបនេះហើយក៏ទៅញ៊ាំអាហារជាមួយនិងមិត្តរួមការងាររបស់ខ្លួនវិញ និយាយរួមមួយរយៈនេះក្រៅពីឈ្លោះគ្នាគឺថេហ្យុងព្យាយាមរក្សាគម្លាតពីជុងហ្គុកនឹងអែង បើនាយមិនប្រញាប់រកដំណោះស្រាយទេរវាងពួកគេទាំង2អាចនឹងវិលរកសភាពដើមវិញមិនខានទេ។
«ហេតុអីថ្ងៃនេះចេញមកមុនបង??»ជុងហ្គុកចូលមកដល់ផ្ទះដាក់កាបូបចុះមិនទាន់ទេក៏ប្រញាប់រត់មកសួរប្រពន្ធដែលកំពុងតែគេងនៅលើគ្រែបែរខ្នងដាក់នាយ
«...»
«ថេហ៍...កើតអីទៀតហើយ??មិចក៏មិនព្រមនិយាយរកបង??ហើយថ្ងៃមិញក៏ចឹងដែរ មិចក៏ទៅញ៊ាំបាយចោលបង??»
«...»
«ហ៊ើយ...»ដោយឃើញថាគេមិនព្រមនិយាយរកខ្លួនបែបនេះហើយនាយក៏ដកដង្ហើមធំក្រោយមកក៏ទាញក្រវ៉ាត់ក ក ចេញបន្តិចមុននិងដើរចូលបន្ទប់ទឹកបាត់ នាយចូលទៅជំរះខ្លួនសិនមុននិងមកលួងប្រពន្ធបន្ត តែអ្នកណាទៅដឹងទៅណាថេហ្យុងគិតថាជុងហ្គុកប្រហែលជាធុញទ្រាន់នឹងគេហើយទើបដល់ថ្នាក់ដកដង្ហើមធំហើយគេចមុខពីគេចូលបន្ទប់ទឹកបាត់បែបនេះ។មួយសន្ទុះក្រោយយមកជុងហ្គុកចេញមកវិញក៏មិនឃើញថេហ្យុង តើគេទៅណា???
«ថេហ៍...ថេហ្យុង...គីមថេហ្យុងអូននៅឯណា??ថេហ៍??»ជុងហ្គុកប្រញាប់រត់រកប្រពន្ធឡើងពេញផ្ទះសូម្បីខលក៏ខលមិនចូលទៀត តែសុខៗក៏លឺសំឡេងយំតិចៗមិនដឹងជាចេញមកពីខាងណាទេ ទើបនាយប្រញាប់ចេញទៅរកទូរខោអាវដែលនៅក្បែរនោះពេលដែលបើកទ្វារទូចេញមកក៏...
«ពុទ្ធោថេហ៍អូនមកធ្វើអីក្នុងនេះ»ស្លាប់ហើយខឹងប្តីដល់ថ្នាក់ទៅនៅក្នុងទូរខោអាវហេ៎??មិនគិតថាចម្លែកទេឬ??
________
យូរៗជួបគ្នាម្តង ដាក់អោយតួbottomចម្លែកចុះគេthe ខឹងប្តីហើយចូលទូខោអាវ🥲
ESTÁS LEYENDO
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
