ភាគទី38: អូនសុំទោស

3.1K 138 0
                                        

ពេលស្អែកឡើងពួកគេទាំងពីរក៏ធ្វើតាមទម្លាប់គឺទៅហាត់ប្រាណនេះអែងតែថ្ងៃនេះជុងហ្គុកហាក់បីដូចជាកាន់តែចម្លែកជាងយប់មិញទៅទៀត នាយមិនខ្វល់ពីថេហ្យុងទាល់តែសោះហើយនៅពាក់អាវវាលក្លៀកទៀតធ្វើអោយស្រីៗដែលមកហាត់ប្រាណជាមួយគ្នានោះស្ទើរតែស្រក់ទឹកមាត់ទៅហើយ មនុស្សស្អីសង្ហារដល់ថ្នាក់នេះនោះ ដៃមួយចំហៀងពោលពេញទៅដោយសាកអមជាមួុនិងសាច់ដុំកង់ៗទៀត ស្លរឈាមមិនខានទេអោយតែម៉ាកៗនឹង។

«ប្រុសស្អាតយើងfollow igគ្នាមួយទៅយ៉ាងមិចដែរ»មានស្រីស្អាតក្លាហានម្នាក់ដើរមករាក់ទាក់ជុងហ្គុកហើយក៏ហូចទូរសព្ទ័ដៃរបស់នាងទៅអោយជុងហ្គុកដោយសកម្មភាពទាំងនេះស្ថិតក្រោមខ្សែភ្នែកកំណាចរបស់ថេហ្យុង តែជុងហ្គុកនាយមិនខ្វល់ទេ នាយថែមទាំងដៀងភ្នែកទៅថេហ្យុងបន្តិចហើយក៏ទទួលយកទូរសព្ទ័នោះចេញពីដៃរបស់នាងក្រមុំ មុននិងយកអាខោនរបស់នាងចុចfollowទៅនាយ។

«រួចរាល់ហើយ»

«អរគុណណា ប្រុសស្អាត»នាងមិននិយាយតែមាត់ទេដៃដ៏សែនរវាមរបស់នាងក៏លូកទៅអង្អែលទ្រូងហាប់ណែនរបស់ជុងហ្គុកដូចគ្នា

«ដោយក្តីរីករាយ...»បន្ទាប់ពីសន្ទនាគ្នាបានបន្តិចហើយនាយក៏សុំដកខ្លួនទៅហាត់ជើងម្តង គឺនៅជិតកន្លែងដែលថេហ្យុងកំពុងតែហាត់នោះអែង។

«រាយមន្តស្នេហ៍ណាស់ណ៎??ហើយរាងកាយមួយនេះជារបស់សាធារណៈឬទើបអោយគេស្ទាបអង្អែលតាមចិត្តបែបហ្នឹង?មិចមិនឆ្លើយ??»ក្តៅក្រហាយតិចអីបើចឹងៗមនុស្សខំនិយាយជាមួយបែបជាធ្វើស្ងៀមៗទៅវិញ ដោយទ្រាំលែងបានតទៅទើបថេហ្យុងមកឈរពាំងមុខរបស់ជុងហ្គុកមិនអោយនាយហាត់ប្រាណបានទៀតឡើយ។

«អូនកើតអី??»ហីយ៉ាមើលយាយធ្វើចរិតចុះ គួរអោយខឹងមែន

«នៅមកសួរទៀត រាល់ថ្ងៃនេះខ្ញុំជាប្រពន្ធឬអត់នឹង??»ឃើញទេលើកយកឋានៈមកនិយាយហើយតាសនៀក
«បើជាប្រពន្ធមិនមែននិយាយ ខ្ញុំ លោកចឹងទេ»ជុងហ្គុកនិយាយរួចក៏ចំឥវ៉ាន់មួយចំនួនរបស់នាយរួចដើរចេញបាត់ហើយថេហ្យុងក៏ប្រញាប់រត់តាមប្តីរបស់ខ្លួនត្រុកៗតែម្តង

ភ្លោះជំនួសស្នេហ៍ (ចប់)Onde histórias criam vida. Descubra agora