ភាគទី33:បងនឹងឆ្កួតជាងនេះបើអូននៅតែបែបនេះ

2.4K 121 8
                                        

       សំឡេងច្រវ៉ាក់ចាប់ផ្តើមលាន់លឺតែវាមិនសូវខ្លាំងប៉ុន្មានទេព្រោះថេហ្យុងចាប់ផ្តើមរករបស់ដើម្បីមកចាក់ច្រវ៉ាក់ដែលនៅជាប់និងជើងរបស់គេ គេមិនអាចបណ្តោយអោយវានៅតែបែបនេះទេ ស្រួលមិនស្រួលអាចនិងកើតជម្ងឺបាក់ទឹកចិត្តម្តងទៀតក៏អាចថាបាន ព្រោះថេហ្យុងខ្សោះណាស់គេមិនបានរឹងមាំដូចជាមនុស្សទូទៅឡើយ។តែការព្យាយាមរកនេះ រកនោះដើម្បីចាក់ច្រវ៉ាក់នោះចេញវាមិនអាចទៅរួចបានទេ ដោយសារជុងហ្គុកបានឡើងមកទាន់បាត់ទៅហើយនាយកាន់អាហារមួយថាសហើយក៏ដាក់នៅលើតុមុននិងនិយាយពាក្យប៉ុន្មានម៉ាត់ទៅកាន់ថេហ្យុង។

«អូនពិតជាចូលចិត្តសាកល្បងជាមួយការអត់ធ្មត់របស់បងណាស់ថេហ្យុង»នាយយកដៃបែកសរសៃរវាមនោះមកអូសកាត់ថ្ពាល់របស់ថេហ្យុងតិចៗ តែថេហ្យុងក៏គេចទៅម្ខាងដោយមិនបាននិយាយអ្វីជាមួយជុងហ្គុកសូម្បីតែមួយម៉ាត់ទើបនាយបីគេឡើងលើគ្រែវិញមុននិងបន្តនិយាយបន្ថែមទៀត

«ហាមាត់របស់អូនមក»

«ចាត់ទុកថាខ្ញុំនិយាយពាក្យនេះជាលើកទុកក្រោយចុះជុងហ្គុកសុំអង្វរដោះលែងខ្ញុំទៅ លោកកុំដាក់ច្រវ៉ាក់ខ្ញុំដូចជាសត្វធាតុតើបានទេ?»ថេហ្យុងចាប់ផ្តើមរលីងរលោងទឹកភ្នែកក្រោយរងការឈឺចាប់ពីច្រវ៉ាក់ដែលនៅជាប់ជាមួយនិងជើងរបស់គេ ជារើយៗនោះ។

«បើអូនមិនមានះ អូនក៏មិនជួបរឿងបែបនេះឡើយ»

«ខ្ញុំមិនបានមានះខ្ញុំគ្រាន់តែនិយាយការពិតហេតុអីលោកទទួលយកវាមិនបាន ក្រែងរឿងនោះលោកជាអ្នកធ្វើអោយវាកើតឡើងមិនចឹង ត្រឡប់ទៅរកបងស្រីហើយកសាងគ្រួសាររបស់លោកទៅខ្ញុំសុខចិត្តដើរចេញ»ដដែលៗ ជាពាក្យដដែល ដែលជុងហ្គុកមិនចង់លឺ

«ប្រាវ...កុំនិយាយពាក្យនេះអោយបងលឺម្តងទៀត»ជុងហ្គុករុញចានបាយនោះទៅម្ខាងមុននិងងើបឈរដើរចេញទៅ នាយបានដើរជាន់សំបកបំបែងកែវទាំងនោះ ដោយមិនបានខ្វល់ពីភាពឈឺចាប់អ្វីបន្តិចឡើយ។មើលចុះនាយពិតជាហិង្សាណាស់ ពេលនេះថេហ្យុងពិតជាខ្លាចជាមួយនិងចរឹតរបស់ជុងហ្គុកខ្លាំងណាស់។

«ហ៊ឹក ហ៊ឹក»យំហើយយំទៀតទោះយំរហូតដល់ស្រោះខ្លួនក័មិនអាចជួយអ្វីដល់ខ្លួនញេបានឡើយ ហេតុអីទេវតាអយុត្តិធម៌ចំពោះញេបែបនេះ។
________
«ចៅហ្វាយជើងរបស់ចៅហ្វាយឈាមហើយ»វីនដែលជាមនុស្សជំនិតរបស់នាយក៏ពោលពាក្យប៉ុន្មានម៉ាត់ប្រាប់ទៅជុងហ្គុកព្រោះនាយមកយកឯកសារសំខាន់អោយជុងហ្គុកស៉ីញ៉េដោយសារតែជុងហ្គុកប្រាប់ថានាយមិនទៅធ្វើការឡើយថ្ងៃនេះ។

ភ្លោះជំនួសស្នេហ៍ (ចប់)Donde viven las historias. Descúbrelo ahora