ភាគទី14:អែងគ្មានថ្ងៃទទួលបានសេចក្តីសុខទេ

Beginne am Anfang
                                        

«ទេ បើអែងព្រហើនថ្នាក់នេះបាយនេះក៏មិនបាច់ទុកដែលចាក់ចោលតែម្តងទៅ»ជុងហ្គុកនិយាយហើយក៏ទាញបាយនោះទៅចាក់ចោលមិនទុកអោយថេហ្យុងញ៊ាំនោះទេចឹងល្ងាចនេះគេច្បាស់គេងទាំងអត់បានញ៊ាំអីចូលពោះសូម្បីតែមួយគ្រាប់ហើយ អ្វីដែលសំខាន់ពេលនេះគេស្រេកទឹកណាស់ តែគេមិនថោកហាស្តីសុំទឹកពីជុងហ្គុកឡើយ។
_________

   ឈានចូលដល់ព្រឹកថ្ងៃថ្មីជុងហ្គុកងើបពីគេងហើយក៏ដើរមករកថេហ្យុងនៅបន្ទប់ព្រោះយប់មិញនាយខឹងខ្លាំងពេកទើបទៅគេងនៅបន្ទប់សៀវភៅដោយសារតែខ្លាចថាខ្លួនអាចនិងជ្រុលដៃធ្វើរឿងមិនគួប្បីដាក់ថេហ្យុងនៅពេលដែលគេផ្គើនដាក់នាយម្តងៗ...ជុងហ្គុកដើរចូលមកខាងក្នុងក៏ឃើញថាថេហ្យុងគេងនៅលើគ្រែកន្លែងដែលនាយបានដាក់ច្រវ៉ាក់គេកាលពីម្សិលមិញនោះ មើលទៅសភាពរបស់ថេហ្យុងពិតជាគួរអោយសង្វែកណាស់មិនខុសអីពីអ្នកទោសទេ ដៃរបស់គេមានស្នាមក្រហមជាំខ្មៅព្រោះតែខំរើលដៃចេញពីច្រវ៉ាក់នោះទើបបណ្តាលអោយវាកកិតហើយក្លាយទៅជាបែបនេះ។ជុងហ្គុកឃើញហើយក៏រៀងអាណិតថេហ្យុងខ្លះដែល តែនាយចង់អោយគេអង្វរនាយប្រាប់ថាគេដឹងកំហុសហើយ ហើយក៏សន្យាថាឈប់ធ្វើបែបនេះទៀតទើបនាយដោះលែងគេ តែបើមិនចឹងទេ គេនិងជួបរឿងព្រៃផ្សៃជាងនេះមិនខានឡើយ។គ្រានោះជុងហ្គុកបានទាញដៃរបស់ថេហ្យុងមកពិនិត្យមើលដែល តែក្រោយមកក៏ទម្លាក់ចុះវិញ បន្ទាប់មកក៏ដើរចេញពីបន្ទប់នោះបាត់។ជុងហ្គុកបានចុះមកដល់ខាងក្រោមក៏បានជួបជាមួុយនិងថេហ្វីនតែនាយក៏ធ្វើជាមិនឃើញនាង ហើយក៏ដើរហួសទៅឡានមុននិងបើកចេញទៅធ្វើការបាត់។

   ជុងហ្គុកបានមកធ្វើការទាំងអស់មិននៅក្នុងខ្លួននោះទេសូម្បីតែកាន់កែវកាហ្វេក៏ត្រូវធ្លាក់បែកដែល បើគ្រាន់តែធ្លាក់បែកកែវកាហ្វេនោះវាមធ្យមទេងំពេលដែលនាយចាប់ផ្តើមរើសអំបែងកែវនោះក៏ត្រូវមុតដៃចេញឈាមរហាចមកទៀត ថ្ងៃនេះពិតជាស៊យមែន។
«វីន...អែងនៅមើលការងារក្រុមហ៊ុនអោយបានល្អយើងគ្មានអារម្មណ៍ធ្វើការទេថ្ងៃនេះ»ជុងហ្គុកបញ្ជាទៅកូនចៅ មើលទៅមួយរយៈនេះនាយប្លែកម្ល៉េះរាល់ដល់ស្រលាញ់ការងារសឹងស្លាប់ទោះឈឺជិតស្លាប់ក៏មកធ្វើការដែលចុះម្តងនេះកើតអីទៅ??
«បាទ តែដៃរបស់ចៅហ្វាយកើតអីទាន»
«រឿងរបស់យើងអែងកុំចេះ»
«បាទសុំទោសចៅហ្វាយ»វីនបានត្រឹមតែឪនគោរពមិនគួរណាចេះដឹងរឿងចៅហ្វាយនាយសោះ ឃើញទេត្រូវមាត់ទាល់តែបាន។
     ជុងហ្គុកបានត្រឡប់មកផ្ទះវិញទាំងមានរបួសតែក៏មិនភ្លេចឡើងទៅរកមនុស្សសម្អប់របស់នាយ។ពេលដែលជុងហ្គុកចូលទៅដល់ក៏ឃើញថាថេហ្យុងកំពុងតែអង្គុយនៅលើគ្រែជាមួយនិងទឹកមុខស្រងូតស្រងាត់ហើយមិនងាកមើលមកនាយសូម្បីតែបន្តិច...
«ដឹងពីទោសកំហុសរបស់ខ្លួនឬនៅ??»
«ទេខ្ញុំគ្មានកំហុស...»
«គីមថេហ្យុង...!អែងកុំផ្គើនជាមួយនិងយើងណា»ជុងហ្គុកក្តៅស្លឹកត្រចៀកងឺងនៅពេលដែលនាយឃើញថាថេហ្យុងដូចជាលែងចេះស្តាប់បង្គាប់ដូចមុន អាងអ្នកណាឬ??ឬប្រុសស្នេហ៍ដែលណាត់ជួបកាលពីម្សិលមិញនេះជាអ្នកធំមានអំណាច??
«ខ្ញុំមិនបាន តែ...លោកដៃរបស់លោកកើតអី??»ថេហ្យុងបម្រុងនិយាយប្រកែកជាមួយនិងជុងហ្គុកតែគេក៏ចាប់អារម្មណ៍ឃើញថាដៃរបស់នាយមានឈាមហូរស្រក់ចុះមកតក់ៗមិនឈប់សោះ...
«គ្មានអីទេ...»
«តែឈាមច្រើនណាស់ មើលខ្ញុំមើលបន្តិច»ថេហ្យុងចុះពីលើគ្រែទាំងដៃជាប់ច្រវ៉ាក់ម្ខាង ឃើញកាយវិការបារម្ភរបស់ថេហ្យុងនេះធ្វើអោយជុងហ្គុករំជើបរំជួលណាស់ នេះនាយអាក្រក់ដាក់គេកម្រិតនេះហើយគេនៅបារម្ភពីនាយទៀត  តែវាគ្មានអីពិសេសណាស់ណាទេព្រោះថេហ្យុងជាមនុស្សមានសន្តានចិត្តមិនដូចជានាយឡើយ
«មិចមិនរកអីរុំរបួសទៅ??»
«កុំមកធ្វើជាយកចិត្តយើងហើយចង់អោយយើងដោះលែងអែងនោះទៅមិនរួចទេ»
«ខ្ញុំជួយអ្នកដទៃមិនចង់បានសំណងទេ ហើយលោកកុំគិតអោយសោះថាគ្រប់គ្នាសុទ្ធតែអាក្រក់នោះព្រោះគេមិនមែនអាក្រក់ដូចលោកទាំងអស់នោះទេ យ៉ាងហោចណាស់នៅមានខ្ញុំដែលជាមនុស្សចេះបែងចែកខុសត្រូវ ចេះស្គាល់ហេតុផលដែលមិនដូចលោកទទឹងទិសនោះទេ»ថេហ្យុងពិនិត្យមើលដៃរបស់ជុងហ្គុកបណ្តើរក៏រអ៊ូបណ្តើរព្រោះគេក៏និយាយត្រូវទោះគេខឹងជុងហ្គុកយ៉ាងណាតែរឿងបារម្ភក៏នៅតែមានដដែលគេបែងចែកអារម្មណ៍ខឹងអារម្មណ៍បារម្ភបានយ៉ាងច្បាស់ហើយចេះយល់ទុក្ខធុរៈអ្នកដទៃថែមទៀតផង
«អែងស្តីអោយយើង??»
«អត់ទេ ខ្ញុំគ្រាន់តែប្រាប់តាសព្រោះខ្ញុំឯណាហ៊ានស្តីអោយលោកនោះ...»
«ដឹងកំហុសឬនៅ??»ទៀតហើយ??
«លោកចង់អោយខ្ញុំនិយាយពាក្យនេះណាស់ឬ??និយាយហើយលោកនិងស្រឡះចិត្តមែនទេ??បាន ខ្ញុំដឹងកំហុសហើយខ្ញុំជាអ្នកខុស»ថេហ្យុងសម្រេចចុះញ៉មជាមួយនិងជុងហ្គុកទាំងដែលគេមិនបានខុសបើគ្រាន់តែចេញទៅខាងក្រៅសោះ នោះជាសិទ្ធរបស់គេតាសតែគេក៏ជួយបំពេញក្តីសុខអោយជុងហ្គុកទៅចុះបើនាយមិនអាចរកក្តីសុខអោយខ្លួនអែងបានទុកអោយគេជាអ្នកផ្តល់អោយ ព្រោះមនុស្សនាយចង់ឈ្នះគេណាស់ ចឹងថេហ្យុងព្រមចាញ់ដើម្បីអោយជុងហ្គុកឈ្នះទៅចុះបើមិនចឹងទេនាយមិនព្រមចប់ត្រឹមនឹងឡើយ។
«បើបែបនេះតាំងពីដំបូងអែងក៏មិនចាំបាច់ត្រូវជាប់ច្រវ៉ាក់យូរដែល ទៅយកប្រអប់ថ្នាំមកលាងរបួសអោយយើង»ជុងហ្គុកបានយកសោមកចាក់ច្រវ៉ាក់នោះហើយក៏បញ្ជារអោយថេហ្យុងយកប្រអប់ថ្នាំមកលាងរបួសអោយនាយ  ហើយថេហ្យុងក៏ដូចចិត្តទៀតគេប្រើអោយធ្វើអីគឺធ្វើនឹងហើយ។ថេហ្យុងបានលាងរបួសអោយជុងហ្គុករួចរាល់ហើយជុងហ្គុកក៏ចាប់ទាញដៃរបស់ថេហ្យុងមករឹតប្រេងអោយគេវិញម្តងព្រោះត្រង់កន្លែងនោះវាក្រហមខ្លាំងណាស់ មានជាំដុំៗទៀតផង។
«អួយឈឺ...»
«បើឈឺលើកក្រោយអោយរៀង ម្តងនេះត្រឹមដាក់ច្រវ៉ាក់លើកក្រោយអាចលើសនេះក៏ថាបាន»
«លោកព្រៃផ្សៃណាស់ អួយ...តិចៗ»
«ព្រៃផ្សៃតែជាមួយមនុស្សដែលផ្គើនជាមួយនិងយើងទេ ជាពិសេសគឺអែង គីម ថេហ្យុង»នាយនិយាយហើយក៏បន្តលាបដៃអោយថេហ្យុងរហូតដល់រួចរួចក្រោមមកក៏បណ្តើរគ្នាទៅញ៊ាំអីនៅផ្ទះបាយ...ដោយសារតែដៃរបស់ជុងហ្គុករបួសនៅដៃខាងស្តាំទើបត្រូវមានថេហ្យុងជាអ្នកបញ្ចុក ហើយរូបភាពនេះថេហ្វីនបានឃើញពេញៗភ្នែកហើយក៏រហ័សខលទៅទូលពិតម្តាយ ចាំមើលម្តងនេះថេហ្យុងត្រូវធ្ងន់ទៀតមិនខានទេ។
«កូនកុំបារម្ភអីទុកអោយម៉ាក់ចាត់ការវាចេញ»
«ម៉ាក់ត្រូវតែធ្វើអោយវារៀងកុំអោយវាព្រហើនដាក់កូនទៀតណាម៉ាក់»ថេហ្វីនរំអួយញិកញក់យកចិត្តម្តាយព្រោះចង់អោយថេហ្យុងត្រូវទទួលទោសអោយសាកសមជាមួយនិងអ្វីដែលគេបានធ្វើ
«កុំភ័យណាកូនម៉ាក់និងហៅវាមកប្រដៅចេញ»
«ចា៎ប៉ុណ្នឹងចុះម៉ាក់...ចាំមើលអែងងាប់មិនខានទេគីម ថេហ្យុង»ថេហ្វីនឈរមើលពីចម្ងាយហើយក៏ក្តាប់ដៃយ៉ាងណាចាំមើលចុះថេហ្យុងនិងស្គាល់អ្វីដែលហៅថាថ្នាំខ្លាំងមិនខានទេ នាងនិងមិនបណ្តោយអោយគេទទួលបានក្តីសុខលើសនាងឡើយយ៉ាងណាថេហ្យុងត្រូវតែវេទនា គេគ្មានថ្ងៃទទួលបានអ្វីដែលល្អៗលើសនាងទេ ព្រោះគេមិនសាកសមនិងទទួលបានវាឡើយជាពិសេសគឺក្តីស្រលាញ់ថេហ្យុងមិនសមទទួលបានក្តីស្រលាញ់ពីជុងហ្គុកទេយ៉ាងណាមានតែនាងតែម្នាក់គត់ដែលមានសិទ្ធ។

___________
កម្មក្រាស់ណាស់ស្រីថេហ៍អើយ😭ម្ខាងប្តី ម្ខាងម៉ែ ម្ខាងបង អោយតែយ៉ាងៗនេះចប់ម៉ងកូនអញ

ភ្លោះជំនួសស្នេហ៍ (ចប់)Wo Geschichten leben. Entdecke jetzt