ភាគទី11:កុំស្រលាញ់របស់មានម្ចាស់វាមិនល្អទេ

Start from the beginning
                                        

_____________
«ឆាប់និយាយទៅយើងមិនចង់ចំណាយពេលវេលាមានតម្លៃរបស់យើងជាមួុយមនុស្សដូចអែងទេ»ជុងហ្គុកត្រូវបានថេហ្យុងអូសចូលមកក្នុងបន្ទប់សៀវភៅរបស់នាយដើម្បីនិយាយគ្នា។ពេលចូលមកដល់សំណួរដែលជុងហ្គុកនិយាយទៅកាន់ថេហ្យុងនោះគឺប្រៀបបាននឹងថេហ្យុងគ្មានតម្លៃអ្វីសោះនៅក្នុងភ្នែករបស់នាយ...
«លោកច្បាស់ជាដឹងថាខ្ញុំចង់និយាយពីអ្វី...ហេតុអីមុននេះលោកចង់លើកយករឿងអ៉ីតាស៉ីវិលរវាងយើងមកនិយាយបែបនេះក្រែងយើងនិយាយគ្នារួចហើយតាសមិនចឹង??»ថេហ្យុងប្រើទឹកមុខហួសចិត្តបូករួមជាមួយនិងភាពភ័យស្លន់ស្លោរបស់គេមកជាមួយដូចគ្នា
«យើងមិនបានចង់រំលឹកឬនិយាយពីរឿងនោះទេ»
«តែលោកក៏បាននិយាយរួចទៅហើយ លោកចង់បានអីអោយប្រាកដទៅ??»ថេហ្យុង
«ចង់អោយអែងវេទនា...»
«ហេតុអី ខ្ញុំទៅធ្វើស្អីលោកទើបលោកធ្វើបាបផ្លូវចិត្តខ្ញុំថ្នាក់នេះ??»ថេហ្យុងចង់បានចម្លើយជាក់លាក់ពីបំណងរបស់នាយដែលនាយចង់ឃើញគេវេទនា ឬមួយពេលឃើញគេវេទនាទួញសោកនាយសប្បាយចិត្ត??
«មកពីជាតិមុនអែងធ្វើអីខុសចំពោះយើងទេដឹង បានជាជាតិនេះយើងចង់អោយអែងវេទនាថ្នាក់នេះ»ជុងហ្គុកនិយាយបែបហីៗ នាយមិនខ្វល់ទេសំខាន់ភាពវេទនារបស់ថេហ្យុងជាក្តីសុខរបស់នាយ ជាពិសេសនាយពិតជាទទួលបានក្តីសុខពេញទំហឹងនៅពេលឃើញថេហ្យុងស្លន់ស្លោឬអន្ទះអណ្តែងជាមួុយនិងរឿងនេះម្តងៗ
«ចឹងចាត់ទុកថាខ្ញុំសុំទៅចុះ បើលោកចង់អោយខ្ញុំវេទនាខ្ញុំក៏ព្រមតែខ្ញុំចង់មិនចង់អោយបងស្រីវេទនាដូចជាខ្ញុំទេ»
«អែងនៅតែគិតពីសុខទុក្ខរបស់អ្នកដទៃច្រើនជាងខ្លួនអែង នេះហើយជាហេតុផលដែលគេជាន់ឈ្លីអែងបានតាមចិត្ត»
«តាមដំណើរទៅ តែខ្ញុំក៏ចង់ស្គាល់អារម្មណ៍មួយដែលមានអ្នកយល់ពីខ្ញុំដែលតែវាគ្មានទេ ចឹងសុំលោកមេត្តាផងបានទេខ្ញុំមិនចង់ឃើញមនុស្សដែលខ្ញុំស្រលាញ់ឈឺចាប់ទេ»ថេហ្យុងនិយាយពាក្យពិតចេញពីចិត្តរបស់គេ មិនថាថេហ្វីនអាក្រក់ដាក់គេកម្រិតណាក៏ដោយ តែនាងនៅតែជាព្រះនាងម្ចាស់នៅក្នុងចិត្តរបស់គេរហូតមក គេស្រលាញ់និងគោរពថេហ្វីនណាស់ តែមិនគួរទទួលបានការតបស្នងពីនាងវិញបែបនេះសោះ។
«ល្មមឈប់ដើរតួកំសត់ទៅ ព្រោះសាច់រឿងនេះវាមិនកំសត់ដល់ថ្នាក់នេះទេ»ជុងហ្គុកចូលទៅជិតថេហ្យុងកាន់តែជិតទើបគេចេះតែឈានជើងទៅក្រោយរហូតដល់បុកទូដាក់សៀវភៅរបស់ជុងហ្គុក តែទោះបីជាខ្លួនរបស់ថេហ្យុងនៅផ្អឹបជាប់ជញ្ចាំងក៏ដោយក៏ជុងហ្គុកនៅតែរុលទៅជិតគេដដែល...រហូតដល់

ភ្លោះជំនួសស្នេហ៍ (ចប់)Where stories live. Discover now