ភាគទី23: មិនថាថ្ងៃនេះឬថ្ងៃណាអ្នកដែរបងរើសនៅតែជាអូន

Start from the beginning
                                        

«មិនអីទេ វាមិនមែនជាកំហុសរបស់លោកឯណា»
«អូនមិនអីទេមែនទេ??»
«អឹម...តោះចឹងពួកយើងត្រូវទៅឥឡូវមែនទេ??»
«ត្រូវហើយ តែអូនកុំបារម្ភអីបងនឹងប្រញាប់ឃ្លាការងារអោយលឿនបំផុតណា»ជុងហ្គុកនៅតែមានអារម្មណ៍ថាខុសដដែលទោះបីជាថេហ្យុងព្យាយាមនិយាយថានាយមិនបានខុសក៏ដោយ
«មិនអីទេតោះ យើងប្រញាប់ទៅៗ»ពួកគេទាំងពីរបានធ្វើដំណើរមកសេអ៊ូទាំងយប់ហើយក៏មកផ្ទះមង្គលសិនព្រោះមិនចង់រំខានលោកប៉ានឹងអ្នកម៉ាក់របស់នាយឡើយ ដូច្នេះចាំស្អែកចាំយកថេហ្យុងទៅផ្ទះធំកុំអោយគេមានអារម្មណ៍ថាឯការជាពិសេសខ្លាចថាមានអ្នកមកធ្វើបាបគេទៀត។

   ពេលព្រឹកបានឈានចូលមកដល់ជុងហ្គុកក៏ឆ្លៀតយកថេហ្យុងមកលេងផ្ទះរបស់នាយហើយនាយក៏ប្រញាប់ទៅក្រុមហ៊ុនតែម្តង។ពេលមកដល់ទីនេះថេហ្យុងមានអារម្មណ៍ធូរស្រាលច្រើនព្រោះលោកស្រីចនមើលថែគេបានយ៉ាងល្អ មិនត្រឹមតែប៉ុណ្ណោះនៅនាំថេហ្យុងដើរផ្សាទៀតផង បើគ្រាន់តែដើរវាមិនសមទេទើបមានរបស់ខ្លះនៅសំពីងសំពោងពេញដៃព្រោះតែថេហ្យុងមិនចូលចិត្តអង្គរក្សដើរតាមរញ៉េរញ៉ៃទើបគេជាអ្នកស្មគ្រ័ចិត្តកាន់ឥវ៉ាន់អោយលោកស្រីចនតែម្តងទៅតែក្នុងនោះក៏មានរបស់គេដូចគ្នា ដោយសារគាត់មានសន្តានចិត្តណាស់ទិញនេះទិញនោះអោយគេ ទោះគេខំប្រកែកយ៉ាងណាក៏គ្មានន័យដែរ។

«អ្នកម៉ាក់...ជម្រាបសួរអ្នកម៉ាក់ក្មេកពិតជាចៃដន្យណាស់ដែរបានជួបម៉ាក់នៅទីនេះ»សំឡេងនោះមិនបាច់បង្ហាញមុខក៏ដឹងបាត់ទៅហើយថាជាអ្នកណាម្នាក់នោះច្បាស់ជាថេហ្វីនមោះអែង។នាងប្រញាប់ចូលមករាក់ទាក់លោកស្រីចននៅកណ្តាលផ្សារតែម្តង ចាំមើលថាគាត់មានប្រតិកម្មបែបណាពេលដែលបានឃើញនាងបែបនេះ??

«ជាថេហ្វីនទេហ៎...»គាត់និយាយបែបធម្មតាតបតទៅកាន់នាងវិញ តែក្នុងចិត្តមិនបានធម្មតាជាមួយនឹងនាងឡើយ
«ចា៎...អូនេះមនុស្សគ្មានកេរ្តិ៍ខ្មាស់ចង់បានប្តីរបស់អ្នកដទៃក៏នៅទីនេះដែល...ហៃយ៉ាឥវ៉ាន់សំពីងសំពោងណែនដៃដើរត្រុកៗតាមម៉ាក់ក្មេកបែបនេះសមណាស់ដឹងទេ»
«សមអីទៅ??»លោកស្រីចនសួរនាងបកវិញជំនួសថេហ្យុងព្រោះឃើញថាគេកំពុងតែឪនមុខចុះមិនហ៊ានប្រឈមមុខជាមួយនិងថេហ្វីនទាល់តែសោះ ហេតុអីថេហ្យុងស្លូតយ៉ាងនេះចាំមើលពេលទៅដល់ផ្ទះនឹងបង្រៀនគេប៉ុន្មានក្បាច់សម្រាប់ការពារខ្លួននៅពេលមានសត្រូវមកវាយប្រហារបែបនេះ គាត់មិនបណ្តោយអោយក្មេងស្លូតត្រង់ដូចជាថេហ្យុងត្រូវរងការធ្វើបាបពីសំណាក់បងស្រីរបស់គេគ្រប់ពេលបានឡើយ។

ភ្លោះជំនួសស្នេហ៍ (ចប់)Where stories live. Discover now