ព្រោះតែមិនស្រឡះចិត្តបែបនេះហើយទើបជុងហ្គុកមិនអាចហាមខ្លួនអែងបានទេដូច្នេះនាយត្រូវតែប្រញាប់ខលទៅថេហ្យុងជាបន្ទាន់មិនចឹងស្ទះទ្រូងងាប់មិនខានទេ។
«អូននៅឯណា»គ្រាន់តែថេហ្យុងលើកទទួលភ្លាមនេះជាពាក្យដែលជុងហ្គុកស្វាគមន៍គេ
«នៅផ្ទះ...»
«មិនមែននៅផ្ទះសំណាក់ទេ??»ស្អីនាយនឹង??ហេតុអីក៏គ្មានហេតុផលយ៉ាងនេះ??
«ស្អីគេរបស់លោក ខ្ញុំមិនយល់ទេយប់ស្មាននេះហើយចង់អោយខ្ញុំទៅណាទៀត??»
«ចុះកាលពីល្ងាចមិញនេះទៅណា??ទៅណាត់ជួបជាមួុយនឹងអ្នកណា??»ជុងហ្គុកសួរសំណួរប្លែកៗបែបចង់រករឿងទើបថេហ្យុងរៀងមុខក្រម៉ូវបន្តិច
«លោកទៅដឹងរឿងអីមក??ទើបសួរខ្ញុំប្លែកៗបែបនេះ»
«ឆ្លើយនឹងសំណួរបងល្ងាចមិញនេះអូនទៅណាទៅជាមួុយនឹងអ្នកណា»
«ទៅផ្សារជាមួយនឹងអ្នកម៉ាក់»ថេហ្យុង
«មិនជឿ»
«បើមិនជឿងទៅសួរម៉ាក់ខ្លួនអែងទៅ ហើយមកសួរគេធ្វើស្អីបើគេប្រាប់មិនជឿដដែល»ឃើញថាថេហ្យុងដូចជាកំពុងតែចង់ង៉ក់ងរហើយទើបជុងហ្គុកប្រញាប់ប្តូរសំណួរភ្លាមព្រោះខ្លាចឈ្លោះគ្នា
«អត់ទេ...បងជឿហើយចុះអូនញ៊ាំអីឬនៅមាននឹកបងទេ??»
«ញ៊ាំរួចហើយ»
«ហៃយ៉ាងមិចក៏មិនឆ្លើយសំណួរមួយទៀត»
«មិនដឹងទេ ចុះលោកខលមកព្រោះចង់រករឿងខ្ញុំមែនទេ??»ថេហ្យុងបង្ហាញទឹកមុខយ៉ាងមិចក៏ជុងហ្គុកមើលដឹងដែលព្រោះពួកគេកំពុងតែវីដេអូខលជាមួយគ្នា
«អត់ទេខលទៅព្រោះនឹកអូន»ជុងហ្គុកញិកញក់និយាយពាក្យថានឹកដាក់ថេហ្យុងយ៉ាងគួរអោយក្នាញ់ទាំងដែលមិញនេះមិនដឹងត្រូវស្អីចូលទេទើបដាច់ក្បាលដាច់កន្ទុយមកពីណាក៏មិនដឹង
«ឆឺស..ជ្រេញណាស់ ចុះលោកញ៊ាំអីហើយឬនៅ??»
«ញ៊ាំរួចហើយតែញ៊ាំមិនសូវបានទេព្រោះម្ហូបមិនឆ្ងាញ់ដូចស្នាដៃប្រពន្ធបងធ្វើទេ»ស្អីនឹង??ទង្វើអ្វីនឹង??សម្តីអ្វីនឹង??និយាយបែបនេះចង់អោយគេអៀនដល់ស្លាប់ឬយ៉ាងមិច??
«ឡប់...»
«ហាហាបងនិយាយមែនណា បន់អោយតែដល់ថ្ងៃត្រឡប់ទៅវិញទេព្រោះបងនឹកអូនណាស់ចង់គេងឪបអូនចុះអូនវិញនឹកបងទេ??»
«ក៏...នឹកដែរ»ទម្រាំតែនិយាយពាក្យនេះចេញមកថេហ្យុងមិនដឹងជាគិតអស់ប៉ុន្មានវិនាទីទេ
ESTÁS LEYENDO
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
