«វាមិនងាប់ទេ អោយឯកសារមក»ជុងហ្គុកទទួលឯកសារពីកូនចៅទាំងកញ្ឆក់ៗហើយក៏ស៉ីញ៉េលឿនៗហុចអោយវីនវិញមុននិងផ្តាំអោយនាយមើលការខុសត្រូវក្រុមហ៊ុនអោយបានល្អព្រោះនាយប្រហែលជាត្រូវសម្រាកមួយរយៈសិនទម្រាំតែថេហ្យុងព្រមជានាជាមួយហ្នឹងនាយវិញ។
«ចៅហ្វាយ...កុំថាខ្ញុំចេះដឹងអីតែចៅហ្វាយកុំភ្លេចលាងរបួសផង»
«យើងដឹងហើយឆាប់ចេញទៅ»វីនដើរចេញទៅបាត់ទើបជុងហ្គុកដើរទាំងមានឈាមនៅជាប់ពេញឥតហើយក៏ធ្វើជាដើរចូលទៅក្នុងបន្ទប់ដោយមានកាន់ដបស្រាwineមួយដបហើយនាយធ្វើបែបនេះដើម្បីអោយថេហ្យុងដឹងថានាយមិនបានលាងរបួសនោះចេញឡើយ។ចំណែកថេហ្យុងវិញឃើញហើយក៏លួចបារម្ភខ្លះដែរតែអោយគេជួយនាយយ៉ាងមិចបើកជើងខ្លួនអែងជាប់ច្រវ៉ាក់ជួយតែខ្លួនអែងមិនកើតផងនោះ ហើយអាច្រវ៉ាក់និងក៏ចឹងទៀតកាន់តែទាញចេញកាន់តែឈឺ ហើយពេលនេះគឺឈឺរៀងខ្លួននោះអែងម្នាក់ឈឺកជើង ឯម្នាក់ទៀតជើងបាតជើង។
«ហេតុអីមិនលាងរបួស??»ទម្រាំតែដាច់ចិត្តនិយាយពាក្យនេះចេញមកថេហ្យុងមិនដឹងជាគិតអស់ប៉ុន្មានវិនាទីឡើយ។ឯជុងហ្គុកវិញក៏ដើរហួសទៅយកwineមួយដបដែលនាយកាន់មកជាមួយមិញនេះចាក់ផឹកធ្វើព្រងើយ
«ចុះហេតុអីចាំបាច់លាង??»
«ជុង...លោកឆ្កួតហើយហេ៎?»
«បងនិងអាចឆ្កួតជាងនេះបើអូននៅតែធ្វើបែបនេះដាក់បង»ជុងហ្គុកផឹកស្រាដូចផឹកទឹក មើលតែប៉ុណ្នឹងក៏ដឹងថានាយឈឺមិនស្ទើរដែរ
«តែវាជារឿងត្រឹមត្រូវ ខ្ញុំគ្រាន់តែមិនចង់អោយបងស្រីរបស់ខ្ញុំឈឺចាប់ ហេតុអីលោកមិនយល់សោះចឹង??»
«ចុះអូនមិនឈឺទេ ពេលណាទើបអូនឈប់គិតពីអ្នកណាដទៃខ្លះ»
«ហេតីអីខ្ញុំគិតពីគាត់មិនបាន ខ្ញុំស្រលាញ់គាត់ណាស់ខ្ញុំក៏ហ៊ានលះបង់គ្រប់យ៉ាងដើម្បីគាត់»
«ត្រូវហើយអូនហ៊ានលះបង់គ្រប់យ៉ាងដើម្បីនាងមិនលើកលែងសូម្បីតែ*បង»ជុងហ្គុកញញឹមហួសចិត្តម្តងហើយម្តងទៀតមួយម៉ាត់ណាក៏បារម្ភពីអ្នកដទៃតាំងពីដើមដល់ចប់ថេហ្យុងមិនដែលខ្វល់ពីអ្នកណាខ្លាំងជាងខ្វល់ពីថេហ្វីនឡើយ ទាំងដែលគេមិនដែលទទួលបានការតបស្នងមកកាន់គេវិញសូម្បីតែម្តង។
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
ភាគទី33:បងនឹងឆ្កួតជាងនេះបើអូននៅតែបែបនេះ
Start from the beginning
