នៅពេលថ្ងៃត្រង់បានឈានចូលមកដល់ថេហ្យុងភ្ញាក់ដឹងខ្លួនឡើងព្រោះមានអារម្មណ៍ថាស្អុះស្អាប់ណាស់ក្រោយរងការឪបរឹតពីស្វាមីយ៉ាងណែបតាំងពីយប់រហូតដល់ថ្ងៃត្រង់បែបនេះ។គេបើកភ្នែកឡើងហើយក៏ប្រញាប់ងើបហើយក៏ចូលទៅក្នុងបន្ទប់ទឹកងូតទឹកសម្អាតខ្លួនមុននិងចុះទៅខាងក្រោមមុនជុងហ្គុក។
គេពិតជាមិនអាចប្រឈមមុខជាមួយនឹងជុងហ្គុកបាននោះទេ ព្រោះមាត់និយាយងាចង់លែងលះជាមួយនាយតែបែរជាគេងឪបនាយជាប់ស្អិតបែបនេះខ្មាស់គេណាស់លោកអើយនេះបើនាយភ្ញាក់ឡើងហើយឃើញគេកំពុងតែឪបនាយបែបនេះនាយនឹងគិតបែបណាទៅឆ្កួតបំផុតហើយ។ចំណែកឯជុងហ្គុកវិញព្រោះតែមានអារម្មណ៍ថាស្រាលក្នុងខ្លួនក៏រហ័សបើកភ្នែកឡើងដូចគ្នា តែនាយមិនបានឃើញវត្តមានរបស់ថេហ្យុងឡើងទើបប្រញាប់ចុះទៅខាងក្រោមហើយក៏ឃើញថាគេកំពុងតែចម្អិតម្ហូបល្មម។ឃើញបែបនេះហើយជុងហ្គុកពិតជាធូរចិត្តណាស់ ព្រោះមិញនេះក្នុងចិត្តភ័យមិនស្ទើរទេដោយសារតែខ្លាចប្រពន្ធរបស់នាយរត់ចោលនាយនោះអី។
ខ្សឺត...!
«លោក...ហេតុអីមកថើបខ្ញុំ»ថេហ្យុងងាកទៅមើលជុងហ្គុកភ្លាមៗក្រោយទទួលបានស្នាមថើបពីនាយហើយនោះតែងាកទៅជាមួយនិងទឹកមុខបែបនឹកស្មានមិនដល់យ៉ាងមិចឈប់ខឹងគេហើយហេ៎បានជាមកថើបគេបែបនេះ??
«យ៉ាងមិច??បងប្រាប់ហើយថានៅទីនេះគ្មានលោកទេ តែអូនដូចជាមិនចាំសោះចឹង»ជុងហ្គុកឈរច្រត់ចង្កេះយកអណ្តាតមកទល់ថ្ពាល់របស់នាយព្រោះតែខ្នាញ់ជាមួយថេហ្យុងពេកអ្វីដែលសំខាន់នោះគឺនាយស្លៀកតែខោគេងយប់ជើងវែងតែប៉ុណ្ណោះគ្មានពាក់អាវមកជាមួយទេសាកស្រមៃទៅមើលតើវាក្តៅឆេះឆួលកម្រិតណាបើជុងហ្គុកមានសុទ្ធតែសាច់ដុំពេញពោះបែបនេះនោះ។
«ខ្មោចចេញហើយហេ៎??»ស្អីគេថេហ្យុងនិយាយពីអីខ្មោចចេញហើយនោះ??
«បងសួរអូនទើបត្រូវយ៉ាងមិចខ្មោចចេញហើយទើបមិនទារលែងលះទៀត??»តាមពិតនិយាយពីរឿងលែងលះសោះ គិតទៅមិនគួររំលឹកទេ រំលឹកពេលណាមួលម៉ៅក្តៅក្រហាយណាស់មនុស្សស្អីគ្មានចេះគិតពីខ្លួនអែងទេគិតតែពីអ្នកដទៃមិនឈប់សោះ ហើយសូម្បីតែចិត្តប្តីក៏មិនគិតដល់ដែរ។
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
