____________
ក្រោយពីបញ្ចប់ភារកិច្ចលួងលោមជុងហ្គុករួចហើយនោះថេហ្យុងក៏ចុះមកជាន់ក្រោមវិញដើម្បីធ្វើការ ព្រោះវាក៏ចប់ម៉ោងសម្រាកថ្ងៃត្រង់ទៅហើយ។ពេលចូលមកដល់ជាន់ទីបួនថេហ្យុងបម្រុងនឹងដើរចូលក្នុងបន្ទប់ធ្វើការរបស់ខ្លួន តែស៊ូហូដែលជាមនុស្សតាមឈ្នានីសជីវិតរបស់ថេហ្យុងនោះក៏មកឈរបាំងផ្លូវគេតែម្តង។
«នែ...មួយរយៈនេះឃើញថាអែងឧស្សាហ៍ឡើងទៅជាន់ខាងលើណាស់ ជាន់លើមានអីល្អឬ ឬមួយទៅព្រោះប្រញាប់បានក្លាយជាបុគ្គលិកពេញសិទ្ធ»សម្តីមួយខ្សែមុននេះបានហោះកាត់ត្រចៀករបស់ថេហ្យុងតែគេដូចជាមិនយល់សោះថាហេតុអីស៊ូហូស្រាប់តែនិយាយបែបនេះមកកាន់គេ
«អែងនិយាយពីអី??ខ្ញុំដូចជាមិនយល់ទេ»
«ធ្វើជាមិនយល់..ហឺសយើងដឹងចរឹកអែងច្បាស់ណាស់ អោយវាល្មមៗបានហើយកុំប្រើមាយាទទាក់ប្រុសនៅទីនេះបើអែងខ្លាំងមែនប្រើសមត្ថភាពមកប្រកួតជាមួយយើងទៅ»
«និយាយអីហេតុអីគ្មានសុជីវធម៌យ៉ាងនេះ...ស្តាប់មិនចូលត្រចៀកសោះ»ថេហ្យុងមិនបានកាចតែនិយាយហេតុផលជាមួយនឹងស៊ូហូទៅវិញទេមនុស្សថេហ្យុងនេះណាមិនចេះកម្រោលចូលផ្តេសផ្តាសទេ ចំណែកស៊ូហូវិញមនុស្សស្អីមាត់អាក្រក់និយាយគ្មានសុជីវធម៌យ៉ាងចឹង ហេតុអីប្រើពាក្យថាទាក់ប្រុសមកចោទប្រកាន់គេ តែបើគេទាក់មែនក៏គ្មានអ្វីខុសដែលគេទាក់ចិត្តប្តីគេតាសមិនបានទៅទាក់ចិត្តប្រុសណាផ្សេងទេ។
«ត្រឹមនិយាយប៉ុណ្នឹងក៏ថាយើងគ្មានសុជីវធម៌ត្រង់អែងដើរអោយដៃគេនោះហៅថាមានសុជីវធម៌??»
«និយាយមិនចូលគ្នាសោះ ពិបាកនិយាយជាមួយអែងណាស់អត់ប្រយោជន៍»
«នែឈប់ភ្លាមកុំចង់រត់គេចណា »ស៊ូហូប្រញាប់ទៅទាញដៃរបស់ថេហ្យុងអោយមកវិញតែមានឯណាក៏ត្រូវថេហ្យុងចាប់ទាញដៃរបស់គេពទ្ធ័ទៅក្រោយខ្នងរបស់ស៊ូហូវិញហើយក៏និយាយថា
«ខ្ញុំមានប្តីហើយមិនចាំបាច់ប្រឹងទាក់អ្នកណាឡើយ ស្តាប់បានទេ ហើយកុំមកចោទប្រកាន់ខ្ញុំទាំងដែលគ្មានភស្តុតាងបែបនេះទៀត »ថេហ្យុងនិយាយរួចហើយក៏រុញស៊ូហូទៅម្ខាងក្រោយមកក៏ប្រញាប់ដើរចូលក្នុងបន្ទប់ធ្វើការរបស់ខ្លួនបាត់សំណាងហើយបុគ្គលិកហាត់ការមិនទាន់មានអ្នកណាមក មានតែគេពីរនាក់ប៉ុណ្ណោះមិនចឹងទេ ខ្មាស់គេស្លាប់ហើយ
«ហឺស មានប្តីចឹងហេ៎...ល្អសារភាពបែបនេះហើយក៏ល្អឃើញថាអែងចង់ទាក់លោកអគ្គនាយកណាស់ ចាំមើលយើងនឹងបញ្ចុះបញ្ចូលគាត់ហលយធ្វើគ្រប់យ៉ាងអោយគាត់ដេញក្បាលអែងចេញតែម្តងហើយពេលនោះក៏ដល់វេនយើងយកចិត្តលោកអគ្គនាយកម្តងហើយ ហាហា»ស៊ូហូសើចក្នុងនាមខ្លួនជាអ្នកឈ្នះ តែបើគេដឹងការពិតមិនដឹងថាសើចចេញទៀតឬអត់ទេ ព្រះអើយខ្មាស់គេណាស់ចេះនិយាយ
ចេញមករួច នេះបើគ្មានមនុស្សអោយខ្មាស់ទេក៏គួរណាតែខ្មាស់ជញ្ចាំងខ្លះផងអ្នកអើយ។
__________
ខមិនសាច់រឿងម្នាក់មួយមកបងអូនអើយ🥹
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
ភាគទី26:ពេញចិត្តបងហើយមែនទេ??
Start from the beginning
