ទាំងជុងហ្គុកនិងថេហ្យុងត្រូវគេងលង់លក់រហូតដល់ពេលល្ងាចទើបថេហ្យុងចាប់ផ្តើមភ្ញាក់ដឹងខ្លួន...គេមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែឪបគេ តែមិនដឹងថាជាជុងហ្គុកទេព្រោះគេគិតថាវាជាការស្រមៃទៅវិញទេ ដែលមានមនុស្សម្នាក់កំពុងតែឪបគេបែបនេះ។ថេហ្យុងបើកភ្នែកឡើងក៏សម្លឹងមើលទៅពិដាននៅក្នុងបន្ទប់ធ្វើការរបស់ជុងហ្គុកហើយក៏ងាកទៅម្ខាងគេក៏ឃើញថាជុងហ្គុកកំពុងតែឪបគេ រង្វង់ដៃរបស់ជុងហ្គុកពិតជាកក់ក្តៅណាស់។ថេហ្យុងញញឹមបន្តិចមុននឹងសម្លឹងទៅផ្ទៃមុខរបស់ជុងហ្គុកមិនព្រមដាក់ភ្នែកសោះ សម្លឹង សម្លឹងឡើងជុងហ្គុកភ្ញាក់ដឹងខ្លួនឡើងក៏ប្រទាក់ភ្នែកជាមួយនិងថេហ្យុងល្មម។ភ្នែកទល់ភ្នែកសម្លឹងគ្នាទៅវិញទៅមកដោយមិនព្រមងាកទៅណាសោះ ជុងហ្គុកសម្លឹងមើលទៅថេហ្យុងដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដែលនាយមិនអាចពន្យល់បានឡើយថាហេតុអី តែថេហ្យុងវិញបែរជាសម្លឹងជុងហ្គុកក្នុងលក្ខណៈភ្នែកប៉ះភ្នែកទៅវិញ។
«លោក...»សំឡេងហៅរបស់ថេហ្យុងធ្វើអោយជុងហ្គុកដកភ្នែកចេញពីគេភ្លាមៗ ហើយនាយក៏បម្រះខ្លួនងើបចេញពីសាឡុងនោះ
«ងើបយូរហើយមិចក៏មិនដាស់យើងផង??»គ្រាន់តែងើបភ្លាមមានរឿងថាអោយតែម្តង និយាយទៅនាយម្នាក់នេះគិតតែពីរករឿងគេមិនឈប់សោះគ្រាន់តែមិនដាស់ក៏ខុសដែលឬ??
«ខ្ញុំគ្រាន់តែមិនចង់រំខានដំណេករបស់លោក»
«អឹម...ម៉ោងប្រាំល្មម...រៀបចំខ្លួនទៅយើងទៅផ្ទះវិញ»ជុងហ្គុកសម្លឹងមើលនាឡិការួចក៏ប្រាប់ទៅថេហ្យុងហើយនាយក៏ដើរទៅតុធ្វើការរបស់នាយរៀបចំឯកសារមួយចំនួនសិន ហើយក៏យកឯកសារខ្លះយកទៅបន្តធ្វើនៅផ្ទះដូចគ្នា។
ជុងហ្គុងនិងថេហ្យុងបានត្រឡប់មកផ្ទះវិញហើយ ថេហ្យុងក៏ប្រញាប់ទៅធ្វើម្ហូបដើម្បីកុំអោយនាយកម្រោលចូលដូចជារាល់ដងទៀត។ថ្ងៃនេះពិតជាល្អណាស់ដែលពួកគេអាចញ៉ាំអាហារជាមួយគ្នាបាន ប្រហែលនេះជាជាលើកដំបូងហើយក៏ជាលើកចុងក្រោយសម្រាប់ពួកគេដែល ដោយសារតែឪកាសមួយនេះវាកម្រមានណាស់ ចឹងបើថ្ងៃនោះមកដល់ថេហ្យុងត្រូវចាកចេញចឹងហើយគេមិនអាចមានឪកាសបានញ៉ាំអាហាររួមគ្នាជាមួយនិងជុងហ្គុកទៀតឡើយ។
«ព្រឹកមិញអែងមមើលហើយយំទៀតផង អែងកើតអីអោយប្រាកដ??»កំពុងតែញ៉ាំសុខៗជុងហ្គុកស្រាប់តែសួរសំណួមួយនេះមកកាន់ថេហ្យុងធ្វើអោយគេគាំងមិនតិចទេ...តើគេគួរតែឆ្លើយបែបណាជាមួួយនិងសំណួររបស់នាយ??
ESTÁS LEYENDO
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
