ភាគទី43: មានអារម្មណ៍ថាបុកពោះហ្ហាអាជុង

2.5K 297 32
                                    

   

  មិនយូខាងដុកទ័រចេញមកបានប្រាប់ជុងហ្គុកថាហ្សារីតាបែកក្បាលនៅផ្នែកខាងក្រោយខ្លាំងយ៉ាងគួរអោយបារម្ភដែលធ្វើអោយជុងហ្គុកឮហើយក៏ពិបាកចិត្តមិនដឹងថានាងទៅធ្វើអី្វឬកើតអីទើបទៅជាបែបនេះ  ពិសេសនៅគិតដល់ទឹកមុខភ័យៗរបស់ម៉ែដោះដែលមិនព្រមអោយនាយផ្ដល់ឈាមអោយហ្សារីតាហេតុអីមនុស្សជុំវិញខ្លួននាយចូលចិត្តធ្វើអោយនាយមានរឿងសង្ស័យពួកគេខ្លាំងម្លេះ  ចេញពីនោះមិនប៉ុន្មានក៏បានឃើញប៉ូលីសដើរតម្រង់មករកនាយបន្ទាប់ពីចេញពីបន្ទប់អ្នកជំងឺមួយពិសេសអ្នកស្រីវៀក៏ដើរមកជាមួយប៉ូលីសដែរ

"ល្អណាស់នេះជាលោកចនជុងហ្គុកឪពុកអ្នកនាងចនហ្សារីតាពិតទេ?"ប៉ូលីស

"បាទមែនហើយ"ជុងហ្គុក

"មានការប្ដឹងពីលោកម៉ៃខើលដែកជាកូនប្រុសដំណាងរាស្ត្រមកកាន់អ្នកនាងហ្សារីតាពិបទចាំចំរិតទៅលើមនុស្សស្រីដល់ទី2នាក់ទី1ជាអ្នកនាងអីុនឌីណាម្នាក់ទៀតគឺលីអេឡា"ប៉ូលីស

"ថាមិច?កូនស្រីខ្ញុំចាប់ចំរិតគេ"ជុងហ្គុក

"មែនហើយជុងហ្គុកនាងចាប់ចំរិតកូនស្រីយើងបើតាមលីអេឡានិយាយនាងហួងហែងអតីតគូដណ្ដឹងនាងហើយគ្រោះថ្នាក់របស់នាងក៏កើតឡើងដោយខ្លួនផ្ទាល់គ្មានអ្នកណាធ្វើបាបនាងទេ"អ្នកស្រីវៀលូកមាត់និយាយ

"នាងទៅមានមនុស្សមកពីណាទៅចាប់ចំរិតគេនោះ"ជុងហ្គុកសែនឆ្ងល់អង្គរក្សក៏លែងមានលុយក៏លែងអោយចាយច្រើនអាចមានលទ្ធភាពជួលគេដូចមុនហេតុអីរឿងនេះអាចទៅរួច

"នែ!តាមមើលៗកូនស្រីឯងផងនាងអាចនឹងប្រលូកជាមួយក្រុមពួករកសីុខុសច្បាប់ដូចជាខាងចាងសុកអីបែបនោះទៅព្រោះអង្គរក្សនាងគឺប្រហែលៗ"អ្នកស្រីវៀមកទះស្មាជុងហ្គុកនឹងតាស់តឿននាយអ្នកស្រីវៀអត់ដឹងរឿងអ្វីនោះទេសូម្បីតែថេឡាក៏គាត់មិនដឹងដែរ

"អ្ហឹម..មិនអីទេលោកប៉ូលីសបើកូនស្រីខ្ញុំធ្វើបែបនោះចាំខ្ញុំនាំនាងទៅដោះស្រាយ"ជុងហ្គុកនៅឈនិយាយប្រាប់ទៅប៉ូលីសអោយយោគយល់ព្រោះហ្សារីតានាងកំពុងតែរងរបួស ដោយសកម្មភាពពួកគេត្រូវលបស្ដាប់ដោយស្ត្រីចំណាស់ម្នាក់។

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now