ភាគទី14:អែងគ្មានថ្ងៃទទួលបានសេចក្តីសុខទេ

3.7K 170 5
                                        

សួរថានៅពេលដែលថេហ្វីនធ្វើបែបនេះហើយជុងហ្គុកគឺជាអាវែកដែលមិនអីមែនទេ??តាមពិតនាងគិតខុសហើយជុងហ្គុកបានអោយគេតាមដាននាងគ្រប់ជំហាន គ្រប់ពេលខ្លាចលថ្ងៃណាមួយកើតរឿងអ្វីមកនាយនិងបានដោះខ្លួនចេញបានយ៉ាងស្រួល ព្រោះមនុស្សស្រីដូចជាថេហ្វីនមិនសាកសមនិងនាយសូម្បីតែបន្តិច តែដូចនាយបាននិយាយដដែលៗចឹងថានាយគ្មានហេតុផលអីត្រូវទុកនាងអោយនៅទេគ្រាន់តែចង់ព្រមានកុំអោយគ្រួសារគីមប្រហើនដាក់នាយទៀត។ដូច្នេះទុកអោយនាងនៅហើយនាយក៏ព្រងើយដាក់នាងបែបនេះវាជារឿងល្អណាស់ តែទាស់ត្រង់ថារវាងថេហ្វីននិងថេហ្យុងគឺខុសគ្នាថ្វីត្បិតតែចង់ទុកដើម្បីតែព្រមានតែបេះដូងប្រាប់ថាថេហ្យុងមានលក្ខណៈពិសេសជាងថេហ្វីន ទោះត្រូវធ្វើបាបក៏បង្អប់នូវភាពបារម្ភ បារម្ភនៅមិនអស់ចិត្តនៅឆ្លៀតលួចប្រចណ្ឌ័ថេហ្យុងខ្លះៗដែល បើសួរថាហេតុអីនាយឆ្លើយមិនចេញពីកុំសួរអីល្អជាង...រាល់ថ្ងៃនេះមិនដឹងជាស្អីទេចង់ចាប់គេទុកយកមកធ្វើជាកម្មសិទ្ធរបស់ខ្លួនហើយក៏ប្រកាសក្តែងៗថាជាថេហ្យុងជាប្រពន្ធធ្វើអោយគ្រប់គ្នាឆ្ងល់មិនបាត់។

គិតទៅថ្ងៃណាក៏ដូចជាថ្ងៃណាដែលថេហ្វីនដើរលេងមិនចូលផ្ទះជុងហ្គុកក៏មិនដេញដោលនិយាយតែប៉ុន្មានម៉ាត់ក៏ហីៗតែចំពោះថេហ្យុងវិញពេលចង់ចេញទៅណាមកណាត្រូវមាននាយទៅជាមួុយជាដាច់ខាតសូម្បីតែទៅផ្សារក៏ត្រូវតែមានវត្តមានរបស់នាយដែល...តែបើចង់ទៅម្នាក់អែងមានតែលួចទៅតែចុះបើលួចទៅហើយនាយដឹង??គ្មានអ្វីក្រៅពីពាក្យស្តីអោយហើយក៏ច្របាច់ដៃគេខ្លាំងបែបគ្មានហេតុផល តែឥឡូវនេះក៏អាចនឹងលើសនឹងព្រោះទោសរបស់ថេហ្យុងអាចនិងត្រូវដាច់បាយក៏ថាបានដែរ។ដូចជាថ្ងៃនេះចឹងថេហ្យុងបានលួចចេញទៅខាងក្រៅជួនជាថេហ្វីនក៏ដឹងរឿងនេះដែលទើបនាងថតផ្ញើរអោយជុងហ្គុកមើលចំពេលដែលថេហ្យុងកំពុងតែឈរនិយាយពីមួយនិងនរណាក៏មិនដឹង តែនាងដូចជាប្រហែលៗមិចមិនដឹងទេ...គ្រាន់តែនាងច្បាស់ណាស់ថាម្នាក់នោះមិនមែនជាចាងវ៉ុនឡើយ។

«លោក...ដាក់ច្រវ៉ាក់ខ្ញុំធ្វើអី??ខ្ញុំមិនមែនសត្វទេណា»ថេហ្យុងមួលម៉ៅមិនតិចទេ ព្រោះគេមិនបានគេខុសដូច្នេះនាយក៏មិនគួរធ្វើបែបនេះទេ នេះដល់ថ្នាក់ដាក់ច្រវ៉ាក់គេអោយនៅតែលើគ្រែធ្វើដូចគេជាសត្វចញ្ចើមយ៉ាងមិច ពេលខ្លះទោះថេហ្យុងមិនសូវហ៊ានជាមួុយនាយតែមិនមែនបានន័យថានាយធ្វើអ្វីមកលើគេបានតាមតែអំពើចិត្តនោះទេ។

ភ្លោះជំនួសស្នេហ៍ (ចប់)Tempat cerita menjadi hidup. Temukan sekarang