ភាគទី24: តទៅបងនឹងមានតែអូនម្នាក់កត់

3.1K 331 31
                                    


ស្រីស្រស់ក្រោយពីត្រូវថេហ្យុងដៀមដាមថាអោយខ្លួនបែបនេះនាងសែនខឹងជាខ្លាំងចិញ្ចឹើមនាងជ្រួញដោយការមិនពេញចិត្តតើរាងតូចជាអ្នកណាបានជាខ្លាំងបែបនេះ

"នែ!​ឈប់សិន ឯងថាអោយអ្នកណាស្រីលក់ខ្លួន?​"នារីបបូរមាត់ក្រហមម្នាក់នេះឈ្មោះថាឆេរីនាងគឺជាស្រីកំណាន់ដែលជុងហ្គុកទាក់ទងបានយូជាងគេ

"វើុយ!​អាក្មេងឆ្កួតឯងចុះមកនិយាយជាមួយយើងសិន"ឆេរីកំប្រឹងស្រែកតែថេហ្យុងដើរទៅទាំងមិនខ្វល់រហូតលិបចូលក្នុងបន្ទប់បាត់ដោយអ្នកស្រីម៉ារីនៅតាមមើលរឹកពាកាយវិការរបស់ថេហ្យុងឃើញថារាងតូចនេះគឺមិនធម្មតាទេចរឹកគេឡូយមួយបេនតែម្ដង

"នាងកុំប្រហើនដាក់ចៅហ្វាយតូចខ្ញុំអោយសោះតិចថាខ្ញុំមិនបានប្រាប់"ជំនិតស្រីសាប៊ីដែលស្ថិតក្នុងឈុតក្វាហ្សេខ្មៅសក់របស់នាងត្រឹមឈហើយឈប្រើទឹកមុខមាំដាក់ឆេរី

"ហ្ហឹស!​អ..លោកជំទាវទេឬ?​ពុទ្ធោស្មានថាម៉ាឡាកាំងដែលទុកតាំងផ្ទះមើលមិនឃើញ"ឆេរីឈប់ឡូឡារករឿងថេហ្យុងទៀតព្រោះអង្គរក្សគេកាចទើបបែរមកញញឹមឌឺដងទៅអ្នកស្រីម៉ារី

"នាងឯង?​"គាត់ទើបតែទទួលរងពាក្យសម្ដីនឹងទង្វើរពីថេហ្យុងអម្បិញមិញមិនទាន់សាបរលៀបផងនៅត្រូវស្រីថ្មីរបស់ជុងហ្គុកដៀមដាមទៀតអ្នកស្រីម៉ារីកាន់តែឡើងកម្ដៅក្ដៅមុខភាយៗ

"អូ..ឈឺចាប់ឬហាហា"ឆេរីខ្ទប់មាត់នឹងអ្នកស្រីម៉ារី

"នែ!​នាងឯងនាងស្រីថោកទាប"អ្នកស្រីម៉ារីយាដៃមករកទះឆេរីតែម៉ែដោះជួយឃាតព្រោះអ្នកស្រីម៉ារីកំពុងតែខឹងខ្លាំងខ្លាចប៉ះពាល់សតិអារម្មណ៍របស់នាង

"លោកស្រីបានហើយលោកស្រី"ម៉ែដោះ

"ទះមកគិតថាខ្ញុំខ្លាចឬមីងប្រពន្ធដើមរូបចម្លាក់"នាងនៅតែសើចឌឺៗដដែលតែមិនយូប្ដូមកជាសើចលែងសមពេលឮសម្ដីមួយបន្លើឡើងពីក្រោយខ្នងអ្នកស្រីម៉ារី

"ទោះយ៉ាងណាក៏គ្រាន់បើជាងនាងដែលជាតុក្តាsexគេទុកលេងសើចដែរឬក៏...គេសីុហើយគេអោយលុយហៅថាកាទិញដូ"ថេហ្យុងចុះមកវិញតែគ្មានអ្នកឮសម្រឹបជើងគេព្រោះរវល់តែតតាំងគ្នាសម្ដីថេហ្យុងហាកការពារអ្នកស្រីម៉ារីតើគេមានបំណងអី?​

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now