ភាគទី46: ទោះបងមកក្រោយតែអូនជារបស់បង

3K 335 79
                                    

ថេហ្យុងដើរកាត់គ្រាប់កាំភ្លើងនោះទាំងមិនភ័យបើសិនវាត្រូវគេគេនឹងត្រូវស្លាប់គេក៏ព្រមតែខណ:នោះស្នូលកាំភ្លើងក៏ឈប់បាញ់មកដោយថេហ្យុងប្រញាប់ហៅTaxiមកជិះចេញទៅនឹងមិនភ្លេចcallប្រាប់ជុងលីថាកុំអោយនាយចេញក្រៅអោយសោះរាងតូចអោយTaxiបើកតម្រង់មក
ភូមិគ្រិះរបស់ជុងហ្គុក។

រឿងកាពិតត្រូវបានលាតត្រដាងអស់ទៅហើយដោយសាប៊ីដឹងរឿងនេះបន្ទាប់ពីខុនយូមកនិយាយប្រាប់ខ្លួននាងក៏បានរួមផ្សំគំនិតអស់ទាំងនោះជាមួយថេហ្យុងដែរទើបនាងមិនចង់នៅទីនេះបន្តបើសិនជាថេហ្យុងក៏លែងនៅនោះ

"នាងនិយាយអីចាកចេញអីទៅនោះជារឿងចៅហ្វាយទេ"ខុនយូមកស្ទាក់តាមសួរ

"តែខ្ញុំបានផ្សំគំនិតជាមួយនឹងចៅហ្វាយតូចហើយខ្ញុំក៏មិនចង់នៅទីនេះដែររឿងចប់ខ្ញុំក៏ឈប់"សាប៊ី

"ចៅហ្វាយមិនដឹងទេនាងគ្រាន់តែធ្វើតាមតួនាទីចុះទំនាក់ទំនងពួកយើងនោះ?"ខុនយូចាប់ដៃនាងមកជិតខ្លួនរួចព្យាយាមក្នុងការនិយាយជាមួយសាប៊ី

"ទំនាក់ទំនងអី?"សាប៊ី

"នាងថានាងស្រលាញ់យើងនោះ?"ខុនយូ

"ខ្ញុំមិនបានស្រលាញ់លោកទេខ្ញុំថាខ្ញុំចូលចិត្តលោកណាមួយពេលនោះខ្ញុំ..ទ័លច្រកទើបចេះតែនិយាយៗទៅវាពាក់ព័ន្ធនឹងរឿងរបស់ចៅហ្វាយតូចដែលខ្ញុំមិនចង់អោយលោកដឹងហើយឮដល់ចៅហ្វាយធំ"សាប៊ីសារភាពកាពិតទាំងរអាក់រអួលសារភាពត្រង់បើនាងមិនជួយថេហ្យុងទេនាងមិនអាចមានឈ្មោះជាមនុស្សស្រីដែលទៅលួចស្រលាញ់គេមុនទាំងខុនយូធ្វើរឹកដាក់ខ្លួនបែបនោះទេ

"អញ្ចឹងកន្លងមកនាងកុហកទេហ្ហេស?"ខុនយូ

"ពិតមែនហើយដល់ពេលខ្ញុំត្រូវចេញហើយសង្ឃឹមថាពេលនេះលោកនឹងដឹងថាខ្ញុំក៏គិតដូចលោកដែរដែលទុកគ្នាគឺអ្នករួមការងារដ៍ល្អ.."សាប៊ីចេះគិតថាខុនយូខំរឹកដាក់ខ្លួនកន្លងមកព្រោះទុកនាងជាអ្នករួមការងារល្អទើបនាងសារភាពពិតលែងឈ្មោះជាមនុស្សដែលទៅលួចស្រលាញ់គេទាំងមិនដឹងនោះទេថាសម្ដីនាងចាក់ទម្លុះបេះដូងខុនយូជាជម្រៀកៗក្រោយនិយាយរួចនាងចាប់ដៃខុនយូបន្តិចហើយក៏ដើរតម្រង់ទៅខាងក្រោយដើម្បីទៅរៀបចំឥវ៉ាន់ចាកចេញគម្រោងនាងក៏មុននឹងទៅត្រូវប្រាប់កាពិតដល់ជុងហ្គុកខ្លះៗដែរ។

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now