ភាគទី21: ជាមួយអូនតែម្នាក់គត់

Start from the beginning
                                        

«យ៉ាងមិចចង់លែងលះណាស់ហេ៎ ទើបរំលឹកវាឡើងមក អរប្រហែលជាប្រញាប់ទៅយកស្រីយប់មិញនោះហើយ»ថេហ្យុងធ្វើជានិយាយប្រយោលចោលហើយក៏ងាកមកធ្វើម្ហូបវិញរួចក៏បិទហ្គាសទុកដោយសារម្ហូបក៏ឆ្អិតហើយដែរ រួចគេក៏ចាំស្តាប់មើលថានាយឆ្លើយតបបែបណាជាមួយនិងសម្តីរបស់គេមុននេះ។

«ស្រី??ស្រីមួយណា??»
«ស្រីដែរ...អរប្រហែលជាស្រីច្រើនពេកហើយទើបមិនចាំថាម្នាក់ណាគិតទៅលោកមិនធម្មតាមែន»ហៃយ៉ាថេហ្យុងទេដែលមិនធម្មតានោះឃើញស្លូតៗចឹងទេតែបើនិយាយរឿងឌឺវិញសាហាវញាក់
«បងគ្មានស្រីទេ»

«មាន...»
«គ្មានទេ»
«មា...»
«បានហើយឈប់និយាយពីរឿងទាំងអស់នោះទៅ សូម្បីរឿងលែងលះឬរឿងដេញបងទៅយកអ្នកនេះអ្នកនោះក៏ត្រូវឈប់និយាយដែរ...បងហាមអូនមិនអោយនិយាយពាក្យអស់នេះទៀតទេមិនចឹងទេដឹងគ្នាជាមួយបងមិនខានឡើយ»បើនិយាយស្រួលបួលមិនស្តាប់មានតែគម្រាមតែបន្ទោសនាយក៏មិនត្រូវអ្នកណាប្រើអោយថេហ្យុងចូលមកហើយក៏ដាក់ស្នេហ៍នាយអោយងើបមុខមិនរួចបែបនេះ ដើមឡើយនាយស្រលាញ់ថេហ្វីនតាសតែថេហ្យុងនេះសម្បូរមុនស្នេហ៍ណាស់ផ្តើមចេញពីស្អប់ប្រែជាស្រលាញ់បាត់មុខមិនបានទៅវិញ។

«លោកចង់យ៉ាងមិចអោយប្រាកដនឹង??»
«គ្មានចង់យ៉ាងមិចទេ បងគ្រាន់តែចង់មានគ្រួសារពេញលេញជាមួុយអូន ចង់បង្កើតកូនជាមួយអូនចង់ចាស់ជាមួយអូន ចង់ស្លាប់ជាមួុយអូន ជាមួយតែអូនតែម្នាក់គត់គីម ថេហ្យុងបងស្រលាញ់អូនណាស់សុំអង្វរកុំដេញបងអោយទៅស្រលាញ់អ្នកផ្សេងក្រៅពីអូនអីណា បងដឹងថាអូនច្បាស់ជាមិនបានស្រលាញ់បងទេ បងដឹងថាអូនខ្វល់ពីចិត្តបងស្រីរបស់អូន តែបងសុំអូនទៅចុះ អូនមិនស្រលាញ់បងក៏បាន តែបងសុំម្យ៉ាងសុំអូនអនុញ្ញាតអោយបងស្រលាញ់អូនតែម្នាក់អែងទៅបានហើយ ហើយយើងកុំលែងលះអី»ជុងហ្គុកនិយាយរៀបរាប់រឿងក្នុងចិត្តប្រាប់ទៅថេហ្យុងគ្រប់យ៉ាង នាយនិយាយពាក្យពិតចេញពីចិត្តមិនបានកុហកនោះទេនាយគិតរួចហើយទោះបីថេហ្យុងមិនអាចទទួលយកនាយបានក៏ដោយ ទោះថេហ្យុងមិនស្រលាញ់នាយក៏ដោយតែសុំត្រឹមម្យ៉ាងកុំលែងលះជាមួយនាយហើយកុំដេញអោយនាយទៅស្រលាញ់អ្នកណាផ្សេងអីរឿងនេះនាយធ្វើមិនបានទេព្រោះឥឡូវនេះនាយពិតជាងប់ងល់ជាមួុយនិងថេហ្យុងខ្លាំងណាស់ បើអាចនាយចង់អោយពេលវេលាត្រឡប់ថយក្រោយហើយនាយនិងមិនយកថេហ្យុងមកជំនួសថេហ្វីនឡើយនាយនិងមិនរៀបការជាមួុយថេហ្យុងដោយសារថេហ្វីនទេ តែនាយនិងផ្សងអោយនាយបានជួបថេហ្យុងមុនថេហ្វីនហើយពួកគេរៀបការជាមួយគ្នាដោយចេញពីចិត្តដោយគ្មានការបង្ខិតបង្ខំណាមួយឡើយ។

ភ្លោះជំនួសស្នេហ៍ (ចប់)Where stories live. Discover now