«លឺបែបនេះហើយបងស្រឡះចិត្តណាស់ តែយប់ហើយអូនគេងទៅសុបិនឃើញបងផង»
«អេ៎...ឈប់សិនខ្ញុំចង់និយាយជាមួុយលោក កុំទាន់បិទអីណា»នៅសុខៗថេហ្យុងស្រាប់តែបែបនេះវាពិតជាចំលែកណាស់តែជុងហ្គុកមិនបានប្រកែកនោះទេនាយមានតែសប្បាយចិត្តពេលបានលឺថេហ្យុងស្នើរសុំនាយបែបនេះនោះ។
«បានបាន បងមិនបិទទេ»
«ហេហេអរគុណលោកណាស់»ថេហ្យុងសើចស្មេញបង្ហាញភាពគួរអោយស្រលាញ់អោយជុងហ្គុកបានឃើញ មើលចុះនាយច្បាស់ជាងប់ងល់ជាមួុយនឹងថេហ្យុហងើបក្បាលមិនរួចទេមើលទៅ។បន្ទាប់ពីនោះមកពួកគេក៏និយាយជាមួុយគ្នារហូតដល់ថេហ្យុងគេងលក់ចោលជុងហ្គុលបាត់
«ក្មេងក្បាលខូចអើយ បងស្រលាញ់អូនណាស់»ជុងហ្គុកបានត្រឹមតែនិយាយនៅពេលដែលថេហ្យុងគេងលក់តែប៉ុណ្ណោះ តែយ៉ាងណាក្តីក៏នាយមិនព្រមបិទទូរសព្ទ័ដែរនៅអង្គុយមើលមុខរបស់ថេហ្យុងរហូតដល់នាយគេលក់ដូចគ្នា។
មានដឹងទេថ្ងៃនេះជាថ្ងៃដែលជុងហ្គុករងចាំអត់ធ្មត់អស់រយៈពេលប្រាំគឺថ្ងៃគឺជាថ្ងៃដែលនាយអាចត្រឡប់មកប្រទេសកូរ៉េវិញដើម្បីបាននៅក្បែរភរិយាសំណព្វចិត្តរបស់នាយនោះអី។
«ថេហ៍...»គ្រាន់តែដាក់វ៉ាលីចុះមិនទាន់ទេជុងហ្គុកប្រញាប់រត់ទៅរកថេហ្យុងៗភ្លាមៗតែម្តង
«អួយ...ជុងហ្គុក»ថេហ្យុងភ្ញាក់មិនស្ទើរទេព្រោះមនុស្សកំពុងតែធ្វើម្ហូបបែរជាមកឪបពីក្រោយបែបនេះអ្នកណាមិនភ្ញាក់ហើយនាយមិនបានប្រាប់គេទេថានាយមកដល់ថ្មាលនេះ
«បងនឹកអូនណាស់ ខ្សឺតៗៗ»ជុងហ្គុកថើបថេហ្យុងយកថើបយកៗមិនខ្មាស់អ្នកនៅក្នុងផ្ទះអីបន្តិចទេសំខាន់នាយនឹកប្រពន្ធនាយថើបប្រពន្ធនាយវាគ្មានអីខុសឡើយ
«នែលែងខ្ញុំសិនទៅ»ថេហ្យុងដាក់វែកឆាចុះហើយក៏រុញដៃជុងហ្គុកចេញពីចង្កេះរបស់គេតែជុងហ្គុកនេះណាស់ឪបស្អិតសម្បើមណាស់ ហើយគ្រាន់តែលឺថេហ្យុងអោយលែងគេភ្លាមនាយរឹតតែបន្តឹងការឪបរបស់នាយលើសដើមហើយធ្វើមុខស្អុយទៀតផង ព្រោះតែអន់ចិត្តជាមួយនឹងថេហ្យុងពេក មើលទង្វើរបស់គេចុះដូចជាមិនបានខ្វល់ខ្វាយពីប្តីសោះហើយបើតាមមើលទៅ ដល់ថ្នាក់ប្តីទៅដល់ទៅប្រាំពីរថ្ងៃមកវិញគ្រាន់តែឪបបន្តិចសោះក៏ព្យាយាមរុញនាយចេញដែរ។
YOU ARE READING
ភ្លោះជំនួសស្នេហ៍ (ចប់)
Romanceខ្ញុំគ្រាន់តែជាស្រមោលរបស់នាង ជាមនុស្សដែលគេយកមកជំនួសកន្លែងរបស់នាងតែប៉ុណ្ណោះ នៅពេលដែលនាងត្រឡប់មកវិញអ្នកដែលដើរចេញគឺជាខ្ញុំ ដូច្នេះខ្ញុំមិនអាចក្អេងក្អាងជាមួយនឹងតំណែងដែលខ្ញុំទទួលបានឡើយ ព្រោះមនុស្សដែលគេស្រលាញ់គឺនាងមិនមែនខ្ញុំទេ។
ភាគទី19:អូនមិននឹកបងខ្លះទេ??
Start from the beginning
