ភាគទី14:អែងគ្មានថ្ងៃទទួលបានសេចក្តីសុខទេ

Start from the beginning
                                        

«យើងអោយធ្វើជាមនុស្សអែងមិនចង់ទេ បែរជាចង់ធ្វើជាសត្វចឹងដាក់ច្រវ៉ាក់អែងបែបនេះសមហើយ»

«លោកឆ្កួតទេហី...វារឹតដៃខ្ញុំណាស់ឆាប់លែងខ្ញុំទៅ»
«អត់ទេ នេះជាទោសដែលអែងហ៊ានចេញទៅជួបជាមួយអាប្រុសណាក៏មិនដឹងសម្បូរប្រុសស្នេហ៍ណាស់ឬ...ចឹងដាក់ច្រវ៉ាក់បែបនេះហើយកុំអោយប៉ិនដើរលេងជាមួយប្រុសនេះប្រុសនោះផ្តេសផ្តាសទៀត ផាច់...»គ្រាន់តែជុងហ្គុកនិយាយចប់ភ្លាមមុខរបស់នាយត្រូវងាកទៅម្ខាងតាមកម្លាំងដៃរបស់ថេហ្យុង គេពិតជាទ្រាំមិនបានជាមួយនិងសម្តីដែលជុងហ្គុកកំពុងតែចោទប្រកាន់គេនោះទេ គេមិនបានទៅរកប្រុសគេគ្រាន់តែទៅផ្សារទិញរបស់ខ្លះដាក់ក្នុងផ្ទះតែប៉ុណ្ណោះ តែនាយជាមនុស្សគ្មានហេតុផល សុខៗត្រឡប់មកពីធ្វើការវិញទាំងថ្ងៃហើយក៏ចាប់អូសគេឡើងលើផ្ទះក្រោយមកក៏ចាប់គេដាក់ច្រវ៉ាក់ធ្វើមើលតែគេជាសត្វចញ្ចើមរបស់នាយយ៉ាងចឹង។

«គីម ថេហ្យុងអែងប្រហើនណាស់...»
«ទះខ្ញុំមកមិចក៏មិនព្រមទះមក??»ថេហ្យុងកាន់តែប្រហើនហើយដំបូងក៏ហ៊ានទះជុងហ្គុកមួយកំផ្លៀងឥឡូវក៏បញ្ចួសអោយនាយទះកំផ្លៀងគេទៀតព្រោះតែមុននេះគេឃើញថាជុងហ្គុកបម្រុងនឹងយាដៃទះកំផ្លៀងគេទៅហើយតែក៏ទម្លាក់ចុះវិញ។

«យើងមិនយកដៃរបស់យើងទៅទះរាងកាយប្រឡាក់ប្រឡូករបស់អែងនោះទេយើងខ្ពើម»ជុងហ្គុកនិយាយហើយក៏ដើរចេញទៅបាត់សំណាងហើយនាយចេះទប់អារម្មណ៍បានមិនចឹងទេថេហ្យុងច្បាស់ជាត្រូវមួយកំផ្លៀងពីជុងហ្គុកតបតវិញមិនខានទេ
«មនុស្សចង្រៃហ៊ឹក ហ៊ឹកមនុស្សគ្មានហេតុផលឆាប់លែងខ្ញុំទៅ ឆាប់លែងខ្ញុំ»ថេហ្យុងខំប្រឹងស្រែកយំឡើងក្រហមមុខអស់ទៅហើយតែជុងហ្គុកបែរជាមិនខ្វល់ហើយដើរចេញទៅបាត់...នាយកម្លោះបានដើរមកបន្ទប់សៀវភៅរបស់ខ្លួនហើយក៏ទាញបារីមួយដើមយកមកជក់ដើម្បីបន្ធូរអារម្មណ៍។ពេលនេះនាយពិតជាតានតឹងណាស់ មុននេះបើនាយហ៊ានតែលើកដៃទះថេហ្យុងនាយច្បាស់ជាស្តាយក្រោយមិនខានទេនាយពិតជាអរគុណព្រះដែលជួយអោយនាយទប់អារម្មណ៍របស់ខ្លួនអែងបានវិញ មិនចឹងទេចប់មិនខានឡើយ។
«ជាមួយអ្នកផ្សេងអែងស្តាប់បញ្ជាគេណាស់ តែជាមួយយើងអែងកាន់តែព្រហើនទៅៗហើយគីម ថេហ្យុង តែអែងកុំសង្ឃឹមអោយសោះព្រោះមានតែយើងតែម្នាក់គត់ដែលអាចមានងារជាប្តីរបស់អែងអ្នកផ្សេងគ្មានសិទ្ធនោះទេ»ជុងហ្គុកនិយាយហើយក៏បឺតផ្សេងបារីចូលក្នុងពោះមួយដណ្តើមហើយក៏ផ្លំចេញមកខាងក្រៅវិញដើម្បីអោយអារម្មណ៍របស់នាយធូរស្រាលបានខ្លះ។
    ពេលល្ងាចបានចូលមកដល់ថេហ្វីនដែលជាអ្នកនាំភ្លើងនោះបានដើរចូលមកក្នុងផ្ទះយ៉ាងសប្បាយរីករាយរួចក៏លួចរំពឹងដូចគ្នាថាថេហ្យុងច្បាស់ជាត្រូវធ្ងន់មិនខានទេ ហើយអ្វីដែលនាងគិតគឺត្រូវពិតមែនព្រោះថេហ្យុងកំពុងតែជាប់ច្រវ៉ាក់ចេញទៅណាមិនរួចឡើយ សូម្បីតែពេលនេះគេស្រែកទឹកក៏មិនអាចផឹកបានដូចគ្នា។ប៉ុន្តែជុងហ្គុកមិនដាច់ចិត្តដល់ម្លឹងទេ នេះហៅថាការដាក់ទោសឬការថ្នមចិត្តអោយប្រាកដទៅបើនាយធ្វើបែបនេះហើយនាយក៏តាមបម្រើយកបាយទឹកអោយថេហ្យុងដល់កន្លែងបែបនេះ ហើយថែមទាំងម្ហូបនោះនាយអ្នកចម្អិនវាដោយផ្ទាល់ដៃថែមទៀតផង គិតទៅនេះជាលើកទីពីរហើយដែលថេហ្យុងបានញ៉ាំរបស់ដែលជាស្នាដៃរបស់ជុងហ្គុកនោះ។

ភ្លោះជំនួសស្នេហ៍ (ចប់)Where stories live. Discover now