ព្រះអាទិត្យចាប់ផ្តើមអស្តង្គតមេឃក៏ចាប់ផ្តើមងងឹតពេលនេះម៉ោង7យប់ទៅហើយតែជុងហ្គុកនៅមិនទាន់ត្រឡប់មកផ្ទះវិញនៅឡើយទេ...ថេហ្យុងបានធ្វើម្ហូបរួចក៏ឡើងទៅសម្រាកបាត់ទៅ។ថេហ្យុងបានញ៊ាំអាហារពេលល្ងាចរួចរាល់ហើយទើបរៀបចំអោយជុងហ្គុកតាមក្រោយ...និយាយតាមត្រង់ទៅគេបន់អោយតែដល់ថ្ងៃដែលបងស្រីរបស់គេត្រឡប់មកពីបរទេសវិញទេ គេនិងអាលបានទៅកន្លែងមួយដែលមានសេរីភាពគ្មានអ្នកគម្រាមគំហែងផ្លូវចិត្តរបស់គេបន្តទៅទៀតព្រោះរាល់ថ្ងៃនេះថេហ្យុងរងសម្ពាធច្រើនពេកហើយគេពិតជាមិនចង់បានបែបនេះឡើយ ជាពិសេសគឺអារឿងមករៀបការជំនួសបងស្រីនេះទៀត គេក៏មិនយល់ថាហេតុអីជីវិតរបស់គេជួបតែរឿងស្មុគស្មាញថ្នាក់នេះទៅវិញ???
មួយសន្ទុះធំក្រោយមកម៉ោងប្រហែលជាប្រាំបីជុងហ្គុកក៏ត្រឡប់មកផ្ទះវិញ ថ្ងៃនេះនាយមកផ្ទះថ្មាលនេះព្រោះរវល់ជួបជុំជាមួយមិត្តភក្តិរបស់នាយទើបមកផ្ទះម៉ោងប្រាំបីតាមដែលធម្មតាការងាររបស់នាយគឺចេញម៉ោងប្រាំ។ជុងហ្គុកដើរចូលមកដល់ក្នុងផ្ទះទាំងអារម្មណ៍អន្ទះសាចង់ជួបជាមួយនិងថេហ្យុងហើយនាយនិងបាននិយាយរឿងព្រឹកមិញ នាយពិតជាមួលម៉ៅណាព្រោះតែថេហ្យុងហ៊ានពេកហើយ ហ៊ានបង្ហាញកាយវិការស្និតស្នាលជាមួយនិងប្រុសផ្សេងនៅតាមទីសាធារណៈបែបនេះ។
តុក តុក...
«ថេហ្យុង...គីមថេហ្យុង»ជុងហ្គុកគ្រាន់តែមកដល់ផ្ទះភ្លាមនាយក៏ប្រញាប់ទៅរកថេហ្យុងភ្លាមតែម្តង នាយមិនទុកយូរនោះទេព្រោះកាលដែលថេហ្យុងធ្វើបែបនេះគេដូចជាចាត់ទុកនាយជាមនុស្សល្ងីល្ងើមិនដឹងអីយ៉ាងចឹង។
«លោកមានការអីជាមួយខ្ញុំ»ថេហ្យុងបើកទ្វារចេញមកជាមួយនិងទឹកមុខស្លូតត្រង់បំផុត តែមានដឹងទេទឹកមុខបែបនេះហើយដែលជុងហ្គុកឃើញហើយកាន់តែស្អប់គេខុសរឿង
«យើងបានប្រាប់ពីតួនាទីដែលអែងត្រូវធ្វើក្នុងនាមជាប្រពន្ធជំនួស...»
«តួនាទីអី???»ថេហ្យុងឆ្ងល់ជាមួយនិងសម្តីនាយណាស់ នាយចង់សម្តៅលើតួនាទីអ្វី គេមិនយល់សោះក្រែងនាយធ្លាប់ប្រាប់គេម្តងហើយតាស
«ពេលនេះអែងជាប្រពន្ធជំនួសរបស់យើងពេលធ្វើស្អីអោយចេះគិតគូរដល់យើងផង ជាពិសេសរឿងប្រុសស្នេហ៍របស់អែង...ទ្រាំមិនបានឬត្រឹមមួយខែសោះ??»សម្តីរបស់ជុងហ្ញុកនិយាយចេញមកមិនយល់ការទាល់តែសោះ តែថេហ្យុងអាចស្មានដឹងថានាយកំពុងតែនិយាយមើលងាយគេហើយ
«ប្រុសស្នេហ៍អី??លោកកំពុងតែនិយាយពីអ្វីខ្ញុំមិនយល់ទេ??»
«កុំធ្វើមុខបែបស្លូតៗមិនដឹងអី...អែងនេះពូកែលាក់ពុតដល់ហើយណ៎...បើលើកក្រោយយើងឃើញអែងទៅជួបវាទៀតអែងមានរឿងធំជាមួយយើងមិនខានឡើយ»ជុងហ្គុកសង្គ្រឺតធ្មេញចាប់ទាញដៃរបស់ថេហ្យុងហើយក៏ច្របាច់ត្រង់ស្មារបស់គេឡើងមួយទម្រាំតែម្តង...
«អួយខ្ញុំឈឺណា...»
«ឈឺចឹងក៏ល្អ ព្រោះអែងត្រូវចាំក្នុងខួរអែងថាបើអែងហ៊ានតែធ្វើអ្វីលើសពីបញ្ជារបស់យើងអែងនិងឈឺបែបនេះ អាចថាឈឺលើសនេះក៏ថាបាន»នាយកាន់តែនិយាយនាយកាន់តែច្របាច់ស្មារបស់ថេហ្យុងលើសដើម
«លោកអោយមានហេតុផលជាមួយខ្ញុំបន្តិចបានទេ»
«ហេតុផលអី??ប៉ុណ្នឹងហើយគ្មានហេតុផលទៀតឬ??»
«ត្រូវហើយសម្តីគ្រប់ម៉ាត់ដែលលោកនិយាយមុននេះខ្ញុំមិនយល់ទេ ប្រុសស្នេហ៍អីខ្ញុំគ្មានអ្នកណាឡើយ»ថេហ្យុងខំប្រឹងទាញដៃរបស់ជុងហ្គុកចេញពីស្មារបស់គេតែជុងហ្គុកកាន់តែសង្កត់នៅត្រង់ស្មានោះខ្លាំងឡើងៗថែមមួយកម្រិតទៀត នាយស្អប់បំផុតនៅពេលដែលនាយនិយាយទៅនរណាម្នាក់ហើយគេស្តាប់មិនយល់បន្ទាប់មកក៏ទាមទាររកហេតុផលដដែលៗទាំងដែលក្នុងចិត្តរបស់ម្នាក់នោះដឹងច្បាស់ណាស់ថានាយកំពុងតែចង់សម្តៅលើអ្វី។ប៉ុន្តែក្នុងស្ថានភាពនេះថេហ្យុងពិតជាមិនដឹងថាជុងហ្គុកចង់សម្តៅលើអ្វីពិតមែន ដោយនៅសុខៗនាយស្រាប់តែកម្រោលចូលមករករឿងគេខុសរឿងបែបនេះ អោយគេយល់ពីនាយបានយ៉ាងមិចទៅ??
«ព្រឹកមិញអែងទៅណាខ្លះជាមួយប្រុសស្នេហ៍របស់អែងនោះ??»
«លោកចង់សម្តៅលើ...នេះលោកតាមដានខ្ញុំ??»
«យើងមិនយកពេលមានប្រយោជន៍របស់យើងទៅតាមដានអែងទេ»
«គេជាមិត្តរបស់ខ្ញុំ មិនមែនប្រុសស្នេហ៍...»
«យើងមិនខ្វល់ថាអែងត្រូវជាអ្វីនិងគ្នាទេតែកុំអោយយើងដឹងថាអែងណាត់ជួបវាម្តងទៀតអោយសោះ»
«លោកកុំផ្តាច់ការជាមួយខ្ញុំពេកបានទេ??»ថេហ្យុងស្រាប់តែនិយាយពាក្យនេះចេញមកព្រោះជុងហ្គុកហាក់បីដូចជាហួសហេតុជាមួយនិងគេពេកហើយ រាល់ថ្ងៃគេនាមជាប្រពន្ធបណ្តោះអាសន្នប៉ុណ្ណោះតែនាយដូចជាឃាត់ឃាំងជីវិតរបស់គេម្ល៉េះ??
«ផ្តាច់ការយ៉ាងមិច??អែងជាប្រពន្ធរបស់យើងគ្រប់គ្នាបានដឹងលឺ ឬអែងចង់អោយគេនិយាយថាយើងជាមនុស្សល្ងង់??»ជុងហ្គុកកាន់តែក្តៅក្រហាយជាមួយនិងចរិតរបស់ថេហ្យុងលើសដើមនៅពេលដែលគេនិយាយថានាយផ្តាច់ការបែបនេះ
«គ្រប់គ្នាដឹងថាបងថេហ្វីនជាប្រពន្ធលោកមិនមែនខ្ញុំ»
«អែងប្រហើនជាមួយយើង...»ជុងហ្គុកកាន់តែសង្កត់ស្មារបស់ថេហ្យុហតាមកំហឹងរបស់នាយ មើលទៅថេហ្យុងកាន់តែខ្លាំងដៃហើយតាសឃើញស្លូតៗចឹងទេតែបើរឿងតមាត់វិញមិនអោយធ្លាក់ដល់ដីឡើយ
«ខ្ញុំឈឺណា...ឆាប់លែងខ្ញុំទៅ»ថេហ្យុងឈឺឡើងចេញទឹកភ្នែកទៅហើយតែជុងហ្គុកមិនខ្វល់សោះ
«រំអួយ...ប្រូស...យើងប្រាប់អែងម្តងទៀតកុំអោយយើងឃើញអែងទៅជួបវាម្តងទៀតអោយសោះ»ជុងហ្គុករុញថេហ្យុងអោយដួលហើយនាយក៏ដើរមកទល់មុខរបស់ថេហ្យុងមុននិងលោតជង្គង់នៅចំពោះមុខគេក្រោយមកក៏យកដៃទៅច្របាច់មាត់របស់ថេហ្យុងបន្ថែម
«ចាំទុកក្នុងខួរអែងលឺទេ»ជុងហ្គុកនិយាយរួចហើយក៏ងើបខ្លួនដើរចេញទៅបាត់នៅឡើយតែថេហ្យុងដែលកំពុងតែអង្គុយនៅលើឥដ្ឋទាំងរលីងរលោងទឹកភ្នែក...គេឈឺសព្វពេញរាងកាយតូចស្តើងរបស់ខ្លួនក្រោយរងការធ្វើបាបពីសំណាក់ជុងហ្គុក
«គាត់ត្រឡប់មកវិញពេលណា ខ្ញុំសច្ចារក្នុងចិត្តថាមិនអោយលោកបានឃើញមុខខ្ញុំបន្តទៀតទេ ចនជុងហ្គុក...»ថេហ្យុងងើបឈរឡើងទាំងឈឺពេញខ្លួន គេពិតជាស្អប់ខ្លួនអែងណាស់ដែលមិនអាចរឹងមាំដូចជាប្រុសដទៃ...គេស្អប់ដែលគេទន់ជ្រាយមិនអាចប្រឆាំងជាមួយនិងជុងហ្គុកបាន។
#skip...
ពេលវេលាពិតជាដើរលឿនណាស់មកទាល់ពេលនេះវាជាអាទិត្យទី3ហើយដែលថេហ្យុងបានមករស់នៅជាមួុយនឹងជុងហ្គុក មករស់នៅទីនេះគេប្រៀបដូចជាមនុស្សដែលមានទោសចេញទៅណាម្តងៗក៏ពិបាកសូម្បីតែជួបមិត្តភក្តិក៏មិនបាន ចង់ចេញទៅរកការងារធ្វើក៏មិនបាន និយាយរួមរស់នៅជាមួុយនាយគឺមានកម្មណាស់។គេពិតជាទន្ទឹងអោយឆាប់ដល់ថ្ងៃនោះណាស់ ថ្ងៃដែលថេហ្វីនត្រឡប់មកវិញ នោះហើយជាថ្ងៃដែលគេអាចមានសេរីភាពឡើងវិញ។
ឯជុងហ្គុកវិញគេដូចជាមិនយល់ពីខ្លួនអែងទាល់តែសោះ ថ្ងៃដែលថេហ្វីនត្រឡប់វាកាន់តែគៀកហើយតែនាយបែរជាមានអារម្មណ៍ថាមិនសប្បាយចិត្តទៅវិញ តែនាយសារភាពចេញពីចិត្តថានាយមិនបានស្រលាញ់ឬចូលចិត្តថេហ្យុងឡើយតែគ្រាន់តែមិនចង់អោយគេចាកចេញទៅណា កាន់តែមិនចង់អោយគេមានសេរីភាពរួចក៏ចាប់ផ្តើមទំនាក់ទំនងជាមួយនិងអ្នកផ្សេងដែលមិនមែនជានាយ។ដោយសារតែថ្ងៃនេះជាថ្ងៃឈប់សម្រាកថេហ្យុងក៏ឃើញថាជុងហ្គុកនៅក្នុងបន្ទប់ធ្វើការងាររបស់នាយ នាយកំពុងតែអង្គុយអានសៀវភៅយ៉ាងស្ងៀមស្ងាត់ទើបគេចង់សុំនាយចេញទៅក្រៅបានខ្លះប៉ុន្តែកាលដែលគេធ្វើបែបនេះដឹងទេថាវារំខានផ្លូវអារម្មណ៍របស់ជុងហ្គុកពេញទំហឹងហើយ...
«តុក..តុក...លោក...ខ្ញុំ...ខ្ញុំមានរឿងចង់និយាយជាមួយលោក»ថេហ្យុងដើរចូលមកជិតជុងហ្គុកព្រោះបំណងរបស់គេគឺចង់ចេញទៅក្រៅ គេពិតជាចង់លំហែរខួរក្បាលខ្លះតែមិនដឹងថាជុងហ្គុកយល់ព្រមឬក៏អត់ទេ តែថាមិនត្រូវនាយអោយគេទៅក៏ថាបាន
«មានការអី??»ជុងហ្គុកទម្លាក់សៀវភៅទៅម្ខាងហើយក៏ងាកមុខមកសម្លឹងមើលទៅមុខថេហ្យុងបែបធុញទ្រាន់ជាមួយនិងកាយវិការសឺកៗរបស់ថេហ្យុង វាពិតជារំខានដល់សរសៃរប្រសាទរបស់នាយណាស់ ឃើញហើយគួរអោយធុញជាពិេសសមុខមាត់បែបស្លូតៗរបស់ថេហ្យុង គេតែងតែបែបនេះគ្មានភាពរឹងមាំនៅក្នុងខ្លួនទាល់តែសោះហើយ។
«គឺខ្ញុំចង់ចេញទៅខាងក្រៅសង្ឃឹមថាលោកនិងយល់ព្រម»
«ទៅជាមួយអ្នកណា??ជាមួយអាម្នាក់ថ្ងៃមុននោះមែនទេ??»ស្អីទៀតហើយនៅក្នុងការគិតរបស់នាយថេហ្យុងជាមនុស្សបែបណាទៅទើបមួយម៉ាត់ក៏នាយនិយាយថាគេទៅជាមួយអ្នកនេះអ្នកនោះមិនឈប់សោះចឹង??
«មិនមែនទេ...»ថេហ្យុងប្រកែកយ៉ាងលឿន ខ្លាចថាជុងហ្គុកនិងមួលម៉ៅហើយចាប់ធ្វើបាបគេទៀត
«រៀបចំខ្លួនទៅ ទៅជាមួយយើង»
«ទៅណា??»
«អែងចង់ទៅណា យើងជូនទៅ»ហេតុអីនៅសុខៗនាយស្រាប់តែបែបនេះ??នាយកំពុងតែចង់ធ្វើអ្វីអោយប្រាកដ ថេហ្យុងហាក់បីដូចជាមិនយល់សោះ បើនាយទៅជាមួយគេដដែលនោះទៅធ្វើអីទៅដូចជាប់គុកដដែលនិងវាគ្មានសេរីភាពអីបន្តិចណាសោះឡើយ
«តែ...»
«ទៅឬមិនទៅ...»ជុងហ្គុកចូលទៅជិតថេហ្យុងហើយក៏ចាប់ទាញកដៃរបស់គេរួចក៏ចាប់ទាញចង្កេះរបស់គេអោយផ្អឹបជាប់ជាមួុយនិងទ្រូងរបស់នាយតែម្តង ខ្យល់ដង្ហើមរបស់អ្នកទាំងពីរដកប៉ះគ្នាទៅវិញទៅមក ថេហ្យុងអាចទទួលដឹងថាខ្យល់ដង្ហើមរបស់ជុងហ្គុកវាក្តៅកម្រិតណា សូម្បីតែពេលនេះគេកំពុងតែនៅក្នុងទ្រូងហាប់ណែនរបស់នាយក៏គេមានអារម្មណ៍ថាកក់ក្តៅដែល...
«លោក...លោកលែងខ្ញុំសិនតើបានទេ??»ថ្វីតែវាកក់ក្តៅតែថេហ្យុហក៏មានអារម្មណ៍ថាគ្មានសុវត្តិភាពសោះ
«បើយើងមិនលែងអែងចង់ធ្វើស្អីយើង»
«គឺខ្ញុំពិបាកដកដង្ហើមរួមគ្នាជាមួយនឹងលោកណាស់»គេមិនបានកុហកព្រោះគេពិតជាថប់ដង្ហើមពិតមែន នៅពេលដែលនៅជិតៗជុងហ្គុកបែបនេះជាពិសេសពេលដែលខ្លួនគេកំពុងតែនៅជាប់និងទ្រូងរបស់ជុងហ្គុកបែបនេះទៀត អារម្មណ៍ហាក់បីដូចជាចម្លែកណាស់ពិបាកបរិយាយដល់ហើយតែដឹងត្រឹមថាវាពិបាកក្នុងការដកដង្ហើមជាខ្លាំង
«អែងកុំធ្វើអោយយើងមួលម៉ៅជាមួយអែងមួយថ្ងៃតើបានទេ??»
«តែខ្ញុំពិតជាថប់ដង្ហើមពិតមែន អឹម??»ក្រោយពេលដែលថេហ្យុងនិយាយចប់ជុងហ្គុកស្រាប់តែចាប់ថើបមាត់របស់ថេហ្យុងភ្លាមៗហើយក៏ផ្លំខ្យល់ចូលពេញពោះរបស់ថេហ្យុងតែម្តង
«លោក???»បន្ទាប់ពីបញ្ចប់ការថើបបែបបញ្ចូលខ្យល់មួយនោះហើយថេហ្យុងក៏រហ័សយកដៃរបស់ខ្លួនយកមកខ្ទប់មាត់ភ្លាមៗ
«យ៉ាងមិច ស្រួលដកដង្ហើមឬនៅបើនៅយើងនិងបានបញ្ចូលខ្យល់ថែមទៀត»ព្រះអើយមើលសម្តីរបស់នាយចុះ ស្ថានភាពរបស់ពួកគេពេលនេះមិនខុសពីរឿងdramaដែលគេសម្តែងនោះទេ។តែថេហ្យុងហាក់បីដូចជាចម្លែកចិត្តកាន់តែខ្លាំងថ្ងៃនេះនាយកើតអី??មិចក៏មើលទៅនាយដូចជារីករាយខុសពីធម្មតា??
«បបូរមាត់អែងទន់គ្រាន់បើ តែអាម្នាក់នោះធ្លាប់ថើបឬនៅ??ហើយយើងជាមនុស្សប្រុសពីប៉ុន្មានរបស់អែង??»
«លោក...លោកជាមនុស្សប្រុសទីមួយហើយដែលថើបខ្ញុំ»ថេហ្យុងរៀងខឹងបន្តិចដែលនាយជាអ្នកលួចស្នាមថើបដំបូងរបស់ញេតែនាយបែរជាចោទសំណួរបែបនេះមកកាន់គេទៅវិញ
«ល្អណាស់ ចឹង»ជុងហ្គុកស្រាប់តែញញឹមជាស្នាមញញឹមដែលថេហ្យុងមិនដែលបានឃើញពីមុនមកនោះទេ រាល់ដងធ្លាប់តែឃើញមុខនាយបែបងាប់ៗតែញញឹមបែបនេះសង្ហាណាស់ មើលទៅដូចជាមិនមែនជាមនុស្សទេ ជាទេវបុទ្រទើបត្រូវ។
«ញញឹមខ្លះក៏ល្អ...»ថេហ្យុងនៅតែបន្តនៅក្នុងទ្រូងរបស់ជុងហ្គុកដដែលមិនបានគេចចេញទៅណាទេ
«កុំនិយាយច្រើនប្រញាប់ទៅរៀបចំខ្លួនទៅ»
«ដឹងហើយ»បន្ទាប់ពីសម្រួលឥរិយាបថរៀងខ្លួនហើយថេហ្យុងក៏ចាកចេញពីបន្ទប់ធ្វើការរបស់ជុងហ្គុកទាំងញញឹមថ្ងៃនេះដូចជាអារម្មណ៍ល្អណាស់ ខុសពីសព្វមួយដង។ចំណែកជុងហ្គុកវិញនាយពិតជាមិនអាចហាមចិត្តខ្លួនអែងបានទេ នាយក៏មិនយល់ហេតុអីក៏នាយបណ្តោយខ្លួនបែបនេះ មិចក៏នៅសុខៗស្រាប់តែចង់ថើបថេហ្យុង
«អាហ្គុក អែងជិតឆ្កួតហើយមើលទៅ»នាយក៏មិនអាចទប់ស្នាមញញឹមរបស់នាយទៀតបានទេទោះបីជាព្យាយាមហាមឃាត់ខ្លួនអែងយ៉ាងណាក្តី ចំណែកបេះដូងរបស់នាយវិញលោតញាប់សឹងតែផ្ទុះចេញមកខាងក្រៅទៅហើយ។
#skip...
ជុងហ្គុកនិងថេហ្យុងបានមកសមុទ្រជាមួយគ្នាព្រោះតែជុងហ្គុកផ្តល់សិទ្ធអោយថេហ្យុងថាគេចង់ទៅកន្លែងណា។ដោយឃើញឪកាសល្អបែបនេះហើយទើបថេហ្យុងប្រាប់ជុងហ្គុកថាគេទៅចង់សមុទ្រ។នៅពេលដែលពួកគេមកដល់សមុទ្រទាំងជុងហ្គុកនិងថេហ្យុងពិតជារីករាយជាមួយនិងបរិយាកាសបែបនេះណាស់ជាពិសេសគឺជុងហ្គុកនាយទទួលបានអារម្មណ៍មួយប្លែកខុសពីរាល់ដង ព្រោះធម្មតានាយងប់តែជាមួយនិងការងារគ្មានពេលលំហែរខួរបែបនេះឡើយ។ពួកគេបានមកដល់សមុទ្ររៀងល្ងាចបន្តិចហើយថ្ងៃក៏ចាប់ផ្តើមជ្រេដូចគ្នា ដូច្នេះទេសភាពមួយនេះវាកាន់តែស្រស់ស្អាតនិងស្រស់ស្រាយសម្រាប់មនុស្សងប់នឹងការងារដូចជាជុងហ្គុក។
ថេហ្យុងបានចុះពីលើឡានរួចក៏មកអង្គុយនៅលើឆ្នេរខ្សាច់ឯជុងហ្គុកវិញនាយឈរផ្អែកខ្នងនិងឡានរបស់។ថេហ្យុងបានចាប់ទាញទូរសព្ទ័របស់ខ្លួនមកថតរូបជាច្រើនសន្លឹក។ពេលនោះគេពិតជាចង់ហៅជុងហ្គុកអោយមកថតជាមួយនិងគេណាស់ តែគេមិនហ៊ានឡើយ ព្រោះនាយម្នាក់នេះចរិតប្រែប្រួលដូចមនុស្សស្រីមានថ្ងៃខែចឹងដូច្នេះគេមិនហ៊ានជាមួយនាយទេ។
មួយសន្ទុះក្រោយមកព្រះអាទិត្យចាប់ផ្តើមលិចបណ្តើរៗ ផ្ទៃមេឃឡើងពណ៌ទឹកក្រូចចាំងជះពេញផ្ទៃសមុទ្របូករួមជាមួយនិងខ្យល់ត្រជាក់ៗតិចៗមកប៉ះចំផ្ទៃមុខវារឹតតែធ្វើអោយស្រស់ស្រាយ អ្វីដែលសំខាន់នៅទីនេះមិនសូវជាមានមនុស្សប៉ុន្មានទេ ព្រោះជុងហ្គុកជ្រើសរើសកន្លែងដែលស្ងាត់បំផុតសម្រាប់ពួកគេទាំងពីរ។តាមពិតទៅនាយមិនគិតថាជ្រើសយកកន្លែងស្ងាត់ព្រោះចង់រ៉ូមេទិចអីទេ គ្រាន់តែនាយជាប្រភេទមនុស្សមិនចូលចិត្តមនុស្ស ជាប្រភេទមនុស្សឆាប់ៗប្រតិកម្មជាមួយនិងកន្លែងដែលមានមនុស្សច្រើន។
ជុងហ្គុកបានដើរមកជិតថេហ្យុងហើយក៏ដាក់ខ្លួនអង្គុយចុះនៅលើខ្សាច់ក្បែរថេហ្យុងតែម្តង នាយស្ងៀមស្ងាត់មិននិយាយអ្វីនោះទេ ក្រៅពីបញ្ចេញខ្យល់ដង្ហើមចោល។ឯថេហ្យុងវិញក៏មិនហ៊ាននិយាយអីដែរ។ទាំងថេហ្យុងនិងជុងហ្គុកនាំគ្នានៅអង្គុយមើលថ្ងៃលិចជាមួយគ្នារហូតដល់យប់ទើបពួកគេត្រឡប់មកផ្ទះវិញ។
______________
ខានផុសយូរហីចឹងកុំភ្លេចខមិនសាច់រឿងណា🤓
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
