មួយអាទិត្យបានកន្លងផុតទៅយ៉ាងរលូនថេហ្យុងបានមកធ្វើការនៅក្រុមហ៊ុនរបស់ជុងហ្គុកបានមួយអាទិត្យហើយ។ការងារគេធ្វើលឿនឆាប់យល់ការ ជុងហ្គុកតែងតែសរសើរគេមិនដាច់ពីមាត់ទេ នេះសរសើរក្នុងនាមនាយជាចៅហ្វាយមិនមែនសរសើរក្នុងនាមជាប្តីឡើយ ព្រោះថេហ្យុងជាមនុស្សដែលមានសមត្ថភាព តែបើជាមនុស្សដែលមានសមត្ថភាពបែបនេះច្បាស់ណាស់ប្រាកដជាមានអ្នកចូលចិត្តនិងមិនចូលចិត្តហើយ ហើយមិនបាច់ទៅរកអ្នកណាឆ្ងាយទេ គឺស៊ូហូនោះអែង។រយៈពេលមួយអាទិត្យនេះគេតាមសង្កេតមើលថេហ្យុងគ្រប់ជំហានហើយនៅលួចនិយាយដើមថេហ្យុងប្រាប់ទៅបុគ្គលិកហាត់ការឯទៀតអោយចូលរួមស្អប់ថេហ្យុងជាមួយនឹងគេដែរ។
ម៉ោងអាហារថ្ងៃត្រង់បានឈានចូលមកដល់ ម្តងនេះជុងហ្គុកមិនចង់ញ៊ាំអាហារនៅក្នុងបន្ទប់ធ្វើការរបស់នាយឡើយទើបឆាតមកណាត់ថេហ្យុងអោយចេញទៅញ៊ាំអាហារខាងក្រៅជាមួយនឹងនាយ។ជុងហ្គុកបានចាំថេហ្យុងនៅខាងក្រោមមុន ព្រោះនេះជាការស្នើរសុំរបស់ថេហ្យុងក្នុងនាមជាប្តីក៏គោរពតាមការសម្រេចចិត្តរបស់ប្រពន្ធដូចគ្នាដើម្បីកុំអោយគេមានងារម្មណ៍ទើសទាល់។
«ហេតុអីស្រាប់តែចង់ញ៊ាំអាហារនៅខាងក្រៅ??»គ្រាន់តែបើទ្វារចូលដល់ក្នុងឡានភ្លាមថេហ្យុងក៏សួរទៅជុងហ្គុកភ្លាម
«ព្រោះចង់ផ្លាស់ប្តូរបរិយាកាសខ្លះ ណាមួយមិនចង់អោយអូនមានអារម្មណ៍សម្ពាធព្រោះនៅតែក្នុងក្រុមហ៊ុនពេកនោះទេ»ជារឿងធម្មតាទេដែលជុងហ្គុកតែងតែយកចិត្តទុកដាក់ជាមួយនិងថេហ្យុងជាប្រចាំ នាយគិតគូរបានល្អិតល្អន់ណាស់ពីផ្លូវចិត្តរបស់ថេហ្យុង ព្រោះមិនចង់អោយប្រពន្ធគិតច្រើនដូច្នេះរឿងដែលនាយអាចធ្វើអោយថេហ្យុងសប្បាយចិត្តបាននាយនឹងព្យាយាមធ្វើវា។
«មានអីសម្ពាធទៅ...ខ្ញុំធម្មតាទេ គិតតែលោកទៅមួយថ្ងៃៗបារម្ភសួរនាំពីខ្ញុំមិនឈប់ចុះខ្លួនអែងមិនមានសម្ពាធខ្លះទេ»ឡានចាប់ផ្តើមវិលកង់ទៅមុខឯការសន្ទនារបស់ពួកគេទាំងពីរក៏នៅតែបន្តដដែល
«ហេតុអីថាគ្មាន រាល់ថ្ងៃនេះបងមានសម្ពាធសឹងស្លាប់ទៅហើយ»
«មានរឿងអីមែនទេ??ឬមួយរឿងការងារ??»
«ការងារមិនសូវប៉ុន្មានទេ តែដែលសម្ពាធនោះគឺរឿងអូនទៅវិញទេ»ស្តាប់ដល់ចំណុចនេះថេហ្យុងចាំផ្តើមភ័យខ្លះៗដែល តើគេទៅធ្វើអីនាយទៅទើបនាយមានសម្ពាធ??
«ខ្ញុំ???ខ្ញុំធ្វើអីខុសមែនដែលទេ??ឬមួយព្រោះតែខ្ញុំមកធ្វើការនៅក្រុមហ៊ុនទើបធ្វើអោយលោករងសម្ពាធ??»ថេហ្យុងមិនអស់ចិត្តសោះក្រោយលឺនាយនិយាយបែបនេះ ទើបសំណួរជាច្រើនទៅជុងហ្គុកឡើងញាប់មាត់តែម្តង
«មិនមែនទេអូនមិនដឹងទេហេ៎ថាបងសប្បាយចិត្តស្ទើរស្លាប់ព្រោះបានឃើញមុខអូនរហូតបែបនេះ តែដែលសម្ពាធនោះគឺមានប្រពន្ធនឹងគេដែលតែមិនដែលទទួលបានពាក្យអូន បងពីប្រពន្ធសោះរាល់ថ្ងៃនេះសម្ពាធផ្លូវអារម្មណ៍ណាស់ និយាយគ្នាអោយដូចអ្នកដទៃយ៉ាងចឹង»ព្រះអើយស្មានតែរឿងអីធំដុំតាមពិតរឿងនេះសោះ តែជុងហ្គុកក៏និយាយត្រូវម្យ៉ាងដែលពួកគេក៏ល្អនឹងគ្នាបានច្រើនហើយមួយរយៈនេះ ហើយជុងហ្គុកក៏ចាប់ផ្តើមហៅថេហ្យុងអូនតាំងតែពីយូរណាស់មកហើយ តែថេហ្យុងវិញហាក់បីដូចជាមាត់រឹងមិនព្រមហៅនាយថាបង ឬហៅខ្លួនអែងថាអូនសោះ មិនដឹងជាយ៉ាងមិចតើគេនៅខ្លាចអ្វីក្រែងពួកគេទាំងពីរនាក់ជាប្តីប្រពន្ធនឹងគ្នាហី??
«...»
«មិចក៏អូនស្ងាត់ ??»
«ជុងហ្គុកវាមិនទាន់ដល់ពេលទេ...ណាមួយខ្ញុំ...»រកតែថេហ្យុងនិយាយហេតុផលអ្វីមិនទាន់ទេជុងហ្គុកប្រញាប់កាន់ភ្លាម
«បំភ្លេចវាចោលទៅ ចាត់ទុកថាបងមិនបាននិយាយវាទៅចុះ»ក្រោយនិយាយពាក្យប៉ុន្មានម៉ាត់នេះហើយជុងហ្គុកក៏ស្ងាត់លែងមាត់លែងកបន្ទាប់មកក៏ផ្តោតលើការបើកបរបស់ខ្លួនរហូតដល់ភោជនីយដ្ឋានមួយកន្លែង។ពួកគេអង្គុយញ៊ាំអីជាមួយគ្នាដោយមិននិយាយរកគ្នាសោះ តើជុងហ្គុកកំពុងតែខឹងនឹងថេហ្យុងមែនទេ??តែបើខឹងមែននោះវាដូចជាមិនសមសោះគ្រាន់តែរឿងប៉ុណ្នឹងក៏ខឹងដែរ។ក្រោយញ៊ាំអាហារថ្ងៃត្រង់រួចជុងហ្គុកនឹងថេហ្យុងក៏ត្រឡប់មកក្រុមហ៊ុនវិញ តែអ្វីដែលសំខាន់នោះគឺជុងហ្គុកនៅតែមិនព្រមនិយាយរកថេហ្យុងដដែល ឯថេហ្យុងវិញមិនខ្វល់ច្រើនទេចុះពីលើឡានហើយក៏ឡើងជណ្តើរយន្តឡើងទៅជាន់ទី4 ហើយជុងហ្គុកក៏ជិៈជណ្តើរយន្តមួយទៀតឡើងទៅជាន់ទី7មើលទៅពីរនាក់នេះ បែបចង់ឈ្នះរៀងខ្លួនហើយមើលទៅ ម្នាក់ខឹងខុសរឿង ឯម្នាក់ទៀតគិតថារឿងប៉ុណ្នឹងសោះក៏ខឹងដែល បើពូកែខឹងណាស់ក៏ខឹងអោយដាច់ខ្យល់ស្លាប់ទៅគេមិនបានខ្វល់ជាមួយទេ ធ្វើរឹកអែងខ្លាំងអត់និយាយរកគេអីណា។
ដោយសារតែថ្ងៃនេះជុងហ្គុកហាក់បីដូចជាប្លែកជាមួុយខ្លួនខ្លាំងពេក ក្រោយចេញពីធ្វើការថេហ្យុងក៏ឡើងទៅរកនាយតែម្តង ពេលទៅដល់ក៏គោះទ្វារសុំការអនុញ្ញាតសិនមុននឹងចូលទៅ។បន្ទាប់ពីគោះទ្វារហើយនោះថេហ្យុងក៏ចូលទៅខាងក្នុងហើយក៏ឃើញថាជុងហ្គុកកំពុងតែអង្គុយស៉ីញ៉េឯកសារឡើងញាប់ដៃហើយមិនធ្វើដាក់គេដូចតាមទម្លាប់សោះ ដោយរាល់ដងអោយតែឃើញថេហ្យុងបែបនេះ នាយច្បាស់ជារត់មកឪបថើបហើយតែម្តងនេះ បែបខឹងជាមួយនឹងគេខ្លាំងណាស់ហើយមើលទៅ។គ្រានោះព្រោះតែថេហ្យុងមិនចង់រំខានហើយក៏មិនចង់ចាញ់ចិត្តជុងហ្គុកផងនោះគេក៏សុខចិត្តអង្គុយស្ងៀមមិននិយាយអ្វីទាំងអស់រហូតដល់គេងលក់បាត់មាត់ឆឹងតែម្តង។
«បើមិនលួងបងទេកុំសង្ឃឹមថាបងនិយាយរកអូន»មើលនាយនិយាយចុះគួរអោយខ្នាញ់ណាស់រាល់ថ្ងៃនេះជាbottomឬtopហាស បានជាពូកែខឹងអន់ចិត្តអីថ្នាក់នេះ។ក្រោយពីបញ្ចប់ការងាររួចស្រេចហើយថេហ្យុងក៏ភ្ញាក់ដឹងខ្លួនល្មម ទើបនាំគ្នាបណ្តើរគ្នាចុះទៅខាងក្រោមដោយមិននិយាយរកគ្នាសូម្បីតែមួយម៉ាត់។
«អា៎...ថេហ្យុង...មិចក៏នៅទីនេះបងឃើញថាចេញទៅយូរហើយតាស»អ៊ុនជីដែលជាមិត្តរួមការងាររបស់ថេហ្យុងក៏និយាយទៅកាន់ថេហ្យុងក្រោយឃើញថាគេទើបដែលដើរចេញពីក្រុមហ៊ុនដំណើរនាយដែល ទាំងដែលនាយឃើញថាថេហ្យុងចេញទៅបានមួយសន្ទុះធំហើយ។
«អរ ខ្ញុំស្រាប់តែមានការងាររវល់ត្រូវបង្ហើយបន្តិចនឹងណាបងទើបត្រឡប់មកវិញ»ថេហ្យុងកុហកមិនសមសោះ តែក៏ព្យាយាមកុំអោយនាយចាប់កំហុសគេបាន
«អូ...»អ៊ុនជីបានតែនិយាយថាអូទាំងសង្ស័យតែជ្រើសយកការមិនសួរនាំអ្វីច្រើនទេក៏ប្រញាប់លាគ្នាត្រឡប់ទៅផ្ទះរៀងខ្លួន តែលោកអគ្គនាយកដូចជាប្លែកណាស់មិចក៏នៅឈរចាំនៅទីនេះ??ចាំអ្នកណាឬ??
«បង អោយផ្អែមរលួយ»ជុងហ្គុកបន្លឺឡើងហើយក៏ដើរចេញទៅបាត់លែងចាំលែងអីហើយព្រោះមុននេះឃើញថាអ៊ុនជីហៅថេហ្យុងទើបនាយចង់ដឹងថាពួកគេនិយាយអីខ្លះតែប៉ុណ្ណោះចឹងហើយទើបសុខចិត្តមុខក្រាស់នៅឈរចាំស្តាប់ការសន្ទនារបស់ពួកគេទាំងពីរ។
«គាត់អាយុបងខ្ញុំមិនអោយហៅថាបងទេឬ??»អាយុបង??ក្រែងបុគ្គលិកហាត់ការទាំងអស់ថេហ្យុងមានអាយុបងគេហី??ពុទ្ធោអើយលោកប្រធានផ្នែកលីប៉ិនកុហកណាស់តាស។
«អ្នកណាទៅថាអី ហៅអីក៏ហៅទៅ»ដើរបណ្តើរជជែកគ្នាបណ្តើរតែមិនមែនជជែកក្នុងន័យល្អទេគឺក្នុងន័យឈ្លោះអែង ព្រោះមានអ្នកខ្លះចាប់ផ្តើមច្រណែនហើយ។
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
