ភាគទី39: កុំគិតថាធ្វើវាបានងាយៗអោយសោះ

Start from the beginning
                                    

"អូនចង់ថាម្សិលមិញអូនច្រណែនសាប៊ីដល់ថ្នាក់យកផ្កានាងមកកាន់ឬ?"ជុងហ្គុក

"គាត់នៅបើកឡានអូននៅកាន់អោយគាត់   នោះជារបស់បងសាប៊ីពិតៗ"ថេហ្យុងទម្លាក់ចង្ការរបស់គេនៅលើស្មារបស់នាយនឹងបួញមាត់លេងជើងសក់នាយតិចៗម្ញិម្ញក់ណាស់នេះជាមន្តស្នេហ៍ម្យ៉ាងដែលគេសន្តំចិត្តនាយ

"អ្ហឹម សឺត..មែនហើយបើជារបស់អូនទើបចម្លែក"នាយស្រវាយកដៃតូចមកថើបខ្សឺតៗនឹងបែរទៅញញឹមដាក់ថេហ្យុងរាងតូចក៏លោមកថើបនាយវិញក្រោយយកចិត្តនាយរួចប្រែប្រួល160ឌឺក្រេគឺគេដើរមកដេកចុចទូរស័ព្ទនៅលើសាឡុងធ្វើមិនដឹង  ហើយចុចនោះគ្មានអ្វីក្រៅពីលេងសារជាមួយសង្សារគេទេគឺជុងលីចាប់ផ្ដើមនិយាយពីមង្គលការដែលប៉ាគេបានបន្តឿនហើយ។

#Skip

"តើលោកចនជុងហ្គុកព្រមចង់មើលសំណើរពួកយើងហើយពិតទេ?​"ជុងលីសួររីកាទាំងទឹកមុខភ្ញាក់ផ្អើលដូចអីុនឌីណាអោយយោបល់មិនខុសទេវាស្ទើរតែមិនគួរអោយជឿដែលអ្នកជំនួញធំដូចជាជុងហ្គុកចាប់អារម្មណ៍បណ្តាក់ទុនមកក្រុមហ៊ុនតូចតាចហើយបិទទ្វាម្ខាងដូចជាក្រុមហ៊ុននាយនេះ

"ពិតណាស់ខាងលេខាគាត់gmailតបមកវិញហើយ លោកពូគឺអោយយើងឡើងទៅជួបលោកថៅកែចនផ្ទាល់នៅទីក្រុង អ្ហា.."រីកាក៏សប្បាយចិត្តដូវគ្នា

"ល្អណាស់វាដំណើរការហើយ "ពួកគេសប្បាយអពេកក៏ចាប់ដៃគ្នានឹងសើចស្ញេញទាំងភ្លេចខ្លួនថាមិនដែលត្រូវគ្នាតាំងពីដើមមក

"យ៉េស! ហិហិ​អុស៎..."រីកានឹងជុងលីភ្លឹកមើលមុខគ្នាបន្តិចក្រោយដឹងខ្លួនក៏ដកដៃប្រលែងវិញយ៉ាងលឿនទាំងពីនាក់ដោយសង្ហារបែរមករៀបចំក្រវាត់កអោយរៀបរយរីកាវិញវែកសក់របស់នាងធ្វើភ្នែកក្រឡិបក្រឡាប់

"យើងថា/ខ្ញុំថា"ពួកគេក៏បន្លើសម្លេងមកព្រមគ្នាហេតុអ្វីមើលមុខគ្នាហើយហាកធ្វើអ្វីលែងត្រូវ

"អ្ហឹម..នាងនិយាយមុនទៅ/ពូនិយាយមុនទៅ"ទៀតហើយម្ដងទៀតហើយដែលពួកគេនិយាយជួនគ្នា

"សម្រេចថាចូលសប្ដាហ៍ថ្មីមែនទេយើងទៅជួបគាត់?​"ជុងលីសម្រួលអារម្មណ៍មុននឹងនិយាយ

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now