ភាគទី19:អូនមិននឹកបងខ្លះទេ??

Start from the beginning
                                        

«ថេហ៍...អូនមិននឹកបងខ្លះទេហេ៎??»ជុងហ្គុកប្រើសំឡេងខ្សោយៗសួរទៅថេហ្យុងតែវាហាក់បីដូចជាគ្មានឥទ្ធិពលអ្វីសោះឡើយ ព្រោះតែរាងតូចនៅតែព្យាយាមរុញដៃរបស់នាយចេញដដែល
«គឺ...មិនដឹងទេលោកលែងទៅខ្ញុំត្រូវធ្វើម្ហូបណា»ដោយសារតែបែបនេះទើបជុងហ្គុកដាច់ចិត្តប្រលែងអោយថេហ្យុងមានសេរីភាពវិញហើយនាយក៏ប្រញាប់ឡើងទៅលើផ្ទះបាត់ តែគិតថាថេហ្យុងខ្វល់???គេច្បាស់ជាមិនខ្វល់ហើយបាននាយមិននៅជិតបែបនេះងាយស្រួលធ្វើម្ហូបសឹងស្លាប់ បើនៅនាំតែទើសដៃទើសជើងដដែលនឹង។

    បន្ទាប់ពីនោះមកដោយសារតែពេលនេះជាពេលល្ងាចចឹងហើយទាំងលោកចននឹងលោកស្រីចនគឺនៅជុំគ្នាហើយមិញនេះថេហ្យុងចម្អិនអាហារសម្រាប់ពេលល្ងាចនេះអែង។លោកស្រីចនបានដឹងថាជុងហ្គុកមកហើយក៏ប្រញាប់អោយអ្នកបម្រើទៅតាមអោយនាយចុះមកញ៊ាំបាយ ដំបូងក៏គិតថាមិនចង់ចុះទេព្រោះនាយនៅអន់ចិត្តជាមួយនឹងថេហ្យុងតែក្រោយមកក៏សម្រេចចិត្តថាចុះមកវិញព្រោះតែពោះរបស់នាយកូរចង់ដាច់ទៅហើយ រឿងខឹងឬអន់ចិត្តនោះទុកមួយលែកសិនចុះ។

«យ៉ាងមិចដែលកូនការងាររលូនទេ»កំពុងតែនៅតុបាយញ៊ាំបាយសុខៗលោកចនក៏សួរទៅជុងហ្គុកព្រោះបរិយាកាសដូចជាស្ងាត់ណាមួុយគាត់នឹងជុងហ្គុកកម្របានជួបគ្នាណាស់គាប់ជួននាយទើបតែមកពីធ្វើការងារសំខាន់បែបនេះទើបគាត់ឆ្លៀតឪកាសនេះសួរតែម្តងទៅ តែធម្មតាទេជុងហ្គុកតបទៅគាត់ទាំងញញឹមព្រោះនាយជាកូនដែលមានទំនាក់ទំនងល្អជាមួយប៉ានឹងម៉ាក់របស់នាយណាស់ ខុសពីថេហ្យុងដាច់តែម្តង។

«រលូនល្អណាស់ប៉ា ខាងដៃគូរសហការសុទ្ធតែពេញចិត្តជាមួយនិងគម្រោងរបស់កូន»
«ល្អណាស់កូន...»គាត់ញញឹម ញញឹមដាក់កូនប្រុសដែលពូកែនឹងសង្ហារបស់គាត់គ្មានម្តងណាដែលជុងហ្គុកធ្វើអោយប៉ានឹងម៉ាក់របស់នាយខកបំណងជាមួយនាយឡើង នាយតែងតែពូកែនឹងឆ្លាតជានិច្ច។

«និយាយចឹងកូនត្រឡប់ទៅវិញនៅពេលណា»
«ស្អែកនេះចុះម៉ាក់...»
«នៅទីនេះយូរបន្តិចទៀតក៏បានព្រោះម៉ាក់នឹងមិនអផ្សុកព្រោះបានកូនប្រសារពូកែៗដូចជាថេហ្យុងនៅក្បែរម៉ាក់»គាត់សរសើរថេហ្យុងមិនដាច់ពីមាត់ទេព្រោះគេពិតជាល្អពិតមែន នេះបើមិនប្រាប់គាត់ថាជាប្រុសទេគាត់ច្បាស់ជាគិតថាគេជាស្រីដែលកាត់សក់ហើយមនុស្សស្អីពូកែគ្រប់មុខមើលតែក្មេងស្រី ធ្វើការងារក៏ចំណាប់មិនចេះត្អូនត្អែរទេចេះតែម្យ៉ាងទេគឺដាក់ខ្លួន។
«ខ្ញុំស្រេចតែលើគេទេ...ម៉ាក់ខ្ញុំឆ្អែតហើយ»ជុងហ្គុកបានងើបពីតុអាហារហើយដើរចេញទៅបាត់ព្រោះតែមិញនេះនាយងាកមើលទៅថេហ្យុងក៏ឃើញថាទឹកមុខរបស់ថេហ្យុងដូចជាទទេស្អាតគេមិនខ្វល់ពីអ្វីដែលនាយនិយាយទាល់តែសោះមិនថារឿងអ្វីក៏ដោយអ្វីដែលគេខ្វល់គេខ្វល់តែពីបងស្រីនឹងម៉ាក់គេតែប៉ុណ្ណោះ។ចឹងហើយទើបនាយងើបចេញទាំងតែមិញនេះនាយទើបតែញ៊ាំបាយបានពីរម៉ាត់ប៉ុណ្ណោះ។

ភ្លោះជំនួសស្នេហ៍ (ចប់)Where stories live. Discover now