ភាគទី31: អូនចាំបាច់សម្លុត?​

3.2K 327 42
                                    

   ផូស!​!​

ជីមីនបានទាញផ្លែត្រសក់ផ្អែមនៅលើតុដែលគេចិតរួចសល់មួយចំហៀងនោះគប់កណ្ដាលមុខហ្សារីតាតែម្ដងគេសែនខ្នាញ់នឹងសម្ដីនាងឈ្លើយដូចឥតមានអ្នកប្រដៅតាំងពីក្មេងមកដល់ធំកាន់តែធំកាន់តែពាល

"អួយ!​ឯង..."ហ្សារីតាធ្វើអីមិនត្រូវខណ:មុខនាងត្រូវចំពេញទីជាមួយនឹងត្រសក់ផ្អែមរឹងដោយចង់តបជេរាងតូចតែជីមីនកាត់សម្ដីញ៉ែតៗមកវិញនឹងបម្រុងចូលមករកផ្ទាល់ៗ

"ប៉ុណ្ណឹងវានៅតិចពេកផង!​!​"ជីមីន

"បានហើយជីមីន ឯងចង់អោយរឿងឮដល់ពូជុងមែនទេ?​"មីនជីព្យាយាមឃាត់នឹងលួងលោមជីមីន

"ហ្ហឹស.ពូជយើងគ្មានអ្នកមានចរឹកបាតផ្សារដូចឯងកាតា..ពិសេសឯងជាកូនពូជុងដែលគាត់មានចរឹកល្អគ្រប់យ៉ាងតែបែរជាមានកូនចង្រៃដូចឯង បើយើងជាពូជុងវិញយើងនឹងច្របាច់កអោយស្លាប់តាំងពីតូចមកម្លេះ"ជីមីននិយាយរួចក៏ដើរទៅយ៉ាងលឿននឹងបំបុកស្មាហ្សារីតាស្ទើរតែដួលទៀតផងគេមិនចង់ឈ្លោះនាំតែឮដល់ជុងហ្គុកដូចមីនជីនិយាយទេកុំអីបើនាងមិនបែកមាត់ទេកុំគេថាជីមីន

"អួយ..អាឆ្កួ..."នាងបម្រុងបែរទៅជេជីមីនតែមីនជីអ្នកកាត់សម្ដីម្ដង

"បានហើយហ្សារីតា..កុំបង្កររឿងអោយពូជុងឈឺក្បាលម្ដងតើបានទេ?​ចរឹកឯងល្មមកែខ្លះហើយឯងធំហើយរៀនគោរពសិទ្ធអ្នកដទៃខ្លះ"មីនជី

"ពួកឯងមិនមែនម៉ែយើងហេតុអីត្រូវស្ដាប់?​"ហ្សារីតា

"មែនហើយយើងភ្លេចថាឯងមិនដែលស្ដាប់ប៉ាម៉ាក់ឯងផងចុះទម្រាំយើងលាងចរឹកដ៍គម្រក់របស់ឯងមិចនឹងបានទៅ?​បើគិតថាឯងធ្វើពាលបែបនេះល្អមើលក៏ធ្វើទៅ នោះជាជីវិតឯងទេ"មីនជីស្លូតបូតតែកុំអោយគេនិយាយទាំងមុខមាំធានាថាចុកដល់ក្រអៅបេះដូងតែម្ដងគេក៏ខ្នាញ់ហ្សារីតាតែគេមិនមែនមនុស្សឆេវឆាវដូចជីមីនទេហើយយូៗគេនិយាយម្ដងដែលអាចធ្វើអោយហ្សារីតាក្ដៅងំ

"អើៗ​ពួកឯងវាល្អហើយអាខ្ទើយ..ឆឺស! អ្ហាយ! ប្រាវ!​! ចង្រៃយ៍ អោយវាឈដៀលយើងបានចាំទុកចុះយើងនឹងជម្រះបញ្ជីជាមួយពួកឯង"ហ្សារីតានៅតែបែរខ្នងព្រូស!​សុំទោសច្រឡំអក្សរាវិរុទ្ធ..គឺបែរខ្នងថាអោយមីនជីដដែលតែគេមិនតបតជាមួយនាងនោះទេទើបបណ្ដាលអោយនាងកាន់តែក្ដៅក្រហាយ នឹងទាត់របស់របបទាំងខឹង​នឹងគុំ នាងខឹងដូចខ្មោចចូលមុខនឹងសក់ឆេះដូចព្រាយក្រឡាភ្លើងសម្ដីពាលហើយចង្រៃបំផ្លាញរបស់របរទៀត។​

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now