ភាគទី20: អូនស្អីក៏ច្រើនយ៉ាងនេះមួយប្រទេសទេដឹង??

3.4K 158 3
                                        

    ជុងហ្គុកបានត្រឡប់មកផ្ទះរបស់ត្រកូលចនវិញទាំងមុខមិនស្រស់សូម្បីតែសម្លឹងមើលមុខថេហ្យុងក៏នាយនៅតែមិនអាចទប់អារម្មណ៍ប្រចណ្ឌ័ខឹងរបស់នាយបានឡើយ នាយពិតជាមិនអាចលាក់បាំងនូវរឿងទាំងអស់នោះទេ ចឹងហើយទើបថេហ្យុងមើលដឹងភ្លាមថានាយកំពុងតែខឹង តែគេមិនបានខ្វល់ទេធម្មតាថេហ្យុងបែបនេះស្រាប់ទៅហើយនឹង។ដោយឃើញបែបនេះសូម្បីតែនំដែលជុងហ្គុកទិញអោយគេនោះក៏នាយទុកចោលមិនព្រមអោយថេហ្យុងដែល។តែចំពោះថេហ្យុងវិញថ្វីត្បិតតែគេមិនខ្វល់ពីទឹកមុខរបស់នាយពិតមែនតែគេខ្វល់ពីសុខភាពរបស់នាយណាស់ គិតទៅចាត់តាំងតែពីត្រឡប់មកពីធ្វើការវិញជុងហ្គុកមិនស្តីអ្វីមួយម៉ាត់ទេឡើងទៅសម្ងំក្នុងបន្ទប់មិនដឹងជាធ្វើស្អីទេ នេះពេលរសៀលទៅហើយនៅតែមិនចុះមករកបាយទឹកទៀតចឹងហើយទើបថេហ្យុងប្រញាប់ទៅតាមនាយអោយចុះមកញ៊ាំបាយ ម្តងនេះមិនលើកយកអោយដល់កន្លែងទេកុំអោយបានចិត្តពេក។

«តុក...តុក...ជុងទៅញ៊ាំ...»ដោយសារតែទ្វារមិនបានចាក់សោទេទើបថេហ្យុងប្រញាប់បើកទ្វារចូលតែក្រោយមកក៏បានលឺជុងហ្គុកកំពុងតែនិយាយទញរសព្ទ័ជាមួយនិងថេហ្វីន...ហេតុអីគេដឹងថាជាបងស្រីរបស់ខ្លួន??ព្រោះជុងហ្គុកនេះខូចណាស់ហេតុតែចង់អោយថេហ្យុងប្រចណ្ឌ័ខឹងនឹងខ្លួនវិញក៏រហ័សនិយាយឈ្មោះថេហ្វីនលឺៗបំណងអោយថេហ្យុងបានលឺទាំងដែលមុននេះនាយរៀបនិងបិទទៅហើយព្រោះតែនាងពិតជារំខានប្រសាទនាយណាស់ មនុស្សកំពុងតែធុញផងគាប់ជួននាងខលមករំខានថែមទៀតនោះទើបនាយដាច់ចិត្តលើកក្រែងល៎នាងមានបញ្ហាអី តែវាគ្មានអីធំដុំនោះទេនាងគ្រាន់តែសួរថានាយនៅឯណាហើយថេហ្យុងនៅឯណាមិចក៏មិនព្រមត្រឡប់មកផ្ទះវិញចឹង??

«ប្រហែលជាបងត្រឡប់ទៅវិញស្អែកនេះហើយ យ៉ាងមិចអូននឹកបងហេ៎??»មើលនាយចុះនាយមិនបាននិយាយតែមាត់ទេតែភ្នែកសម្លឹងមើលទៅអ្នកនៅឯមាត់ទ្វារមិនឈប់នេះព្រោះចង់ឌឺដងនោះអី...ចាំមើលមើសម្តងនេះមានប្រសិទ្ធភាពឬក៏អត់??

«...»
«ហៃយ៉ាអ្នកណាថាមិននឹកនោះបងក៏នឹកអូនដែរ...Okokអូនសម្លាញ់ចាំជួបគ្នាស្អែកណា...ទីតៗៗអេ៎ប្រញាប់ទៅណា??»បន្ទាប់ពីបិទទូរសព្ទ័របស់ថេហ្វីនហើយនាយក៏ក្រឡែកមកនិយាយជាមួយនិងថេហ្យុងវិញព្រោះមិញនេះនាយឃើញថាគេបម្រុងនិងទៅវិញ

ភ្លោះជំនួសស្នេហ៍ (ចប់)Where stories live. Discover now